កីឡាអន្តរជាតិ
អន្តរជាតិ
Uzoho អ្នកចាំទី Omonia រីករាយបានលេងនៅ Old Trafford ព្រោះជាអ្នកគាំទ្រ Man Utd តាំងពីក្មេង
× Francis Ozoho អ្នកចាំទីក្រុម Omonia Nicosia បង្ហាញក្តីរីករាយក្រោយបានបង្ហាញខ្លួននៅ Old Trafford ព្រោះខ្លួនជាអ្នកគាំទ្រក្រុម Manchester United តាំងពីវ័យក្មេង។ អ្នកចាំទីសញ្ជាតិនេហ្សេរីយ៉ា ប្រាប់ដូច្នេះក្រោយក្រុម Omonia ចាញ់បិសាចក្រហម ១-០ នាជំនួបវគ្គសន្សំពិន្ទុតាមពូល UEFA Europa League នៅថ្ងៃទី១៣ ខែតុលា។
អ្នកចាំទី Uzoho វ័យ២៣ ឆ្នាំ ទើបតែទទួលបានពេលវេលាលេងឱ្យក្រុម Omonia Nicosia ត្រឹមតែរយៈពេល ១៣៤នាទីប៉ុណ្ណោះសម្រាប់រដូវកាលថ្មីនេះ ប៉ុន្តែរូបគេបានបង្ហាញទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានសង្គ្រោះបាល់ពីការស៊ុតពីសំណាក់ក្រុមកីឡាករ Man United រហូតដល់ទៅ ១០លើក។ តែទោះជាយ៉ាងណានៅនាទី ៩០+៣ នាទីបន្ថែមបង្រ្គប់ Man United នៅតែអាចរកបាន១គ្រាប់យកឈ្នះជ័យជម្នះ៣ពិន្ទុបានមកវិញដោយខ្សែបម្រើការពារ Scott Mctominay។
បើទោះបីជាត្រូវបាន Scott Mctominay ស៊ុតបំបែកការសង្គ្រោះបាល់យ៉ាងល្អរបស់ Uzogo ក្តី អ្នកចាំទីវ័យ ២៣ឆ្នាំ សញ្ជាតិនីហ្សេរីយ៉ា បានបិដសេធថារូបគេមិនបានអាក់អនចិត្តអ្វីឡើងចំពោះលទ្ធផល តែផ្ទុយទៅវិញរូបគេមានអារម្មណ៍សប្បាយចិត្តខ្លាំងព្រោះជាក្តីស្រមៃរបស់គេដែលបានលេងនៅ Old Trafford។
«ខ្ញុំមិនបានខកចិត្តអ្វីឡើយ យើងមានការប្រកួតល្អខ្លាំងណាស់ ខ្ញុំសប្បាយចិត្ត ហើយ Old Trafford វាមិនមែនជាកីឡដ្ឋានមួយដែលយើងអាចមកលេងបានងាយៗឡើយ។ នេះជាក្តីសុបិន្តក្លាយជាការពិត ខ្ញុំធ្លាប់បានស្រមៃក្នុងការលេងនៅទីនេះជាយូណាស់មកហើយ នៅពេលខ្ញុំបានឃើញលទ្ធផលស្មើ ខ្ញុំក៏ចង់លេងឱ្យបានកាន់តែល្អខ្លាមង ហើយខ្ញុំក៏ទទួលបានឱកាសនេះ។»។ Uzoho បាននិយាយប្រាប់ BT Sports បែបនេះក្រោយចប់ការប្រកួត។
ទោះបីជាមិនសូវបានលេងឱ្យ Omonia Nicosia នៅរដូវកាលថ្មីនេះ Uzoho បានបង្ហាញខ្លួនលេងទល់ Manchester United យប់មិញនេះក៏ព្រោះតែអ្នកចាំទីដៃទីមួយ Fabiano រងរបួសក្នុងការប្រកួតមុនធ្វើដំណើរមកប៉ះទល់ក្រុមយក្សអង់គ្លេស។
សូមជម្រាបថា ក្រោយចាញ់ការប្រកួតក្រោមថ្វីជើង Man United លទ្ធផល ១-០ Omonia បន្តស្ថិតនៅបាតតារាងដោយគ្មានពិន្ទុឡើយ ខណៈដែលពួគគេនៅសល់ត្រឹមឱកាសប្រជែងយកចំណាត់ថ្នាក់លេខ៣ ពីក្រុម FC Sheriff ដើម្បីលេងនៅពានរង្វាន Europa Conference League៕
Tag:
Francis Ozoho
Manchester United
Omonia Nicosia
© រក្សាសិទ្ធិដោយ thmeythmey.com