ជាតិ
អត្ថបទពាណិជ្ជកម្ម
ប្រម៉ូសិនពិសេសក្នុងឱកាសពិធីបុណ្យអុំទូក! ទិញបណ្ណសន្យារ៉ាប់រងពីក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានទាំងការការពារ និងរង្វាន់ធំៗជាច្រើន
02, Nov 2022 , 2:49 pm        
រូបភាព
ដើម្បីចូលរួមអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុន បានរៀបចំកម្មវិធីប្រម៉ូសិនពិសេស សម្រាប់អតិថិជន ដែលទិញបណ្ណសន្យារ៉ាប់រងនៅអំឡុងខែវិច្ឆិកានេះ។

រង្វាន់ធំៗជាច្រើនសម្រាប់អតិថិជនរួមមាន ដំណើរកម្សាន្តជាលក្ខណៈក្រុមគ្រួសារ ទៅកាន់កោះសង្សាររយៈពេល៣ថ្ងៃ ម៉ូតូ Scoopy 2022 ទូរស័ព្ទដៃ iPhone កង់ កង្ហារ និងរង្វាន់ស្រស់ស្អាតជាច្រើនទៀត។ ជាងនេះទៅទៀត ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ក៏នឹងផ្ដល់ការប្រឹក្សាយោបល់ អំពីការរៀបចំផែនការហិរញ្ញវត្ថុ និងការចាប់ផ្តើមរៀបចំអនាគតការសិក្សាបុត្រធីតាលោកអ្នកដោយឥតគិតថ្លៃផងដែរ។  ​ 
 
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ០២៣ ៩៥៥ ៣៣៣ ឬ ១៨០០ ២០១ ២០២ (ឥតគិតថ្លៃ) ឬទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ (Facebook Page: Dai-ichi Life Cambodia)។
 
ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ​១៩០២ មក ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍បានប្តេជ្ញានៅក្បែរអតិថិជន ក៏ដូចជាមនុស្សជាទីស្រឡាញ់របស់ពួកគាត់ជានិច្ច និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈ ”អតិថិជនជាចម្បង”។ ក្រុមហ៊ុន បានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្តតាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗដល់សហគមន៍ក្នុងមូលដ្ឋាន៕​
 
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com