កីឡាជាតិ
U17៖ កម្ពុជាប៉ះចិននៅម៉ោង១១ព្រឹកនេះ មុនម្ចាស់ផ្ទះអូស្ត្រាលីទទួលកោះម៉ារីយ៉ាណាខាងជើង
05, Oct 2022 , 10:24 am        
រូបភាព
លោក Kazunori ដឹកនាំការហ្វឹកហាត់ នៅមុនជំនួប​តទល់ជាមួយចិន នៅថ្ងៃនេះ។ រូបថត FFC
លោក Kazunori ដឹកនាំការហ្វឹកហាត់ នៅមុនជំនួប​តទល់ជាមួយចិន នៅថ្ងៃនេះ។ រូបថត FFC
ដោយ: រួបរួម
ព្រឹត្តិការណ៍ជម្រុះ AFC U17 Asian Cup ឆ្នាំ២០២៣ សម្រាប់ពូល G បើកការប្រកួតនៅវេលាម៉ោង១១ព្រឹក​នេះ ដោយកម្ពុជា ត្រូវតទល់ជាមួយចិន មុនពេលដែលម្ចាស់ផ្ទះអូស្ត្រាលី ស្វាគមន៍កោះម៉ារីយ៉ាណាខាងជើង នាកីឡដ្ឋាន Shepparton Sports City ក្នុងរដ្ឋវិចតូរីយ៉ា។

 
លោក Kazunori Inoue គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ ក្នុងសន្និសីទសារព័ត៌មានមុនជំនួបជាមួយចិនថា ៖ «យើងបានរៀបចំក្រុមរួចរាល់ ដែលមានកីឡាករមកពីសាលាបាល់ទាត់ជាតិ ក៏ដូចជាយុវជនមកពីក្លិបនៅក្នុងលីកផងដែរ។ គោលដៅរបស់យើងគឺនឹងព្យាយាមឈ្នះការប្រកួត និងចង់ចូលរួមការប្រកួត AFC U17 Asian Cup ២០២៣ នៅប៉ារ៉ែន»។
 
នេះជាការតាំងចិត្តរបស់គ្រូបង្វឹកជនជាតិជប៉ុន បើទោះបីថា អ្វីៗនឹងមានងាយស្រួលនោះឡើយ ប៉ុន្តែក្រុមគ្រូបង្វឹក បុគ្គលិក និងកីឡាករទាំងអស់ សន្យាព្យាយាមយកឈ្នះ និងលេងឲ្យអស់ពីសមត្ថភាព។
 
សម្រាប់ព្រឹត្តិការណ៍នៅអូស្ត្រាលីនេះ លោក Kazunori មានសមាសភាពកីឡាករ២៣នាក់ ដោយភាគច្រើនពីសាលាបាល់ទាត់ជាតិបាទី ក្រៅពីនេះ មានពីវិសាខា ២នាក់ ភ្នំពេញក្រោន១នាក់ និងបឹងកេត ១នាក់។
 
កីឡាករទាំង២៣នាក់ រួមមាន ទេព ចន្ទប្រុសពេជ្រ (ភ្នំពេញក្រោន), សឹង សំបូររិទ្ធី, សេង សុវណ្ណារ៉ា (វិសាខា), ស្រ៊េន មិនា (បឹងកេត)។ សួន មករា, អ៊ិត សូនី, ទាំ មករា, អុក ដេវីន, សឿន ផានិត, ទុំ សុផាត, សុន ថាវីស៊ីវ, សុខ ស៊ីណេ, ញ៉ង ពន្លក, ប៊ន ម៉ៅ, ឌឿន គៀងវិរៈបុត្រ, សុង រ៉ានុត, ស៊ូ មេងហុង, ទ្រី ស៊ីណារិន្ទ, នឿម សូនិក, វ៉ារ ដេវីត, រុន ចុងមីង, បេង សុវន, រូ ស៊ីធន់ សុទ្ធតែមកពីសាលាបាល់ទាត់ជាតិបាទី៕
 

Tag:
 AFC U16
© រក្សាសិទ្ធិដោយ thmeythmey.com