កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ អ្នករៀបចំព្រមាន ពីការកកស្ទះអំឡុងព្រឹត្តិការណ៍ ២សប្តាហ៍ដំបូង
14, Oct 2022 , 8:29 am        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
អ្នករៀបចំកម្មវិធីប្រកួត World Cup នៅកាតាថ្ងៃទី១២ ខែតុលា ព្រមានទៅអ្នកគាំទ្រឱ្យត្រៀមខ្លួនសម្រាប់បញ្ហាកកស្ទះដែលនឹងអាចកើតមានអំឡុងការប្រកួត នៅពេលអ្នកគាំទ្រមកពីជុំវិញពិភពលោកប្រមូលផ្តុំគ្នាក្នុងរដ្ឋធានីដូហា ប្រទេសកាតា។



រថយន្តឯកជននឹងត្រូវបានហាមឃាត់ពីការធ្វើដំណើរតាមដងវិថីផ្សេងៗ និងអ្នកដែលមានផ្ទះរស់នៅក្បែរកីឡដ្ឋានក៏នឹងត្រូវមានលិខិតអនុញ្ញាតដើម្បីអាចទៅផ្ទះរបស់ពួកគេបាន។ នេះបើតាមការលើកឡើងអ្នករៀបចំកម្មវិធី និងមន្ត្រីក្នុងតំបន់ ខណពួកគេបានប្រកាសពីវិធានការបញ្ចៀសការកក់ស្ទះក្នុងការប្រកួត World Cup។
រដ្ឋដ៏តូចបំផុតមួយដែលមានចំនួនមនុស្សរស់នៅត្រឹម ២,៩លាននាក់ នឹងក្លាយទៅជាទីក្រុងដ៏តូចមួយដែលនឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ដែលនឹងចាប់ផ្តើមឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា។
 
ប្រទេសកាតាបានចំណាយប្រាក់រាប់ពាន់លានដុល្លារនៅលើរថយន្តទំនើបដែលគ្មានមនុស្សបើកដូចជា ផ្លូវរថភ្លើងក្រោមដីដែលបានតភ្ជាប់បណ្តាញទៅកីឡដ្ឋានចំនួន៥ ពីចំណោមកីឡដ្ឋានទាំង៨ ហើយក៏នឹងមានការដាក់បន្ថែមរថយន្តក្រុងប្រមាណជាង ៣,២០០គ្រឿង និងរថយន្តតាក់ស៊ី ៣,០០០គ្រឿងបន្ថែមនៅលើកដងផ្លូវ។
 
យ៉ាងហោចណាស់នឹងមានអ្នកគាំទ្រជាង ១លាននាក់ត្រូវបានរំពឹងថានឹងធ្វើដំណើងទៅកាន់កាតាអំឡុងព្រឹត្តិការណ៍ដែលមានរយៈពេល ២៩ថ្ងៃ។ ប៉ុន្តែនៅ២សប្តាហ៍ដំបូងនៃព្រឹត្តិការណ៍ ការប្រកួតក្រុមចំនួន៤ នឹងត្រូវធ្វើឡើងជាងរៀងរាល់ថ្ងៃ ហើយមន្រ្តីនៃការប្រកួតបានទាយទុកមុនថានឹងមានអ្នកគាំទ្រជាង ៣សែននាក់នឹងធ្វើដំណើរនៅលើដងវិថីក្នុងទីក្រុងដូហាក្នុងពេលតែមួយ។
 
ទោះជាយ៉ាងណាអ្នករៀបចំកម្មវិធីបានជំរុញឱ្យប្រជាជនក្នុងតំបន់ឱ្យប្រើប្រាស់ការធ្វើដំណើរឯកជន ដោយក្នុងនោះរួមមានរថយន្តផ្ទាល់ខ្លួនរបស់ពួកគេ ប្រសិនបើពួកគេចង់ទៅទស្សនាការប្រកួត។
 
«យើងលើកទឹកចិត្តឱ្យបើកបរយានយន្តឯកជនតាមតែអាចធ្វើទៅបាន ហើយទុកឱ្យរថយន្តក្រុង និងរថភ្លើងសម្រាប់ការដឹកជញ្ជូនជនបទេសជាង ១លាននាក់ដែលរំពឹងនឹងមកទស្សនាអំឡុងការប្រកួត។ យើងក៏រំពឹងទុកមុនថានឹងមានការកក់ស្ទះខ្លាំង ហើយការប្រកួតចំនួន៤ ក្នុងមួយថ្ងៃគឺជាការប្រកួតប្រជែងសម្រាប់យើងនឹងសម្រាប់ទីក្រុងដូហា។»។ លោក Abdulaziz Al-Mawlawi ប្រធាននៃគណៈកម្មាធិការរៀបចំកម្មវិធីរបស់កាតានិយាយបែបនេះ។
 
យ៉ាងណាមិញការប្រើប្រាស់រថយន្តឯកជននៅតែត្រូវបានហាមឃាត់និងថែមទាំងមានការផាកពិន័យដដែលប្រសិនបើប្រជាជនកាតាមិនបានស្នើសុំលិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើរអំឡុងព្រឹត្តិការណ៍ទេនោះ៕ 
 

Tag:
 FIFA World Cup Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com