ជាតិ
សង្គមជាតិ
មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ព្យាបាលជំងឺទឹកដក់ក្នុងភ្នែក ៥ថ្ងៃ
11, Oct 2022 , 6:59 pm        
រូបភាព
 ដោយ៖ ជិន​ សុវណ្ណដាវីត​

ភ្នំពេញ ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៃផ្នែកចក្ខុរោគ បានសហការជាមួយកម្មវិធីជាតិសុភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី រៀបចំការពិនិត្យ និងព្យាបាលជំងឺទឹកដក់ក្នុងភ្នែក ចាប់ពីថ្ងៃទី១០ ដល់ ១៤​ ខែតុលា​ ឆ្នាំ២០២២ ។



លោកវេជ្ជបណ្ឌិតឯកទេសចក្ខុរោគ ស៊ឹម ស្រីនាង ប្រាប់មកខាងសារពត៌មានថ្មីៗថា «ការពិនិត្យនេះមិនចំណាយថវិការទេ ចំពោះពលរដ្ឋដែលមានប័ណ្ណក្រីក្រ និងប័ណ្ណប.ស.ស ។ ចំណែកអ្នកដែលមិនមានប័ណ្ណទាំងនេះ គឺមានការគិតប្រាក់ជាធម្មតា​​​ដោយភ្ជាប់ជាមួយឯកសារធ្លាប់ពិនិត្យនិង ព្យាបាលពីមុនមក » ។
 
ប៉ុន្តែក្នុងករណីពលរដ្ឋដែលខ្វះខាតថវិកាខ្លាំង ក្នុងការពិនិត្យនិងព្យាបាល ហើយមិនមានប័ណ្ណក្រីក្រ និងប័ណ្ណប.ស.ស ខាងមន្ទីរពេទ្យអនុគ្រោះផងដែរ។
គួរបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលីនេះ មានរយៈពេល២-៣ខែម្តង ជារៀងរាល់ឆ្នាំ ៕
 

Tag:
 thmeythmey
  មន្ទីរពេទ្យសូវៀត
  ការពិនិត្យព្យាបាលជំងឺទឹកដក់ក្នុងភ្នែក
© រក្សាសិទ្ធិដោយ thmeythmey.com