ស៊ីហ្គេម២០២៣
កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
ហ្វីលីពីន នឹងបញ្ជូនអត្តពលិកខ្លឹមៗ ៨១៤នាក់ មកប្រជែងមេដាយស៊ីហ្គេមនៅកម្ពុជា
11, Oct 2022 , 6:19 pm        
រូបភាព
គណៈកម្មាធិការកីឡាអូឡាំពិកហ្វីលីពីន (POC) នឹងបញ្ជូនអត្តពលិកមានទេពកោសល្យ ៨១៤រូប មកចូលរួមប្រជែងមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្នុងខែឧសភា ឆ្នាំ ២០២៣។ នេះបើតាមសម្តីលោក Bambol Tolentino ប្រធាន ​POC ថ្ងៃទី១០ ខែតុលា។


ការលើកឡើងលើកឡើងពីចំនួនអត្តពលិកជាង៨០០នាក់របស់ប្រធាន POC កើតឡើងបន្ទាប់ពីមានកិច្ចប្រជុំពិគ្រោះយោបល់មួយរវាងភាគី POC និងសហព័ន្ធកីឡាជាតិហ្វីលីពីន (NSAs) នាថ្ងៃទី១០ ខែតុលា។ 
 
«ជាថ្មីម្តងទៀត នេះជាក្រុមកីឡាករប្រយុទ្ធដ៏រឹងមាំដែលជាគោលដៅ ដើម្បីបញ្ជូនទៅកាន់ការប្រកួតដណ្តើមមេដាយ។ ពួកគេសុទ្ធតែមានសមត្ថភាពពេញលេញ។»។ នេះជាការលើកឡើងរបស់លោក Tolentino។
 
ការប្រកួតស៊ីហ្គេមដែលកម្ពុជាបានសិទ្ធិធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នឹងធ្វើឡើងចាប់ពីថ្ងៃទី៥ ដល់ទី១៦ ខែឧសភា។ ក្នុងកម្ពុជាបានដាក់បញ្ចូលប្រភេទកីឡាប្រមាណ៤០  ជាមួយនឹងវីញ្ញាសារជាង៦០០។
 
កាលព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសវៀតណាមដែលធ្វើឡើងកាលឆ្នាំ ២០២១ ប្រទេសហ្វីលីពីនបានបញ្ជូនអត្តពលិកចំនួន ៦៥៦នាក់ ដើម្បីប្រកួតប្រជែងក្នុងប្រភេទកីឡាចំនួន ៣៨ ខណៈដែលឆ្នាំ ២០១៩ ហ្វីលីពីនបានរៀបចំអន្តពលិកសម្រាប់ការប្រកួតជិត ១ពាន់នាក់ ដែលពេលនោះពួកគេធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនេះ ហើយដែលហ្វីលីពីនផ្ទាល់ជាអ្នកឈ្នះមេដាយច្រើនជាងគេបង្អស់។
 
នាឆ្នាំ ២០១៩ នោះ ហ្វីលីពីនជាម្ចាស់ផ្ទះបានដាក់នៅប្រភេទកីឡាចំនួន ៥៦ប្រភេទប៉ុន្តែមានត្រឹមតែ ៥៣០វិញ្ញាសារសម្រាប់ប្រកួតតែប៉ុណ្ណោះ ខណៈដែលនៅវៀតណាមមាន ៤០ប្រភេទកីឡា មានរហូតទៅ ៥២៦វិញ្ញាសារកីឡាកាលឆ្នាំ ២០២១៕
 

Tag:
 SEA Game 32nd
  ស៊ីហ្គេមលើកទី៣២
© រក្សាសិទ្ធិដោយ thmeythmey.com