ជាតិ
អត្ថបទពាណិជ្ជកម្ម
អាយស៊ីអ៊ីអេស ខេមបូឌា ​ចុះអនុស្សរណៈយោគយល់សាជាថ្មីជាមួយ​ប្រទេសថៃ
01, Nov 2022 , 3:49 pm        
រូបភាព
​​ដើម្បីបន្តពង្រឹងសមត្ថភាពក្នុងវិស័យអប់រំឈានមុខគេតាមរយៈកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យ និងការសិក្សានៅក្រៅប្រទេស នា​ព្រឹក​ថ្ងៃ​ទី​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​នេះ អាយស៊ីអ៊ីអេស ខេមបូឌា ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានសម្រេច​ចុះ​អនុស្សរ​ណៈ​យោគយល់​ ​ឬ​​ M​oU ​សាជាថ្មីជាមួយនឹងសេវាកម្ម​ផ្លាស់ប្ដូរវប្បធម៌​អន្តរជាតិ​អាយស៊ីអ៊ីអេសប្រចាំ​ប្រទេស​ថៃ បន្ទាប់ពីអនុស្សរ​ណៈ​យោគយល់លើកដំបូងកំឡុងឆ្នាំ២០១៩ ត្រូវបានបញ្ចប់។
 
ពិធីចុះហត្ថលេខាបន្ត​អនុស្សរ​ណៈ​យោគយល់នេះ ត្រូវបានធ្វើឡើងនៅ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខា​ម៉ៅសេទុង​ ​ក្រោម​វត្តមានរបស់​​​លោក​ ​ឡាយ​ ​សុភា ប្រធាន​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ, លោកស្រី រស់ យ៉ាណា ​ប្រធានសាលារៀន​ ​អន្តរទ្វីប អាមេរិកាំង, លោកស្រី Eun Lee នាយិកា SOGO (Study Overseas Go Overseas), រួមទាំងអ្នកតំណាងអាយស៊ីអ៊ីអេសប្រចាំ​ប្រ​ទេ​ស​​​ថៃ​ចំ​នួ​ន៣រូប និងអ្នកពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
  


នៅក្នុងព្រឹត្តិការណ៍ លោក​ ​ឡាយ​ ​សុភា ប្រធាន​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​ បានលើកឡើងថា ​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រ​​​មព្រៀងឡើងវិញ គឺដើម្បី​ផ្ដល់​ឱកាស​ដល់​សិស្សានុសិស្ស​កម្ពុជាក្នុងការធ្វើដំណើរទៅ​សិក្សានៅក្រៅ​ប្រ​ទេ​ស ​និង​ចូលរួមទស្សន​កិច្ចសិក្សា​រយៈពេល​ខ្លី​នៅ​ក្រៅប្រទេសដោយរលូន តាមរយៈ​សេវាកម្ម​ផ្លាស់ប្ដូរ​ការសិ​ក្សា​​​អ​ន្តរជាតិ​​ប្រចាំ​នៅ​​ប្រ​​​ទេ​ស​​កម្ពុជា​ ដែលមានឈ្មោះថា អាយស៊ីអ៊ីអេស ខេមបូឌា (​ICE​S ​Cam​bo​d​i​a​)។
 
ជាក់ស្តែង កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងសេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិអាយស៊ីអ៊ីអេស ត្រូវបានផ្តោតលើគោលបំណងចំនួនបីធំៗ៖
១. ការបញ្ជូនសិស្សថ្នាក់វិទ្យាល័យចាប់ពីថ្នាក់ទី៩ ដល់ទី១១ ទៅផ្លាស់ប្តូរការសិក្សានៅក្រៅប្រទេស ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី ជប៉ុន អ៊ីតាលី បារាំង អាល្លឺម៉ង់ ថៃ និងប្រទេសដទៃទៀត។
 
២. ការផ្តល់ឱកាសដ៏សម្រាប់សិស្សក្នុងការសិក្សាអំពីវប្បធម៌ផ្សេងទៀត ក៏ដូចជាការទទួលបទពិសោធថ្មី ទម្លាប់ថ្មី និងបង្កើតមិត្តភាពពេញមួយជីវិត។
៣. ការអនុញ្ញាតឱ្យសិស្សឈ្វេងយល់ពីខ្លួនឯងកំឡុងពេលរស់នៅជាមួយគ្រួសារចិញ្ចឹមនៅសហអាមេរិក ឬប្រទេសផ្សេងៗ និងការចូលរៀននៅវិទ្យាល័យល្អៗដែលនឹងបង្កើនជំនាញភាសាអង់គ្លេសរបស់ពួកគេ។
  


យ៉ាងណាមិញ បើតាមលោកស្រី Eun Lee នាយិកា SOGO ដែលទទួលបន្ទុកនៃកម្មវិធីផ្លាស់ប្តូរការសិក្សា​​ និងការសិក្សានៅក្រៅប្រទេស​ ហើយក៏ជាអតីតសិស្សផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិកផងដែរ នឹងជ្រើសរើសសិស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនាញភាសា និងមានមធ្យមភាគសិក្សាល្អ ដើម្បីបញ្ជូនពួកគេឱ្យចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេល១ឆ្នាំ នៅរដ្ឋផ្សេងៗនៅក្នុងសហរដ្ឋអាមេរិកតាមរយៈអាយស៊ីអ៊ីអេស ខេមបូឌា។
 
