ជាតិ
អត្ថបទពាណិជ្ជកម្ម
អេស៊ីលីដា ស៊ីឃ្យួរឹធី ឈ្នះពានរង្វាន់ជាឈ្មួញជើងសារមូលបត្រល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២២
10, Oct 2022 , 12:15 pm        
រូបភាព
ទីស្នាក់ការកណ្តាលរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលមានទីតាំងនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូងពេញ រាជធានីភ្នំពេញ
ទីស្នាក់ការកណ្តាលរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលមានទីតាំងនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូងពេញ រាជធានីភ្នំពេញ
 អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានឈ្នះពានរង្វាន់ជា«ឈ្មួញជើងសារមូលបត្រល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២២» ពីកម្មវិធីពានរង្វាន់ធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ។ កម្មវិធីនេះ គឺរៀបចំទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ ដែលមានការិយាល័យនៅទីក្រុងឡុង ប្រទេសអង់គ្លេស ។
 
ទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ ​ប្រកាស និងផ្តល់ពានរង្វាន់ជា«ឈ្មួញជើងសារមូលបត្រល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២២» ដល់ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី កាលថ្ងៃទី៧តុលា។  ទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ បានទទួលស្គាល់នូវការប្តេជ្ញាចិត្តរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ក្នុងការផ្តល់ជូនវិនិយោគិន និងសាធារណៈជននូវសេវាឈ្មួញជើងសារមូលបត្រលំដាប់អន្តរជាតិ និងផ្អែកលើលទ្ធផលដែលបានសម្រេចនាពេលកន្លងមក។ 

​ក្នុងនោះ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានសម្រេចនូវកំណើនខ្លាំងលើចំនួនគណនីជួញដូរ បរិមាណជួញដូរ និងតម្លៃជួញដូរ ព្រមទាំងជំណែកទីផ្សារ ក្នុង      រយៈពេល ៣ ឆ្នាំមកនេះ, ការវិនិយោគក្នុងផ្នែកបច្ចេកវិទ្យាដើម្បីអភិវឌ្ឍសេវាឌីជីថលកាន់តែប្រសើរឡើង រួមទាំងការផ្តល់ព័ត៌មានទូលំទូលាយសម្រាប់វិនិយោគិន និងការស្រាវជ្រាវ និងការមានអភិបាលកិច្ច និងការគ្រប់គ្រងហានិភ័យរឹងមាំ។  នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី។

 
បណ្ឌិត ព្រំ វិសុទ្ធ អគ្គនាយកនៃអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានលើកឡើងថា ពានរង្វាន់នេះ ជាកិត្តិយស និងជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀតរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី​ សម្រាប់ឆ្នាំ២០២២ នេះ ដែលបន្ថែមលើពានរង្វាន់ប្រចាំត្រីមាសជា «ឈ្មួញជើងសារឆ្នើម» និងពានរង្វាន់ជា «ឈ្មួញជើងសារល្អបំផុតប្រចាំទសវត្សរ៍”»ដែលផ្តល់ដោយទីផ្សារមូលបត្រកម្ពុជា(csx)។
 
លោកអគ្គនាយកនៃអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានបង្ហាញនូវអំណរគុណចំពោះវិនិយោគិន និងសាធារណៈជនទាំងអស់ដែលកំពុងប្រើប្រាស់សេវាកម្ម និងជឿជាក់លើអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី កន្លងមក។ លោក វិសុទ្ធ បានបញ្ជាក់ថា៖ «ពានរង្វាន់ទាំងនេះ គឺជារបស់លោក-អ្នកទាំងអស់គ្នា ។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ចាត់ទុកគុណភាពនៃសេវាកម្ម​ និងភាពងាយស្រួលនៃការប្រើប្រាស់សេវាកម្មតាមបែបឌីជីថល ជាអាទិភាពដំបូងបំផុតសម្រាប់វិនិយោគិន និងសាធារណៈជនទាំងអស់»។
 
បើតាមលោក Wanda Rich​ និពន្ធនាយកនៃទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ ការប្រកាសដែល អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ទទួលបានពានរង្វាន់ ជា« ឈ្មួញជើងសារមូលបត្រល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២២»នេះ គឺដោយសារតែ ក្រុមហ៊ុននេះបានផ្តោតលើការផ្តល់ជូនវិនិយោគិន និងសាធារណជននូវដំណោះស្រាយឈ្មួញជើងសារមូលបត្រដែលវិនិយោគិននិងសាធារណជនត្រូវការ។ លើសពីនេះ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី  បានធ្វើនវានុវត្តន៍ជាប្រចាំ ធ្វើឱ្យសេវាកម្ម និងផលិតផលរបស់ខ្លួនកាន់តែប្រសើរឡើង ដើម្បីផ្តល់សេវាកម្មដែលល្អបំផុត និងងាយស្រួលបំផុតដល់ពួកគេ។
 
