ជាតិ
សង្គមជាតិ
ប៉ូលិសកម្ពុជា-វៀតណាម រួមគ្នាផ្សព្វផ្សាយឲ្យពលរដ្ឋតាមព្រំដែន គោរពអធិបតេយ្យទៅវិញទៅមក
13, Oct 2022 , 4:49 pm        
រូបភាព
ពិធីចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហការប្រតិបត្តិការតាមព្រំដែនរវាងនគរបាលកម្ពុជា-វៀតណាម ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្នុងខេត្តតៃនិញ ប្រទេសវៀតណាម។ ភាគីកម្ពុជា ដឹកនាំដោយលោក នេត សាវឿន ហើយភាគីវៀតណាម ដឹកនាំដោយលោក លឿង តិមក័ង។
ពិធីចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហការប្រតិបត្តិការតាមព្រំដែនរវាងនគរបាលកម្ពុជា-វៀតណាម ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្នុងខេត្តតៃនិញ ប្រទេសវៀតណាម។ ភាគីកម្ពុជា ដឹកនាំដោយលោក នេត សាវឿន ហើយភាគីវៀតណាម ដឹកនាំដោយលោក លឿង តិមក័ង។
ស្ថាប័ននគរបាលកម្ពុជា-វៀតណាម សហការគ្នាផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែន ឲ្យគោរពឯករាជ្យ អធិបតេយ្យភាពជាតិ ច្បាប់ និងទំនៀមទម្លាប់ប្រពៃណីនៃប្រទេសទាំង២។ កិច្ចសហការនេះ ធ្វើឡើងក្នុងជំនួប  រវាងលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ឯកបម្រុង លឿង តិមក័ង (Luong Tam Quang) អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នៅខេត្តតៃនិញ (Tay Ninh) ប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

 
បន្ថែម​ពីនេះ ស្ថាប័ននគរបាលប្រទេសទាំង២ បន្តប្តេជ្ញាគោរពលក្ខន្តិកៈស្តីពីការគ្រប់គ្រងព្រំដែនឲ្យបានហ្មឺងម៉ាត់ និងរួមគ្នាកសាងសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ តាមព្រំដែន។ ភាគីទាំង២ ក៏បានជំរុញសកម្មភាពបំផុសប្រជាពលរដ្ឋនៅតាមព្រំដែនឲ្យចូលរួមបង្ការបទល្មើសឆ្លងដែនផងដែរ ដើម្បីធានាសុវត្ថិភាពសន្តិសុខតាមបណ្តាភូមិ ឃុំ ស្រុកនៃខេត្តដែលជាប់ព្រំដែន។ 
 
នៅមានកិច្ចសហការសំខាន់១ទៀត ដែលភាគីទាំង២ បានព្រមព្រៀងគ្នា គឺការបង្កើនកិច្ចសហការ ក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដូចជា គ្រឿងញៀន សកម្មភាពចាត់តាំង មេខ្យល់ ខ្សែរយៈបក្សពួកឧក្រិដ្ឋជនដែលលួចនាំមនុស្សឆ្លងដែនខុសច្បាប់ សកម្មភាពល្បែងស៊ីសងខុសច្បាប់ អំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំ ជាដើម៕ 
 
 

Tag:
 កម្ពុជា-វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com