ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ប្រសិទ្ធ​សឹលូសិនរៀបចំ​សិក្ខាសាលា​តម្រង់​ទិសលើកទី២​សម្រាប់​សិស្ស-និស្សិត​ ដែល​ចាប់យក​ជំនាញ IT
18, Oct 2022 , 2:25 pm        
រូបភាព
នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២- ក្រុមហ៊ុនប្រសិទ្ធសឹលូសិន បានរៀបចំកម្មវិធីសិក្ខាសាលា "IT Professional Career II"​ ដើម្បីផ្ដល់ឱកាសដល់សិស្សនិស្សិតកំពុងសិក្សា ឬទើបបញ្ចប់ការសិក្សា ពីរបៀបរៀបចំផែនការណ៍ចាប់ជំនាញ IT ឱ្យជោគជ័យ និងផ្ដល់ឱកាសដល់សិស្សនិស្សិតដែលមានបំណងចាប់យកការងារជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ កម្មវិធីសិក្ខាសាលា ធ្វើឡើងនៅអគារ CKCC Multipurpose Hall​ ដែលមានវត្ដមានវាគ្មិនកិត្ដិយសល្បីៗជាច្រើននាក់ចូលរួម និងសិស្សនិស្សិតប្រហែល ៥០០នាក់ផងដែរ។
 
លោក​ សុត រតនៈ អគ្គនាយកក្រុមហ៊ុនប្រសិទ្ធសឹលូសិន បានមានប្រសាសន៍ថា៖ «ជាដំបូង ខ្ញុំសូមថ្លែងអំណអរគុណដល់ក្រុមហ៊ុនជាដៃគូសហការក្នុងការរៀបចំកម្មវិធីនេះឡើងបានយ៉ាងរលូន ដូចជាក្រុមហ៊ុន Fortinet Cambodia , VST ECS Cambodia Co.,Ltd , Pacific Tech Cambodia , SSYNNEX Cambodia, ECI Distribution, និងក្រុមហ៊ុន EDTCAM CO.,LTD។ នេះជាលើកដំបូងរបស់យើងបន្ទាប់ពីកូវីដ-19 ហើយក៏ជាលើកទី២ នៃកម្មវីធី IT Professional Career II ដែលជាសិក្ខាសាលាដ៏ធំមួយ ធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង របស់វាគ្មិនទៅកាន់សិស្សនិសិ្សតអាយធីទាំងអស់ អំពីបច្ចុប្បន្នភាពការងារនៅក្នុងវិស័យបច្ចេកវិទ្យា ក្នុងប្រទេសកម្ពុជា ក៏ដូចជាការតម្រង់ទិសការងារដល់និស្សិត ដែលទើបតែបញ្ចប់ការសិក្សា អោយស្វែងយល់បន្ថែមពីការរៀបចំផែនការ អោយត្រូវនឹងទីផ្សារការងារ នាពេលបច្ចប្បន្ន និងអនាគត។




 
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកសុត​ រតនៈ បានចែករំលែកបទពិសោធន៍ល្អៗជាច្រើនពាក់ព័ន្ធផ្នែកបច្ចេកវិទ្យាតាំងពីវគ្គចូលរៀនដំបូង និងការចាប់យកឱកាសការងារ។ តើហេតុអ្វី បានជាសិស្សនិស្សិតត្រូវចាប់ជំនាញរៀនផ្នែកអាយធី? ជាការពិតណាស់ បច្ចុប្បន្នវិស័យបច្ចេកវិទ្យាកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំង និងមិនអាចខ្វះបាន មិនថាក្រុមហ៊ុន សហគ្រាសតូច-ធំ សុទ្ធសឹងមានតម្រូវការផ្នែកបច្ចេកវិទ្យាជាចាំបាច់ ដើម្បីបង្កើនភាពងាយស្រួលក្នុងការងារកាន់តែទាន់សម័យ។
 
វាគ្មិនកិត្ដិយស លោក អ៊ូ ផាន់ណារិទ្ធ លោក Pathom Suksathit លោក​ ហេង  ម៉េងហ៊ុយ កញ្ញា វ៉េង កញ្ញា និង លោក ទូច រ៉ា​ សុទ្ធសឹងជាអ្នកជំនាញ និងមានបទសោធន៍ច្រើនឆ្នាំ ផ្នែកបច្ចេកវិទ្យា បានចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួនជាច្រើនទៅដល់សិស្សនិស្សិត ជាមួយនឹងការចាប់យកជំនាញអាយធី ដើម្បីក្លាយខ្លួនទៅជាអ្នកខ្លាំងផ្នែកអាយធីម្នាក់ ត្រូវត្រៀមខ្លួនបែបណា មានអ្វីខ្លះ និងចេះមុខវិជ្ជាអ្វីខ្លះ។​
 
នៅក្នុងកម្មវិធីសិក្ខាសាលានេះផងដែរ ក៏មានការប្រគល់រង្វាន់ជូនម្ចាស់ជ័យលាភីដែលបានប្រលងក្នុង​កម្មវីធី Fortinet Cambodia CyberYouth 2022 ដែលរៀបចំដោយក្រុមហ៊ុនប្រសិទ្ធសឹលូសិន សហការជាមួយក្រុមហ៊ុន Fortinet Cambodia៕
 
សម្រាប់លោកអ្នក​ ដែលកំពុងស្វែងរកការងារ អាចទំនាក់ទំនងតាមរយៈ
Tel: 098 643 482 (Telegram)
 



















(អត្ថបទពាណិជ្ជកម្ម)
 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com