អន្តរជាតិ
១១នាក់ស្លាប់ដោយសារ​ការបាញ់ប្រហារនៅទីតាំងហ្វឹកហាត់យោធាមួយ​របស់រុស្ស៊ី
16, Oct 2022 , 3:59 pm        
រូបភាព
រូបថត EPA
រូបថត EPA
 ខ្មាន់កាំភ្លើង បានសម្លាប់​មនុស្ស​១១នាក់​ដោយការ​ប្រហារមួយនៅជំរុំហ្វឹកហាត់មួយកន្លែង​របស់រុស្ស៊ី​កាលពី​ថ្ងៃសៅរ៍កន្លងមក។

 
ខណៈពេល​កំពុង​ហ្វឹកហាត់បាញ់​កាំភ្លើង បុរស​ពីរនាក់ បាន​បើកការ​បាញ់ប្រហារ​ទៅ​លើកងកម្លាំង​ស្ម័គ្រចិត្តក្នុងសង្គ្រាម​ប្រឆាំងអ៊ុយក្រែន។ នេះ​បើតាម​ការផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​រុស្ស៊ី Ria។
 
ក្រសួងការបរទេស​រុស្ស៊ី បាន​បញ្ជាក់ថា ខ្មាន់កាំភ្លើង​ មក​ពី​តំបន់អតីតសហភាពសូវៀត ហើយពួក​គេ​ក៏ត្រូវ​បាញ់សម្លាប់​ផងដែរ ក្នុងហេតុការណ៍នៅ​តំបន់ Belgorod របស់​រុស្ស៊ី ដែលជាប់ព្រំដែនអ៊ុយក្រែន។
 
មនុស្ស​ប្រមាណ​១៥នាក់ ត្រូវ​បាន​រាយ​ការណ៍​ថា រងរបួស ដោយអាជ្ញា​ធរបាន​អះអាងថា គ្មានពលរដ្ឋណាម្នាក់​នៅ​ Belgorod ដែល​រង​ផល​ប៉ះពាល់​ដោយការ​វាយ​ប្រហារនេះឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com