កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ Messi អវត្តមាននាជំនួប PSG ទល់ Benfica
11, Oct 2022 , 5:15 pm        
រូបភាព
ខ្សែប្រយុទ្ធជួរមុខ Lionel Messi របស់ Paris Saint Germain នឹងអវត្តមាននាជំនប់ជើងទី២ ទល់ក្រុម Benfica នារាត្រីថ្ងៃទី១១ ខែតុលា ក្រោយមិនទាន់ជាពីរបួសកំភួនជើង។ នេះបើតាមការលើកឡើងរបស់ក្រុម PSG ថ្ងៃទី១០ ខែតុលា។



Messi រងរបួសកំភួនជើងពេលការប្រកួតទល់ Benfica នៅទឹកដីប្រទេសព័រទុយហ្កាល់ កាលពីសប្តាហ៍មុនមក។
អំឡុងការប្រកួតនោះ Messi វ័យ៣៥ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យរបស់ PSG ស្នើឱ្យប្តូរចេញសម្រាប់ការប្រកួតក្នុងវគ្គទីពីរ ដោយសារតែរបួសកំភួនជើងនេះ ។ ប៉ុន្តែរូបគេបានបដិសេធ និងបន្តលេងរហូតដល់ចប់ការប្រកួត។ តែយ៉ាងណាការខកខានការប្រកួតរបស់ ​Messi បានក្លាយជាបញ្ហាដល់ PSG ព្រោះ Messi គឺជាកីឡាករបង្កើតឱកាសក្នុងក្រុមដ៏សំខាន់មួយរូប។
 
សម្រាប់ការប្រកួតទល់ Benfica នាកីឡដ្ឋាន Parc des Princes វេលាម៉ោង ២ រាត្រីនេះកីឡាករ Presnel Kimpembe, Nuno Mendes និង Renato Sanches ក៏គ្មានវត្តមានសម្រាប់ការប្រកួតដែរ។
 
កាលពីជំនួប PSG ទល់ Stade de Reims ដែលបញ្ចប់ត្រឹមលទ្ធផល០-០ នាចុងសប្តាហ៍មុន ក៏មិនមានវត្តមានរបស់ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំ ដែរ ។
PSG មាន ៧ពិន្ទុ ស្មើនឹង Benfica ខណៈ Juventus មាន៤ពិន្ទុស្ថិតនៅលេខ៣ ត្រូវជួប Maccabi Haifa យប់នេះ នៃការប្រកួតវគ្គសន្សំពិន្ទុ ពូល H ៕
 

Tag:
 UEFA Champions League
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com