កីឡាអន្តរជាតិ
ជាតិ
Hun ​Sen​Cup​ 2014​៖ ​ណា​ហ្គា​​ខ​ប​ បឹង​កេត​ ស្វាយ​រៀង​ និង​​គិ​រី​វង់​ ទៅ​​ជុំ​​វគ្គ​​បន្ត​
06, Feb 2014 , 9:31 am        
រូបភាព
ដោយ:
បើទោះជា​ការប្រកួត​ពាន​រង្វាន់ Hun Sen Cup 2014 វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ជុំ​ផ្ដាច់ព្រ័ត្រ នៅ​ពូ​ល​ខ្លះ​ទើបតែ​ប្រកួត​បាន​មួយ​ប្រកួត ហើយ​ពូ​ល​ខ្លះទៀត​បាន​ពី​ប្រកួត ប៉ុន្ដែ​តាមរយៈ​ប្រកួត​លើ​ទីលាន​ថ្ងៃទី ៥ មករា ម្សិលមិញ​បាន​ស្វែង​រកឃើញ​ក្រុម​ខ្លាំង ៤ ឡើងទៅ​ជុំ​បន្ទាប់​មុនគេ រួមមាន ណាហ្គា​ខ​ប ចម្ការកៅស៊ូ​បឹងកេត ខេត្តស្វាយរៀង និង គីរីវង់​សុខ​សែន​ជ័យ។ 


ចំពោះ​លោក ឡាំ ទី​នី អ្នកចាត់ការ​ក្រុម​ណាហ្គា​ខ​ប​លើកឡើងថា ជ័យជម្នះ​ជាមួយ​ក្រុម​ក្រចេះ ៨ ទល់ ០ ម្សិលមិញ​គឺ​ធម្មតា​ទេ ព្រោះ​ក្រុម​មកពី​តាម​ខេត្ត​មួយ​នេះ​មាន​កម្រិត​បច្ចេកទេស​នៅ​ទាប ប៉ុន្ដែ​ក្រុម​លោក​នឹង​ត្រៀមខ្លួន​ឱ្យបាន​ល្អ​នៅ​ប្រកួត​លើកក្រោយៗ ដោយ​ចង់​ឈ្នះ​គ្រប់​ការប្រកួត។

ចំណែក​លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្រុម​ចម្ការកៅស៊ូ​បឹងកេត វិញ​ថា លោក​សប្បាយចិត្ត​ពេលដែល​ក្រុម​បាន​ឡើងទៅ​វគ្គ​បន្ទាប់។ លោ​កថា​ប្រកួត​បិទ​ពូ​ល​ជាមួយ​ណាហ្គា​ខ​ប​នៅ​ថ្ងៃ ១៩ កុម្ភៈ ខាងមុខ​ក្រុម​លោក​ទំនងជា​ត្រូវ​ផ្ដល់ឱកាស​ឱ្យ​កីឡាករក្មេងៗ បាន​ចូល​លេង​ច្រើន និង ទុក​កីឡាករល្អៗ មួយចំនួន ត្រៀមខ្លួន​ប៉ះ​ភ្នំពេញ​ក្រោ​ន ក្នុង​លី​កនៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់។

សម្រាប់​លោក សំ វ៉ាន់​ដេ​ត គ្រូបង្វឹក​ក្រុម​ខេត្តស្វាយរៀង នៅ​រដូវ​កាល​នេះ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ ខណៈ​រដូវ​កាល​មុន ក្រុម​លោក​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ។ ៦ពិន្ទុ​ម្សិលមិញ​ធ្វើឱ្យ​ខេត្តស្វាយរៀង កក់ក្ដៅ​ក្នុង​ចិត្ត​នៅ​ប្រកួត​លើក​ក្រោយពេល​ប៉ះ​គីរីវង់​សុខ​សែន​ជ័យ។

គិត​ត្រឹម​រដូវ​កាល​នេះ​លោក ទេព ឡុង​រចនា បាន​ចំណាយពេល ២ រដូវ​កាល​ដឹកនាំ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ។ ងាក​ទៅ​មើល​ពានរង្វាន់ Hun Sen Cup កាលពី​ឆ្នាំ២០១៣ លោក​ធ្លាប់​ដឹកនាំ​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ​មួយ​នេះ​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

លទ្ធផល​សរុប​ក្នុងការ​ប្រកួត​ជម្រុះ​តាម​ពូ​ល​ពានរង្វាន់ Hun Sen Cup ម្សិលមិញ​ទាំង ២ ពូ​ល ដោយ​ពូ​ល A ប្រកួត​នៅ​ស្ដា​ត​ចាស់ ក្រុម​ណាហ្គា​ខ​ប​ឈ្នះ​ក្រុម​ខេត្តក្រចេះ ៨ – ០ ចំណែក​ចម្ការកៅស៊ូ​បឹងកេត ឈ្នះ​ខេត្ត​ព្រះសីហនុ ២ – ០ ។ នៅ​ពូ​ល B ដែល​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វិញ ក្រុម​ចម្ការមន​ចាញ់​គីរីវង់​សុខ​សែន​ជ័យ ២ – ៦ រីឯ អាស៊ី​អឺរ៉ុប ចាញ់​ខេត្តស្វាយរៀង ១ – ៣ ។

តារាង​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន ពូ​ល A ណាហ្គា​ខ​ប និង បឹងកេត មាន ៦ ពិន្ទុ ចំណែក អ.ហ ខេត្ត​ព្រះសីហនុ និង ក្រុម​មិនទាន់មាន​ពិន្ទុ​កាន់​នៅឡើយ​ក្រោយ ២ ប្រកួត​ចាញ់​ទាំង ២ ប្រកួត។ ចំណែក​ពូ​ល B ក្រុម​ខេត្តស្វាយរៀង និង គីរីវង់​សុខ​សែន​ជ័យ មាន ៦ ពិន្ទុ ចំណែក​អាស៊ី​អឺរ៉ុប និង ខណ្ឌចម្ការមន មាន​សូន្យ​ពិន្ទុ៕

រូបថត​ផ្តល់​សិទ្ធិ​ដោយ លោក កឹម សុ​វណ្ណា និង​លោក Masayori Ishikawa


   

© រក្សាសិទ្ធិដោយ thmeythmey.com