ជាតិ
លិចទូកដ៖ រកឃើញសពសិស្សស្រីម្នាក់ទៀត និងជាជនរងគ្រោះទី៩ដែលបានបាត់បង់ជីវិត
14, Oct 2022 , 1:30 pm        
រូបភាព
ដោយ:
កម្លាំងចម្រុះ និងក្រុមការងារចុះរុករកសពជនរងគ្រោះបានរកឃើញសាកសព១នាក់បន្ថែមទៀតក្នុងឧទ្ទវហេតុលិចទូកចម្លងដឹកសិស្សពីសាលាទៅផ្ទះ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

 
យោងតាមស្នងការដ្ឋាននគរបាលខេត្តកណ្តាល នារសៀលថ្ងៃសុក្រនេះ សាកសពគឺជាសិស្សស្រី អាយុ១៣ឆ្នាំ ដែលមានឈ្មោះថា សុវត្ថិ សក្ខិណា។
 
គិតត្រឹមពេលនេះ ជនរងគ្រោះ១៣នាក់ហើយដែលត្រូវបានរកឃើញ ក្នុងនោះស្លាប់៩នាក់។ កម្លាំងចម្រុះបន្តរុករកជនរងគ្រោះពីរនាក់ទៀត ដែលជាសិស្សសាលាដូចគ្នា ក្នុងនោះមានឈ្មោះ មាស សុវណ្ណរាជ អាយុ១៤ឆ្នាំ និង រី ស្រីលីន អាយុ១២ឆ្នាំ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com