ជាតិ
រដ្ឋមន្ត្រីកសិកម្ម តែងតាំងមន្ត្រីខុទ្ទកាល័យខ្លួន ដោយមានលោក ជា ឆេង ជាប្រធាន
21, Oct 2022 , 9:43 am        
រូបភាព
លោក ឌិត ទីណា តែងតាំងលោក ជា ឆេង ជានាយកខុទ្ទកាល័យ។ លោក ជា ឆេង ត្រូវបាន​គេស្គាល់ថា ជាយុវជនគណបក្ស​ប្រជាជន​កម្ពុជាដ៏ល្បីឈ្មោះមួយរូប
លោក ឌិត ទីណា តែងតាំងលោក ជា ឆេង ជានាយកខុទ្ទកាល័យ។ លោក ជា ឆេង ត្រូវបាន​គេស្គាល់ថា ជាយុវជនគណបក្ស​ប្រជាជន​កម្ពុជាដ៏ល្បីឈ្មោះមួយរូប
លោក ឌិត ទីណា រដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៨ ខែតុលា បានចេញសេចក្តីសម្រេចពីការតែងតាំងមន្ត្រីខុទ្ទកាល័យរបស់ខ្លួន។
 
ក្នុងសេចក្តីសម្រេចនោះ លោក ជា ឆេង ត្រូវបានតែងតាំងជានាយកខុទ្ទកាល័យ ដោយមាននាយករងពីររូបគឺ លោក ជាំង ស៊ីឌី និងលោក ថៃ សុខា។ ខុទ្ទកាល័យលោករដ្ឋមន្ត្រីកសិកម្ម មានសមាជិក៤រូប ដែលមានកញ្ញា អ៊ឹម រចនា, កញ្ញា យ៉ែម សនីតា, កញ្ញា ស្នា ធិការ និងលោក កង ម៉េងហៃ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com