កីឡាអន្តរជាតិ
អន្តរជាតិ
Alvarez សុំសងសឹក Bivol ព្រោះចាញ់មិនអស់ចិត្ត
13, Oct 2022 , 10:29 pm        
រូបភាព
ការប្រកួតរវាងបង្គោលខៀវ Canelo Alvarez (ខោពណ៌ផ្កាឈូក) ទល់នឹងបង្គោលក្រហម Dzmitry Bivol (ខោពណ៌ខ្មៅ) នាពេលកន្លងទៅ។ រូបពី BN
ការប្រកួតរវាងបង្គោលខៀវ Canelo Alvarez (ខោពណ៌ផ្កាឈូក) ទល់នឹងបង្គោលក្រហម Dzmitry Bivol (ខោពណ៌ខ្មៅ) នាពេលកន្លងទៅ។ រូបពី BN
ដោយ:
កីឡាករប្រដាល់សកលអាជីព Canelo Alvarez សុំសងសឹក Dmitry Bivol ជាថ្មី នៅចុងឆ្នាំ២០២២ បន្ទាប់ពីរូបគេមិនអស់ចិត្តក្នុងកម្មវីធីប្រកួតដណ្តើមខ្សែក្រវាត់ WBA នៅរដ្ឋNevada សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៧ ខែឧសភា។

 
បន្ទាប់ពីមានការផ្គូរផ្គងសារជាថ្មីកាលពីថ្ងៃទី១០ ខែតុលា ម្ចាស់ខ្សែក្រវាត់ពិភពលោក ៥ប្រភេទទម្ងន់ Canelo Alvarez  នឹងត្រូវបើកទំព័រជាថ្មីម្តងទៀតក្នុងជំនួបទល់នឹងកីឡាករ Dmitry Bivol របស់រុស្ស៊ី បន្ទាប់ពីបរាជ័យទាំងមិនអស់ចិត្តដោយពិន្ទុ។
 
បន្ទាប់ពីបរាជ័យនោះ បានធ្វើឱ្យអ្នកគាំទ្រ Alvarez មានការមិនពេញចិត្តជាខ្លាំងចំពោះរូបគេ។ កាលពីថ្ងៃទី១៧ ខែកញ្ញា Alvarez អ្នកប្រដាល់ម៉ិកស៊ិកបាន បដិសេធជាមួយនឹងការប្រកួតទល់នឹងកីឡាករ Zurdo Ramirez ដោយរូបគេសុំពេលហ្វឹកហាត់ដើម្បីសងសឹក Bivol វិញ។
 
Alvarez បាននិយាយថា៖«ខ្ញុំពិតជាចង់ប្រកួតឡើងវិញជាមួយ Dmitry Bivol នៅខែកញ្ញា ខាងមុខ»។ នេះបើតាមការចុះផ្សាយរបស់ Boxing News 24/7។ ប្រសិនមិនមានអ្វីប្រែប្រួលទេ ជំនួបលើកទី២ រវាង Alvarez និង Bivol នឹងត្រូវប្រកួតគ្នាជាថ្មីម្តងទៀត នៅខែកញ្ញា ឆ្នាំ២០២២។
Bivol វ័យ៣១ឆ្នាំ មានប្រវត្តិប្រកួត២០លើក ឈ្នះទាំង២០លើក និងផ្តួលឱដៃគូសន្លប់១១លើក​ ខណៈ Alvarez ដែលមានវ័យ ៣២ឆ្នាំ ធ្លាប់ប្រកួត៦២លើក ឈ្នះ៥៨​ ចាញ់២ និងស្មើ២ ព្រមទាំងបញ្ចប់គូប្រកួតមិនឱ្យតដៃ ៣៨លើក៕
 
 
 

Tag:
 កីឡាប្រដាល់សកល
© រក្សាសិទ្ធិដោយ thmeythmey.com