គួរបញ្ជាក់ថា ជាមួយនឹងកិច្ចសហប្រតិបត្តិការប្រកបដោយភាពជោគជ័យ ក្នុងរយៈពេល៤ឆ្នាំកន្លងមក អាយស៊ីអ៊ីអេស ខេមបូឌា បានបញ្ជូនសិស្សថ្នាក់វិទ្យាល័យជាង២៥នាក់រួចទៅហើយ ដើម្បីក្រេបជញ្ជក់ចំណេះដឹងនៅក្រៅប្រទេស ខណៈអតីតសិស្សទាំងអស់ ក៏បានចែករំលែកអំពីបទពិសោធរបស់ពួកគេផងដែរថា កម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេល១ឆ្នាំបានផ្លាស់ប្តូរជីវិតរបស់ពួកគេ និងបានផ្តល់នូវទស្សនៈបើកចំហទៅកាន់ពិភពលោក។ 
  


ក្នុងចំណោមអតីតសិស្សទាំងអស់ យុវតីឈ្មោះ សាំង សុណាឡែន បាននិយាយថា ៖«ការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាជាមួយអាយស៊ីអ៊ីអេស និងការធ្វើដំណើរទៅសហរដ្ឋអាមេរិក គឺជាបទពិសោធដ៏អស្ចារ្យមួយដែលរួមចំណែកដល់ការអភិវឌ្ឍខ្លួនឯង និង​តម្រង់ទិសជីវិតរបស់​ខ្ញុំ ដោយបង្ហាញឱ្យឃើញថា ខ្ញុំចង់ក្លាយជាអ្នកណានាពេលអនាគត និង​ការ​ឆ្ពោះ​ទៅ​រក​គោល​ដៅដ៏ពិតប្រាកដមួយ»។
 
​ក្រៅពីគោលបំណងសំខាន់ៗខាងលើ ពិធី​ចុះ​កិច្ចព្រមព្រៀងសាជាថ្មី​នេះ ​គឺផ្តោតលើកត្តាជាច្រើនដែល​ជួយឱ្យ​យុវជន​កម្ពុជា មានឱកាសបានសិក្សា​ឈ្វេងយល់​ ក្រេបជញ្ជក់ពីភាពជឿនលឿន​ក្នុង​ប្រទេសដទៃ ​ជាពិសេស​ គឺ​វប្បធម៌​ ​ ​និង​អ្វី​ដែល​ជា​ភាព​រីក​ចម្រើនទាំង​ផ្នែកសមត្ថភាពកាយសម្បទា បញ្ញាស្មារតី​ ហើយសិស្សដែលចូលរួមជាសិស្សផ្លាស់ប្តូរការសិក្សា ​នឹងមានឱកាស​សិ​ក្សា​​​ក្នុ​ងសាលាល្បីៗ ទស្សនា​​តំបន់​ប្រវត្តិសាស្ត្រ​ ​ការ​អភិវឌ្ឍ​ហេ​ដ្ឋារចនា​ស​ម្ពន្ធ ​និង​កន្លែង​ក​ម្សាន្ត​ជាច្រើន ​ដើម្បី​យល់​ដឹង​អំពី​វប្បធម៌​ ​ប្រពៃណី​ ​និង​ចំណេះ​ដឹង​ថ្មីៗ។ ​
  


អស់រយៈពេលជិតបីទសវត្សរ៍មកហើយ ដែលសេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិ អាយស៊ីអ៊ីអេស បានលើកកម្ពស់សន្តិភាពពិភពលោក តាមរយៈការជំរុញការយល់ដឹងអន្តរជាតិ និងការយល់ដឹងអំពីវប្បធម៌សម្រាប់សិស្សរាប់ពាន់នាក់ សាលារៀន និងគ្រួសារចិញ្ចឹមជាច្រើន បន្ទាប់ពីការបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩១ ដោយមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក។ ក្រោយមកទៀត សេវាកម្មបានពង្រីកភ្នាក់ងារជាច្រើននៅតាមបណ្តាប្រទេសនានា ខណៈប្រទេសកម្ពុជាក៏ស្ថិតក្នុងចំណោមនោះផងដែរ។
 
គួរជម្រាបថា សេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិប្រចាំនៅប្រទេសកម្ពុជា ដែលត្រូវបានស្គាល់ឈ្មោះថា អាយស៊ីអ៊ីអេស ខេមបូឌា (ICES Cambodia) គឺ​ជា​ភ្នាក់ងារផ្តល់សេវាកម្មផ្លាស់ប្តូរការសិក្សា​សម្រាប់​សិស្ស​ថ្នាក់​វិទ្យាល័យនៅប្រទេសកម្ពុជាដែលមានបំណងចង់ផ្លាស់ប្តូរការសិក្សាដើម្បីមានឱកាសឈានជើងទៅក្រេបជញ្ជក់ចំណេះដឹងនៅតាម​បណ្ដា​ប្រទេស​នានាជុំវិញ​ពិភពលោក​ ​ ខណៈអាយស៊ីអ៊ីអេសត្រូវបាន​ទទួលស្គាល់ជា​លំដាប់​អន្តរជាតិ​ក្នុង​​ការបង្ហាញផ្លូវសិស្សទៅរកកម្មវិធីសិក្សាដ៏ត្រឹមត្រូវ ​ការ​ពិគ្រោះ​យោបល់​ ​ក៏ដូចជាការតម្រង់​ទិសទៅតាម​ក្ដី​ស្រមៃ​របស់សិស្ស​៕​​​ 
  




(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 AIS
© រក្សាសិទ្ធិដោយ thmeythmey.com