ជាតិ
អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌល ព្រីន ហ័ន យូ អគារខុនដូ និង Loftបព្ចាប់គ្រោងអគារ LOFTបានជោគជ័យ“ ផ្ទះ ” ដែលរកចំណូលបានខ្ពស់
31, Oct 2022 , 3:39 pm        
រូបភាព
 សូរសំឡេងកាំជ្រួចអបអរសាទរ ជាមួយនឹងការចាក់បេតុងចុងក្រោយនេះ បព្ចាប់គ្រោងអគារ LOFT នៃមជ្ឈមណ្ឌល ព្រីន ហ័ន យូ ត្រូវបានបិទយ៉ាងជោគជ័យមុន 60 ថ្ងៃ បន្ទាប់ពីការខំប្រឹងប្រែង ទាំងយប់ទាំថ្ងៃឥតឈប់ឈរ ការទន្ទឹងរង់ចាំត្រូវបានបព្ចាប់ “ខុនដូប្រណិត 2 ជាន់ " ត្រូវបានលេចរូបរាងឡើង។
 
ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ព្រីនស៌ ហូល ឌីង គ្រុប, ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប ប្រកាន់ខ្ជាប់នូវគោលការកសាងប្រទេសកម្ពុជាឱ្យកាន់តែស្រស់ស្អាត "ជាបេសកកម្មរបស់ខ្លួន ដែលមាននៅរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងកន្លែងផ្សេងៗទៀត ដោយសម្រេចការលក់ប្រចាំឆ្នាំ លើសពី 100 លានដុល្លារ ហើយ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​​​ ​ឈាន​មុខ​គេ​ក្នុងប្រទេសកម្ពុជា​ ។
 


ឆ្នាំ 2022 គឺជាឆ្នាំដែលក្រុមហ៊ុនទទួលបានសមិទ្ធផលច្រើន សបញ្ជាក់ពីភាពរឹងមាំយ៉ាងពេញលេញ នៃក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប។ កន្លងមក ដោយ​មានភាព​​រឹងមាំផ្នែកហិរញ្ញវត្ថុ និង​បទ​ពិសោធ​ន៍ពាណិជ្ជកម្មជាច្រើនឆ្នាំ ធើ្វឱ្យក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប បន្តអភិវឌ្ឍន៍សមិទ្ធផលថ្មីៗបន្តបន្ទាប់។ គម្រោងជាច្រើន ដែល​អភិវឌ្ឍន៍ដោយក្រុមហ៊ុន បាន​ចាប់ផើ្តមព្រឹត្តិការណ៍សំខាន់ៗជាច្រើន ជា​បន្តបន្ទាប់​​ដូច​ជា ការ​ចាប់​ផ្តើម​ដាក់​លក់ បព្ចាប់គ្រោងអគារ និង​ការ​ប្រគល់គេហដ្ឋានជាដើម សូម្បីតែគម្រោង LOFT នៃមជ្ឈមណ្ឌល ព្រីន ហ័ន យូ បានចំណាយពេលត្រឹមតែ 10 ខែប៉ុណ្ណោះពីការចាប់ផ្តើមរហូតដល់ការបញ្ចប់ ដែលលឿនជាងការកំណត់ 60 ថ្ងៃ ដើម្បីសម្រេចបាននូវភាពល្បីល្បាញនៅក្នុងទីផ្សារ និងឈានមុខគេនៅក្នុងឧស្សាហកម្មនេះ។
 
នៅក្នុងបរិបទនៃការធ្លាក់ចុះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩ និងសង្រ្គាម ធើ្វឱ្យទំនុកចិត្តរបស់អ្នកវិនិយោគអចលនទ្រព្យត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារអចលនទ្រព្យកម្ពុជា។​ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប ក្នុងបរិបទពិបាកមួយនេះ នូវតែបន្តបង្កើនការវិនិយោគក្នុងគម្រោងផ្សេងៗរបស់ខ្លួន ដាក់ចេញនូវតម្រូវការសម្រាប់ដៃគូសហការ ដើម្បីធានាគុណភាពខ្ពស់នៃសំណង់ និងល្បឿននៃកាសាងសង់ ធានានូវរាល់ការសន្យាសម្រាប់អតិថិជន នឹងបង្រឹងម៉ាកយីហោរបស់ខ្លួន។
 
