ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រលាក​បំពង់ក អាច​ព្យាបាល​ដោយ​ខ្លួនឯង​ដែរ​ទេ
11, Oct 2022 , 11:29 pm        
រូបភាព
ដោយ: ថ្មីៗ
ការ​រលាក​បំពង់ក មានន័យ​ថា ជា​ការឈឺ​រមាស់ៗ ឬ​រលាក​ក្នុង​បំពង់ក ហើយ​វា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ នៅពេល​លេបទឹកមាត់​។ ចំពោះ​មូលហេតុ​ចម្បង​បំផុត​របស់​ជំងឺ​នេះ​គឺ ការបង្ក​រោគ​ដោយ​វីរុស​ដូចជា ជំងឺ​ផ្តាសាយ​ជាដើម​។ ការ​ឈឺបំពង់ក​ដែល​បណ្តាល​មក​ពី​វីរុស នឹង​ជា​វិញ​ដោយ​ខ្លួនឯង តាមរយៈ​ការថែទាំ​សុខភាព​ដោយ​ខ្លួនឯង​។ ចំពោះ​ការ​រលាក​បំពង់ក ដោយសារ​បាក់តេរី​វិញ ឬ Streptococcal Infection ច្រើន​តែ​ត្រូវ​ការព្យាបាល​ដោយ​ថ្នាំ​ផ្សះ ដើម្បី​បង្ការ​ផលវិបាក​របស់​វា​។

 
​បើ​យើង​មិន​គិត​អំពី​មូលហេតុ នៃ​ការ​ឈឺបំពង់ក​ទេ វិធីសាស្ត្រ​នៃ​ការថែទាំ​សុខភាព​ដោយ​ខ្លួនឯង អាច​ជួយ​បំបាត់​បញ្ហា បាន​បណ្តោះអាសន្ន​ដែរ​ដូចជា ៖
 
​សម្រាក​
​គេង​ឲ្យបាន​ច្រើន និង​ថ្នម​សម្លេង​។​
 
ញ៉ាំ​ទឹក​
​ចូរ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ដើម្បី​រក្សា​សំណើម​នៅ​បំពង់ក និង​បង្កា​រការ​ខ្សោះ​ជាតិ​ទឹក​។​
 
​ព្យាយាម​ញ៉ាំ​អាហារ និង​ភេសជ្ជៈ​ផ្តល់​ផាសុខភាព​
​ទឹក​ក្តៅ​ឧណ្ហៗ ទឹក​ស៊ុប​ឆ្អឹង តែ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន ទឹកឃ្មុំ​ក្តៅ​ឧ​ណ្ហៗ សុទ្ធ​តែ​អាច​ជួយ​បន្ធូរ​អា​ការៈឈឺ​បំពង់ក​បាន​ទាំងអស់​។
 
ខ្ពុរ​ទឹកអំបិល​
​ការ​ខ្ពុរ​ទឹកអំបិល អាច​ជួយ​បន្ធូរ ឬ​សម្រួល​ដល់​ការឈឺ​បំពង់​ក​បាន​។
 
ធ្វើឲ្យ​ខ្យល់​មានសំណើម​
​ចូរ​ប្រើប្រាស់​ខ្យល់​មាន​សំណើម​ត្រជាក់ ដើម្បី​បំបាត់​ខ្យល់​ដែល​ស្ងួត ហើយក៏​អាច​បង្ការ​ការ​រលាក​បំពង់​ក​បាន​ល្អ​ដែរ​។
 
​ចៀសវាង​សារធាតុ​បង្ក​រលាក​
​ចូរ​ធ្វើយ៉ាងណា​ឲ្យ​ផ្ទះ​គ្មាន​ផ្សែង​បារី និង​ប្រើ​ផលិតផល​លាង​សម្អាត​ណា ដែល​មិន​អាច​បង្ក​ការ​រលាក​បំពង់ក​។
 
ព្យាបាល​ការឈឺចាប់ និង​ក្តៅខ្លួន​
​ថ្នាំ​ប្រភេទ Ibuprofen (Advil, Motrin IB) ឬ​ថ្នាំ Acetaminophen (Tylenol) អាច​បន្ថយ​ការឈឺ​បំពង់​ក​បាន​។ ថ្នាំ Aspirine មាន​ទំនាក់ទំនង​នឹង​ជំងឺ Reye’s Syndrome ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន​ចំពោះ​ក្មេង ដែល​ប្រើ​ថ្នាំ​នេះ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com