អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ពានណូបែលសន្តិភាពឆ្នាំ២០២២ បានទៅអង្គការសិទ្ធិមនុស្សនៅរុស្ស៊ី អ៊ុយក្រែន និងសកម្មជនបេឡារុស
07, Oct 2022 , 7:29 pm        
រូបភាព
ដោយ:
គណៈកម្មាធិការពានរង្វាន់ណូបែលន័រវេសនៅថ្ងៃទី៧ ខែតុលា សម្រេចប្រគល់រង្វាន់ណូបែលសន្តិភាពឆ្នាំ២០២២ ទៅដល់សកម្មជនសិទ្ធិមនុស្សដែលមកពីបេឡារុសលោក Ales Bialiatski, អង្គការសិទ្ធិមនុស្សរុស្ស៊ី Memorial និងអង្គការសិទ្ធិមនុស្សអ៊ុយក្រែន Center for Civil Liberties។

 
 «ជ័យលាភីរង្វាន់សន្តិភាពតំណាងឱ្យសង្គមស៊ីវិលក្នុងប្រទេសកំណើតរបស់ពួកគេ។ ជាច្រើនឆ្នាំមកហើយ ពួកគេបានលើកកម្ពស់សិទ្ធិរិះគន់អំណាច និងការពារសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ ពួកគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចងក្រងឧក្រិដ្ឋកម្មសង្រ្គាម ការបំពានសិទ្ធិមនុស្ស និងការរំលោភអំណាច»។ គណៈកម្មាធិការពានរង្វាន់ណូបែលន័រវេសបង្ហោះបែបនេះនៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី៧ ខែតុលា។
 
បើតាមគណៈកម្មាធិការណូបែល ម្ចាស់ពានរង្វាន់ទាំងបីនេះបង្ហាញពីសារសំខាន់របស់សង្គមស៊ីវិលសម្រាប់សន្តិភាព និងប្រជាធិបតេយ្យ។ 
 
ម្ចាស់ពានរង្វាន់ឆ្នាំ២០២១ បានទៅអ្នកកាសែតរុស្ស៊ី Dmitry Muratov និងអ្នកកាសែតហ្វីលីពីន Maria Ressa ៕ 
 
 
 

Tag:
 ពានរង្វាន់ណូបែល
© រក្សាសិទ្ធិដោយ thmeythmey.com