តំបន់ CBD ភំ្នពេញ: មជ្ឈមណ្ឌលព្រីន ហ័ន យូបានធើ្វឱ្យមុខមាត់ទីក្រុងកាន់តែប្រសើរ
 


ទីតាំងគឺជាចំណុចសំខាន់នៃគម្រោង ក៏ដូចជាចំនុចចាប់ផ្តើមនៃការរៀបចំគម្រោង ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប បានយកចិត្តទុកដាក់បំផុត ក្នុងការជ្រើសរើស "ទីតាំងកណ្តាលក្រុង" ដែលស្ថិតនៅជិតតំបន់បឹងកេងកង១ នៅខណ្ឌចំការមន។ មជ្ឈមណ្ឌលព្រីន ហ័ន យូស្ថិតក្នុងតំបន់ CBD ដែលហ៊ុំព័ទ្ធដោយស្ថានទូតប្រមាណ 31 ប្រទេស រួមមាន រុស្ស៊ី អូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុនជាដើម ក៏ដូចជានៅជិតទីតាំងសំខាន់ៗរបស់រដ្ឋភិបាលដូចជា ក្រសួងកសិកម្ម ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ សភា និងក្រសួងការបរទេស ហើយស្ថិតនៅជិតទីប្រជុំជន និងហាងល្បីៗ អគារពាណិជ្ជកម្មដូចជា ហាងទំនិញគ្មានពន្ធ CDF ផ្សារទំនើប AEON ភ្នំពេញ និងទីក្រុងកោះពេជ្រ ដែលជាធនធានទេសចរណ៍កំពូល និងជាតំបន់ឥស្សរជនអន្តរជាតិ និងការវិនិយោគខ្ពស់។
 
គម្រោងមជ្ឈមណ្ឌលព្រីន ហ័ន យូ ស្ថិតនៅជាប់នឹង អគារ Naga World ដែលមជ្ឈមណ្ឌលកម្សាន្តចម្រុះដ៏ធំ ក្នុងទីក្រុងភំ្នពេញដែលរួមមាន Naga1 និង Naga2 ដែល​បាន កំពុង​បើកដំណើរ​ការ ហើយ​បាន​ក្លាយ​ជា​ទីតាំដ៏ល្អក្នុងរាជធានី​ភ្នំពេញ។ Naga3 បានចាប់ផើ្តមដំណើរការសាងសង់ ហើយរំពឹងថា នឹងបញ្ចប់នៅឆ្នាំ 2025 ដែលជាតំបន់អភិវឌ្ឍន៍ដ៏ទាក់ទាញបំផុត នៅក្នុងរាជធានីភ្នំពេញនាពេលអនាគត ដែលនឹងជួយលើកតម្លៃអចលនទ្រព្យនៃមជ្ឈមណ្ឌលព្រីន ហ័ន យូ។
 
ចំណុចពិសេសនៃផលិតផល: គម្រោងដែលមានផ្សារទំនើប
 


ដោយមានបទពិសោធន៍ប្រតិបត្តិការដ៏ជោគជ័យ របស់ PRINCE MALL SHV នៅក្រុងព្រះសីហ​នុ ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប នឹងបន្តពង្រីកផ្សារទំនើបក្នុងគម្រោងមជ្ឈមណ្ឌលព្រីន ហ័ន យូ ដែលមានទំហំ 17,500 ម៉ែត្រការ៉េ ដែលក្លាយជាផ្សារទំនើបព្រីនស៍ ម៉ល (ភ្នំពេញ) ដំបូងគេ។
 
ដោយពឹងផ្អែកលើធនធាន និងភាពរឹងមាំរបស់ក្រុមហ៊ុ​ន ព្រីនស៍ ម៉ល (ភ្នំពេញ) នឹងដំណើរការទម្រង់អាជីវកម្មជាច្រើនប្រភេទ ដូចជាអាហារថ្ងៃត្រង់ អាហារអន្តរជាតិ ហាងទំនើប កន្លែងកម្សាន្តលំដាប់ខ្ពស់ជាដើម ជាមួយនឹងការរៀបចំផែនការស្ថាបត្យកម្មដ៏ជំនាញ និងអាជីវកម្មជាច្រើន។ ដើម្បីបង្កើតបរិយាកាសស្តង់ដារអន្តរជាតិ បំពេញភាពទាន់សម័យ និងផ្ពល់នូវបទពិសោធន៍ថ្មីនិងអស្ចារ្យ ក្នុងទីក្រុងភ្នំពេញ ។
 