«តម្លៃរួម បទពិសោធន៍ និងគុណភាពសេវាកម្ម​ ព្រមទាំងលទ្ធផលសម្រេចបានលើចំនួនគណនីជួញដូរ​ បរិមាណជួញដូរ និងតម្លៃជួញដូរ ព្រមទាំងការកាន់កាប់ចំណែកទីផ្សាររបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានធ្វើឱ្យក្រុមហ៊ុននេះ គឺជាអ្នកឈ្នះពានរង្វាន់ពិតប្រាកដនៅក្នុងឆ្នាំ២០២២នេះ»។​នេះជាអះអាងរបស់លោក Wanda Rich ដោយបន្តថា៖ «  យើងទន្ទឹងរងចាំមើលកំណើន និងដំណោះស្រាយឈានមុខក្នុងឧស្សាហកម្មនេះបន្ថែមទៀតរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ក្នុងឆ្នាំខាងមុខ» ។
 
អំពី អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
 
អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី គឺជាក្រុមហ៊ុន​មូលបត្រ ដែលទទួលបានអាជ្ញា​បណ្ណពីនិយ័តករមូលបត្រកម្ពុជា ផ្តល់សេវាឈ្មួញ​​​ជើងសារមូលបត្រ សេវាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល និងសេវាភ្នាក់ងារចែកចាយលក់មូលបត្រ ជូនដល់វិនិយោគិនជារូបវន្តបុគ្គល និងជាក្រុមហ៊ុន ព្រមទាំងសាធារណៈជនទូទៅ ។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងកាន់កាប់ភាគហ៊ុន ១០០ភាគរយ ដោយ ធនាគារ អេស៊ីលីដា​ ភីអិលស៊ី ។ នៅដំណាច់ខែកញ្ញា ឆ្នាំ២០២២ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី កាន់កាប់ចំណែកទីផ្សារធំបំផុតក្នុងទីផ្សារមូលបត្រ ដែលក្នុងនោះមានគណនីជួញដូរចំនួន ៦៩ភាគរយ បរិមាណជួញដូរចំនួន ៩២ ភាគរយ និងតម្លៃជួញដូរចំនួន ៩៤ ភាគរយ ប្រៀបធៀបជាមួយទីផ្សារមូលបត្រកម្ពុជាទាំងមូល ។
 
អំពី ទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ
 
ទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ​ ជាស្ថាប័នកិតិ្តយសជំនាញក្នុងឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុ និងជាស្ថាប័ន ដែលទទួលស្គាល់សមិទ្ធិផល បញ្ហាប្រឈម នវានុវត្តន៍ និងការផ្លាស់ប្តូរនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុជា សកល ។ ទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ​ ជាទស្សនាវដ្តីអនឡាញ និងបោះពុម្ពអន្តរជាតិឈានមុខគេ ដែលវិវឌ្ឍន៍ពីតម្រូវការកើនឡើង​ ដើម្បីធ្វើអោយកាន់តែមានតុល្យភាពលើព័ត៌មានឯករាជ្យសម្រាប់ឧស្សាហកម្មធនាគារ និងហរិញ្ញវត្ថុសកលលោក ។​​ វាឆ្លុះបញ្ចាំងនូវគុណភាព និងភាពស៊ីជម្រៅដែលផ្តល់ដោយអ្នកចូលរួមដែលមានបទពិសោធន៍របស់យើងនៅក្នុងមធ្យោបាយមួយដែលច្បាស់លាស់ ។ យើងមានការចូលរួមចំណែកយោបល់ដោយមិនលំអៀង និងដោយគោរពពីវិស័យសំខាន់ៗនានា ដូចជា ធនាគារ បច្ចេកវិទ្យា ការជួញដូររូបិយបណ្ណ ការគ្រប់គ្រងទ្រព្យសកម្ម អភិបាលកិច្ចសាជីវកម្ម ហិរញ្ញវត្ថុ Islamic ហិរញ្ញប្បទានពាណិជ្ជកម្ម ការទិញ និងបញ្ចូលក្រុមហ៊ុន ពន្ធដារ និងគណនេយ្យ និងការវិនិយោគ ដែលទាំងអស់នេះស្ថិតនៅក្រោមឆ័ត្រសកលតែមួយ ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកៈ
 
លោកស្រី ម៉ៅ ភិរក្ស, នាយិកាប្រតិបត្តិការ
អ៊ីម៉ែលៈ [email protected]
វេបសាយៈ www.acledasecurities.com.kh
 
លោក Wanda Rich, និពន្ធនាយក
អ៊ីម៉ែលៈ [email protected]
វេបសាយៈ www.globalbankingandfinance.com
 
 
 

Tag:
 មូលបត្រ
© រក្សាសិទ្ធិដោយ thmeythmey.com