ជាតិ
សម្តេច ហ៊ុន សែន ប្រាប់អ្នកឃុំព្រះដាក់៖ «សូមស្ងប់ស្ងាត់ យើងមិនមានការប៉ះពាល់ណាមួយលើពលរដ្ឋឡើយ»
06, Oct 2022 , 8:57 am        
រូបភាព
ដោយ: រួបរួម
«យើងមិនអាចធ្វើទាំងទទឹងទិសនោះឡើយ»។ នេះជាការអះអាងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីបានមើលឃើញចលនាទាមទាររបស់ពលរដ្ឋនៅឃុំព្រះដាក់ ខេត្តសៀមរាប កាលពីម្សិលមិញ ប្រឆាំងនឹងការរុះរើទៅកាន់តំបន់រុនតាឯក ដូចករណីពលរដ្ឋនៅតំបន់អង្គរ។

  
 
នាពិធីបើកសន្និសីទ «ចក្ខុវិស័យ​ប្រទេសកម្ពុជាឆ្នាំ២០២២» សម្តេច ហ៊ុន សែន បានបញ្ជាក់ថា មិនអាចទៅរួចទេដែលរើទៅទាំងឃុំ ហើយក៏មិនមានការតម្រូវពីអង្គការយូណេស្កូនោះដែរ។ សម្តេចបានបញ្ជាក់ថា៖«យើងមិនទាន់មានការប៉ះពាល់ណាមួយលើប្រជាពលរដ្ឋនៅឃុំព្រះដាក់នោះឡើយ»។
 


បើតាមសម្តេច រដ្ឋាភិបាលកំពុងគិតគូពីហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អង្គរ ជាពិសេសបញ្ហាទឹកប្រមាណ​៣០លានម៉ែត្រគូបនៅបារាយណ៍ខាងកើត។
 
សម្តេចបានស្នើឲ្យពលរដ្ឋនៅឃុំព្រះដាក់​ ស្ងប់ស្ងាត់ ដោយសម្តេចនឹងបញ្ជូនលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកស្រីរដ្ឋមន្ត្រី ភឿង សកុណា ទៅជួបពលរដ្ឋដោយផ្ទាល់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com