ផលចំណេញពីការវិនិយោគ: ខុនដូដែលងាយស្រួលរកប្រាក់ចំណូល
 


ជាមួយនឹងផ្នត់គំនិតនៃ "របៀបរស់នៅប្រណីត" មជ្ឈមណ្ឌលព្រីន ហ័ន យូ បានសាងសង់យ៉ាងយកចិត្តទុកដាក់ នូវអគារជាច្រើនប្រភេទ ដែលមានទំហំចាប់ពី 40-82 ម៉ែត្រការ៉េ កម្ពស់ 5.4 ម៉ែត្រតែមួយគត់ក្នុងរាជធានីភ្នំពេញ ទិញមួយ បានពីរជាន់ សមរម្យស័ក្តិសមនឹងតម្លៃ។
 
ឥឡូវយើងបានបញ្ចប់គ្រោងអគារមុនកាលកំណត់យ៉ាងជោគជ័យ ហើយយើងរំពឹងថានឹងប្រគល់ផ្ទះជូនអតិថិជន នៅខែកក្កដា ឆ្នាំ 2023 ខាងមុខនេះ។ ទំហំ 31-105 ម៉ែត្រការ៉េ នៃខុនដូប្រណិត ត្រូវបានជ្រើសរើសពីម៉ាកគម្របរឹង លំដាប់ទីមួយ របស់ពិភពលោក ហើយគ្រឿងប្រើប្រាស់ក្នុងផ្ទះ ត្រូវបានបំពាក់គ្រឿងសង្ហារឹម ម៉ាកល្បីៗ ដើម្បីបំពេញតម្រូវការផ្សេងៗ របស់ម្ចាស់ផ្ទះក៏ដូចជា ការធើ្វអាជីវកម្ម ការស្នាក់នៅ ការកាន់កាប់ដោយខ្លួនឯង និងការវិនិយោគ។ កន្លងមក ការបព្ចាប់គ្រោងអគារខុនដូ គឺនៅខែធ្នូ ឆ្នាំ 2021 ហើយយើងនឹងរំពឹង ប្រគល់ផ្ទះជូនអតិថិជន នៅខែធ្នូ ឆ្នាំ 2022ខាងមុខនេះ។
 


តំបន់ស្នូលនេះ ខ្វះខាតនៅគេហដ្ឋានជាច្រើន  ជាមួយនឹងតម្រូវការគេហដ្ឋានប្រណិត ធ្វើឱ្យមជ្ឈមណ្ឌលព្រីន ហ័ន យូ កំណត់បាននូវអត្រាជួលត្រឡប់ខ្ពស់ ចាប់ពី 8%-10% រួមជាមួយការឡើងថ្លៃប្រចាំឆ្នាំជាមធ្យម គឺប្រហែល 10% មួយម៉ែត្រការ៉េ ធើ្វឱ្យម្ចាស់រីករាយនឹងការចំណេញត្រឡប់មកវិញ នៃការវិនិយោគដ៏ល្អ សក្តានុពលខ្ពស់ ហើយធើ្វឱ្យក្លាយជាជម្រើសដ៏ពេញនិយមបំផុត សម្រាប់អ្នកវិនិយោគ។
 
បព្ចាប់គ្រោងអគារគ្រាន់តែជាចំណុចចាប់ផ្តើមតែប៉ុណ្ណោះ។ នៅថ្ងៃខាងមុខនេះ បុគ្គលិកវិស្វករទាំងអស់ នឹងបន្តខិតខំប្រឹងប្រែងបំពេញការងារផ្សេងៗ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ "សុវត្ថិភាពទីមួយ គុណភាព លើសអ្វីៗទាំងអស់" ដើម្បីធានាការបញ្ចប់មជ្ឈមណ្ឌលព្រីន ហ័ន យូ ដោយរលូនជោគជ័យ និងធានានូវគុណភាពខុនដូ ដែលអតិថិជន រង់ចាំយ៉ាងអន្ទះសា នៅចុងឆ្នាំ ២០២២នេះ៕












អត្ថបទពាណិជ្ជកម្ម
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com