កីឡាអន្តរជាតិ
អន្តរជាតិ
អង់គ្លេស ហាមអ្នកគាំទ្រចរិតមិនល្អជាង១,៣០០នាក់ ធ្វើដំណើរទៅ World Cup 2022
11, Oct 2022 , 8:29 pm        
រូបភាព
អ្នកគាំទ្រជាង ១​,៣០០នាក់ពីអង់គ្លេស និងវែលស៍ត្រូវបានហាមឃាត់ដោយមិនឱ្យធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតានាចុងឆ្នាំ ២០២២ នេះឡើយ។ នេះបើតាម នាយកដ្ឋានទទួលបន្ទុកផ្នែកអន្តោប្រវែសន៍ចក្រភពអង់គ្លេស ( ​UK Home Office) ថ្ងៃទី១០ ខែតុលា។



វិធានការថ្មីរបស់  ​UK Home Office ត្រូវបានដាក់ចូលជាធរមានចាប់តាំងពីថ្ងៃទី៧ ខែតុលាមកម្ល៉េះ ដើម្បីជារារាំងអ្នកគាំទ្រមួយចំនួនដែលធ្លាប់មានប្រវត្តិមិនល្អក្នុងការទស្សនាបាល់ទាត់ ដូចជាបង្កអំពើហិង្សា​ និងអាកប្បកិរិយាមិនសមរម្យជាដើមនោះ ធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកនោកាតា។ World Cup ប្រទេសកាតានឹងធ្វើឡើងចាប់ពីថ្ងៃទី២០ វិច្ឆិកា ដល់ថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២២។
 
«យើងនឹងមិនអនុញ្ញាតឱ្យអ្នកដែលមានអាកប្បកិរិយាមិនល្អ និងបំពានច្បាប់ មានវត្តមាននៅការប្រកួតព្រឹត្តិការណ៍ដ៏អស្ចារ្យឡើយ។»។ អ្នកស្រី Suella Braverman រដ្ឋលេខាធិការនៃនាយកដ្ឋាន UK Home Office បាននិយាយបែបនេះ។
 
មូលហេតុដែលនាំឱ្យមានការហាមឃាត់លើអ្នកគាំទ្រដែលមានចារិតមិនល្អពីការប្រកួត World Cup ក៏ព្រោះតែកាលពីរដូវកាលមុននៃការប្រកួត Premier League ជិតបិទបញ្ចប់រដូវកាល មានអ្នកគាំទ្ររត់ចូលអុកឡុកក្នុងទីលានប្រកួត នឹងបង្កភាពអសន្តិសុខក្នុងទីលាន។ ក្រោយហេតុការទាំងនោះ ស្ថាប័នលីគកំពូលអង់គ្លេសបានដាកចេញវិធានការថ្មីជាបន្ទាន់ដើម្បីទប់ស្កាត់ហេតុការណ៍ទាំងអស់នោះនៅរដូវកាលថ្មីនេះ។
 
នាយកដ្ឋាន UK Home Office របស់អង់គ្លេសក៏បានព្រមានទៅកាន់អ្នកគាំទ្រណាដែលបំពានច្បាប់អាចនឹងត្រូវជាប់ពន្ធនាគាររយៈពេល ៦ខែ និងការផាកពិន័យគ្មានដែនកំណត់ថែមទៀត។ សម្រាប់អ្នកគាំទ្រណាម្នាក់ដែលធ្លាប់បានបង្កបញ្ហាពីមុន ហើយត្រូវបានគេសង្គេតឃើញថានឹងបង្កបញ្ហាជាថ្មី នឹងត្រូវហាមឃាត់មិនឱ្យធ្វើដំណើរចេញពីក្នុងប្រទេសឡើយ។
 
មិនត្រឹមតែប៉ុណ្ណោះ បើតាមការអះអាងបន្ថែមពីអ្នកស្រី ​Braverman អំពើហិស្សា ការរើសអើង និងទង្វើមិនល្អផ្សេងៗមិនគួរមាននៅក្នុងប្រទេសអង់គ្លេស និងវែលស៍ ហើយអាកប្បកិរិយាព្រម្មទណ្ឌទាំងអស់នោះក៏មិនគួរឱ្យកើតមាននៅការប្រកួត World Cup ដូចគ្នាដែរ។
 
គួររំលឹកថា អង់គ្លេស និងវែលស៍សម្រាប់ព្រឹត្តិការណ៍ World Cup 2022 ពួកគេស្ថិតនៅក្នុងពូល B ជាមួយគ្នា ហើយដែលអង់គ្លេសនឹងត្រូវប្រកួតទល់ក្រុមអ៊ីរង់ ប្រកួតបើកឆាក់ក្នុងពូល B នាថ្ងៃទី២១ ខែវិច្ឆិការ មុនទៅប៉ះអាម៉េរិកថ្ងៃទី២៦ និងវែលស៍នៅ៤ ថ្ងៃទីបន្ទាប់៕
 
 
 

Tag:
 FIFA World Cup Qatar 2022
  UK Home Office
© រក្សាសិទ្ធិដោយ thmeythmey.com