ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺ​រលាក​ទងសួត គួរ​ការពារ​តាម​វិធី​ណា​?
11, Oct 2022 , 6:59 am        
រូបភាព
​ដើម្បី​កាត់បន្ថយ ការ​ប្រឈម​នៃ ជំងឺ​រលាក​ទងសួត អ្នក​ត្រូវ ៖

 
•​    ​ជៀសវាង​ការជក់បារី ព្រោះ​ផ្សែង​បារី អាច​បង្កើន​ការ​ប្រឈម នៃ​ជំងឺ​រលាក​ទងសួត​រ៉ាំរ៉ៃ​។​
•​    ​ទទួល​ថ្នាំ​បង្ការ ព្រោះថា ករណី​ភាគច្រើន នៃ​ជំងឺ​រលាក​ទងសួត​ស្រួចស្រាវ បណ្តាលមកពី​ជំងឺ​គ្រុនផ្តាសាយ ដូច្នោះ អ្នក​ត្រូវ​ទទួលយក ថ្នាំ​បង្ការ​ជំងឺ​ផ្តាសាយធំ ជា​រៀងរាល់ឆ្នាំ ព្រមទាំង​ថ្នាំ​បង្ការ​ប្រឆាំងនឹង ប្រភេទ​មួយ​ចំនួន​នៃ​ជំងឺ​រលាក​សួត​។​
•​    ​លាង​សម្អាត​ដៃ ដើម្បី​កាត់បន្ថយ ការ​ប្រឈម​នៃ​ការឆ្លង​មេរោគ​។ អ្នក​ត្រូវ​លាង​សម្អាត​ដៃ ឱ្យបាន​ញឹកញាប់ និង​ត្រូវមាន​ទម្លាប់​លាងដៃ ឱ្យបាន​ស្អាត​ល្អ​។​
•​    ​ពាក់​ម៉ាស់ នៅ​កន្លែង​ការងារ និង​ក្នុង​ហ្វូង​មនុស្ស​ច្រើន ប្រសិនបើ​អ្នក​មាន​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com