អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកពូទីន៖ រុស្ស៊ីគ្មានគម្រោងវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ុយក្រែនឡើយ
15, Oct 2022 , 11:59 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងសន្និសីទកាសែតមួយនៅថ្ងៃទី១៤ ខែតុលា បានថ្លែងថា ពេលនេះ​រុស្ស៊ីមិនមានមានផែនការសម្រាប់ប្រមូលផ្ដុំកងកម្លាំងបន្ថែមទៀត ឬវាយប្រហារទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​អ៊ុយក្រែននោះទេ ហើយរុស្ស៊ីបានរឿងផ្សេងដែលត្រូវបំពេញ។

 
ក្នុងសន្និសីទកាសែតមួយក្រៅកិច្ចប្រជុំកំពូលរបស់មេដឹកនាំនៃរដ្ឋឯករាជ្យដែលបែកខ្ញែកក្រោយការដួលរលំសហភាពសូវៀតក្នុងទឹកដីកាហ្សាក់ស្ថាន មេដឹកនាំរុស្ស៊ីបញ្ជាក់ថា ការប្រមូលទ័ពបន្ថែម​ដែលប្រកាសកន្លងមក បានរួចរាល់ ហើយនឹងបញ្ចប់សព្វគ្រប់ត្រឹមក្នុងពីរសប្តាហ៍។
 
ជាមួយគ្នានេះ លោក ពូទីន ក៏អះអាងថា លោកមិនបានរៀបចំផែនការវាយប្រហារទ្រង់ទ្រាយធំបន្ថែម​ទៀតនោះឡើយសម្រាប់ពេលនេះ ហើយគោលបំណងរបស់វិមានក្រេមឡាំង​មិនមែន​ចង់​បំផ្លាញ​អ៊ុយ​ក្រែនទាំងស្រុងឡើយ។
 
«វាមិនមានការចាំបាច់សម្រាប់ការវាយប្រហារខ្នាតធំនោះឡើយ។ (ពួកយើង) មានការងារផ្សេង​ទៀត​ដែលត្រូវបំពេញ»។ លោក ពូទីន បានសង្កត់ធ្ងន់បែបនេះ។
គួរបញ្ជាក់ថា មកទល់ពេលនេះ សរុបចំនួនកងទ័ព៣៣,០០០នាក់មាននៅក្នុងអង្គភាពយោធារុស្ស៊ី​រួចហើយក្រោយការធ្វើកំណែន ដោយក្នុងនោះ១៦,០០០នាក់ បានចូលរួមនៅក្នុងប្រតិបត្តិការ​យោធា​នៅ​អ៊ុយក្រែន៕

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com