ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធី​ការពារ ជំងឺ​គ្រួស​ក្នុង​តម្រងនោម
06, Oct 2022 , 6:59 am        
រូបភាព
•​    ​ផឹកទឹក​ឱ្យបាន​គ្រប់គ្រាន់​ក្នុង​មួយថ្ងៃ ហើយ​សម្រាប់​អ្នក​ដែល​មាន​ប្រវត្តិ នៃ​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម ត្រូវ​នោម​ឱ្យបាន ២,៥ លីត្រ​ក្នុង​មួយថ្ងៃ​។ ទឹកនោម គឺ​បញ្ជាក់​ពី​ការ​ផឹកទឹក ប្រចាំថ្ងៃ​របស់​អ្នក​។​
 
•​    ​ប្រសិនបើ​អ្នក​រស់នៅ ក្នុង​អាកាសធាតុ​ស្ងួត​ក្តៅ ឬ​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​ញឹកញាប់ អ្នកត្រូវការ​ទទួលទាន​ទឹក ឱ្យបាន​ច្រើន ដើម្បី​ផលិត​ទឹកនោម​ឱ្យបាន​គ្រប់គ្រាន់​។ ប្រសិនបើ​ទឹកនោម​មាន​ពណ៌​ភ្លឺ និង​ច្បាស់ មានន័យ​ថា អ្នក​ផឹកទឹក បាន​គ្រប់គ្រាន់​។​
 
•​    ​មិន​ត្រូវ​បរិភោគ​អាហារ ដែល​មាន​ជាតិ​អុក​សាឡាត ច្រើន​ពេក​នោះ​ទេ ដូចជា ឆៃ​ថាវ ស្បៃ​ខ្មៅ ដំឡូង​ផ្អែម តែ សូកូឡា និង​សណ្តែក​។​
 
•​    ​ជ្រើសរើស​របប​អាហារ ដែល​មាន​ជាតិ​អំបិល និង​ប្រូតេអ៊ីន​សត្វ​កម្រិត​ទាប​។​
 
•​    ​បន្ត​ការបរិភោគ​អាហារ ដែល​សម្បូរ​ជាតិ​កាល់ស្យូម ប៉ុន្តែ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​អាហារ​បំប៉ន មាន​ជាតិ​កាល់ស្យូម ព្រោះ​ថា​ជាតិ​កាល់ស្យូម​ក្នុង​អាហារ មិន​មាន​ឥទ្ធិពល​លើ​ហានិភ័យ នៃ​គ្រួស​ក្នុង​តម្រងនោម​នោះទេ ប៉ុន្តែ អាហារ​បំប៉ន​មាន​ជាតិ​កាល់ស្យូម គឺ​អាច​បង្ក​ឱ្យ​កើតមាន ហានិភ័យ​នៃ​គ្រួស​ក្នុង​តម្រង​នោម​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com