អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កាកបាទក្រហមអន្តរជាតិ ផ្អាកប្រតិបត្តិការនៅអ៊ុយក្រែនដោយសារហេតុផលសន្តិសុខ
11, Oct 2022 , 12:39 pm        
រូបភាព
គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងក្រុមផ្ដល់ជំនួយមួយផ្សេងទៀត បាន​ផ្អាក​ការងាររបស់ពួកគេជាបណ្តោះអាសន្ននៅអ៊ុយក្រែនក្រោមហេតុផលសន្តិសុខ។ អ្នកនាំពាក្យ​កាកបាទ​ក្រហមប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែតុលា បន្ទាប់ពីរុស្ស៊ីបានបាញ់ស្រោចមីស៊ីល​ដាក់ទីក្រុងនានានៅអ៊ុយក្រែន។

 
«សម្រាប់ហេតុផលសុវត្ថិភាព ក្រុមការងាររបស់យើងបានផ្អាកប្រតិបត្តិការនៅថ្ងៃនេះ»។ អ្នកនាំពាក្យ ICRC បានលើកឡើងបែបនេះក្នុងសារអ៊ីម៉ែលមួយផ្ញើទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ជុំវិញការ​ផ្អាកប្រតិបត្តិការនៅអ៊ុយក្រែនក្រោយរងការវាយប្រហារពីរុស្ស៊ី។ 
 
ICRC មានបុគ្គលិកប្រហែល ៧០០​នាក់ដែលកំពុងធ្វើការនៅទីតាំងចំនួន១០នៅទូទាំងអ៊ុយក្រែន ហើយបានផ្តល់ជំនួយ និងថ្នាំពេទ្យ​ដល់​មនុស្សរាប់លាននាក់រួមទាំងអ្នកផ្លាស់ទីលំនៅដោយសារជម្លោះផង។
 
ជាមួយគ្នានេះ ក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស (NRC) ក៏ប្រកាសបញ្ឈប់ប្រតិបត្តិការផ្ដល់​ជំនួយ​នៅ​អ៊ុយក្រែនរហូតដល់មានសុវត្ថិភាពក្នុងការដំណើរការឡើងវិញ។ អគ្គលេខាធិការ NRC សង្កត់ធ្ងន់ថា ពួកគេមិនអាចផ្តល់ជំនួយដល់សហគមន៍ដែលងាយរងគ្រោះបានទេ ព្រោះក្រុមការងារ​ផ្ដល់​ជំនួយ​របស់​គេត្រូវលាក់ខ្លួនគេចពីគ្រាប់បែក និងរងភាពភ័យខ្លាចដោយសារមានការ​វាយ​ប្រហារ​ម្តង​ហើយ​ម្តង​ទៀត​៕
 

Tag:
 អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com