ជាតិ
អត្ថបទពាណិជ្ជកម្ម
កម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា ទីមួយដែលជាមាគ៌ានាំទៅរកការកាត់បន្ថយការប្រើប្រាស់ថាមពល
02, Nov 2022 , 4:25 pm        
រូបភាព
កម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា ទីមួយដែលជាមាគ៌ានាំទៅរកការកាត់បន្ថយការប្រើប្រាស់ថាមពល។ កម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា រដូវកាលទីមួយ ដែលជាការប្រកួតប្រជែងថាមពលរស់រវើកមួយ បានធ្វើការអបអរសាទរលើលទ្ធផល ១០% នៃការសន្សំសំចៃថាមពក្នុងចំណោមអ្នកចូលរួមប្រកួតរបស់ខ្លួន នៅក្នុងកម្មវិធីប្រគល់រង្វាន់ដល់ជ័យលាភី ដែលបានប្រារព្ធឡើងនៅក្រសួងបរិស្ថាន។
 
កម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា(កបបក) រដូវកាលទីមួយ បានឈានមកដល់ទីបញ្ចប់ជាផ្លូវការតាមរយៈការប្រារព្ធកម្មវិធីប្រគល់រង្វាន់ដល់ម្ចាស់ជ័យលាភី ដែលបានសន្សំសំចៃថាមពលប្រចាំឆ្នាំបានច្រើនបំផុត។ ជាកម្មវិធីប្រកួតប្រជែងដំបូងគេនៅក្នុងប្រទេសកម្ពុជាសម្រាប់វិស័យប្រសិទ្ធភាពថាមពល  មានអគារចំនួន ២២ អគារ បានចូលរួមប្រកួតក្នុងរយៈពេលមួយឆ្នាំ និងទទួលបានលទ្ធផលជាមធ្យមប្រមាណ ១០% នៃការសន្សំសំចៃថាមពល តាមរយៈការត្រួតពិនិត្យលើការផ្លាស់ប្ដូរទម្លាប់ និងការគ្រប់គ្រងលើដំណើរការរបស់ឧបករណ៍។
 
កាលពីថ្ងៃសុក្រសប្ដាហ៍មុន កម្មវិធីប្រគល់រង្វាន់ដែលបានប្រារព្ធឡើងនៅក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្ដម ទិន ពន្លក អនុប្រធានទីពីរនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន។ ក្រុមការងារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការអញ្ចើញចូលរួមរបស់ ឯកឧត្ដម ទិន ពន្លក នៅក្នុងកម្មវិធី ដែលមិនអាចកើតឡើងបានទេប្រសិនបើគ្មានការគាំទ្រពី ក្រុមប្រឹក្សាជាតិជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន តាមរយៈ កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់ទី៣ ដែលទទួលបានមូលនិធិពី សហគមន៍អឺរ៉ុប ប្រទេសស៊ុយអែត និងយូអ៊ិនឌីភី។ ក្រុមការងារសូមថ្លែងអំណរគុណជាពិសេសផងដែរទៅកាន់ ក្រុមហ៊ុន Schneider Electric។
 
តើត្រូវធ្វើដូចម្ដេចដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលរបស់លោកអ្នក?
នៅប្រទេសកម្ពុជា វិស័យអគារ និងការដ្ឋានមានការប្រើប្រាស់ថាមពលជាងពាក់កណ្ដាល់នៃថាមពលប្រើប្រាស់សរុប ដែលជាវិស័យមានតម្រូវការថាមពលច្រើនជាងគេ នាំមុខវិស័យឧស្សាហកម្ម និងដឹកជញ្ជូន។ ជាមួយគ្នានេះ ការប្រើប្រាស់ថាមពលនៅក្នុងអគារត្រូវបានព្យាករណ៍ថានឹងកើនឡើងច្រើនជាងពីរដង ត្រឹមឆ្នាំ២០៤០។ ដូចនេះ តើយើងអាចកាត់បន្ថយការប្រើប្រាស់ថាមពលតាមរបៀបណា ជាពិសេសនៅក្នុងប្រទេសដែលមានទំនោរពឹងផ្អែកលើការប្រើប្រាស់ម៉ាស៊ីនត្រជាក់? ក្រុមហ៊ុនមួយចំនួននៅកម្ពុជាបានចូលរួមនាំមុខ និងសម្រេចចិត្តដោះស្រាយបញ្ហានេះតាមរយៈការចូលរួមជាមួយកម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា។
 
វិធីសាស្រ្ដប្រកបដោយភាពច្នៃប្រឌិតដើម្បីលើកកម្ពស់ការយល់ដឹង
ការប្រកួតប្រជែងគឺជាមធ្យោបាយលើកទឹកចិត្តប្រកបដោយភាពច្នៃប្រឌិតមួយសម្រាប់ក្រុមហ៊ុននានា ក្នុងការលើកកម្ពស់ការយល់ដឹងអំពីប្រសិទ្ធភាពថាមពល និងសន្សំសំចៃថាមពល។ ស្ថាប័នឯកជនមកពីគ្រប់វិស័យរួមមាន ក្រុមហ៊ុន ភោជនីយដ្ឋាន និងហាងលក់សំភារៈ បានចូលរួមប្រកួតប្រជែងក្នុងរយៈពេល ១ ឆ្នាំ ដើម្បីសន្សំថាមពលឲ្យបានជាអតិបរមា តាមរយៈការលើកទឹកចិត្តបុគ្គលិករបស់ពួកគេឱ្យទទួលយកនូវទម្លាប់ថ្មី។ ចំពោះស្ថាប័នទាំងនេះ វាមិនត្រឹមតែកាត់បន្ថយការចំណាយលើវិក្កយបត្រអគ្គិសនីក្នុងអគាររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងពីនិយោជិករបស់ពួកគេអំពីការប្រើប្រាស់ថាមពល ដើម្បីទទួលយកវប្បធម៌ប្រសិទ្ធភាពថាមពលដ៏ទូលំទូលាយនៅក្នុងបរិស្ថានការងាររបស់ពួកគេ។ ជាលទ្ធផល កម្មវធីនេះនឹងឈានឆ្ពោះទៅរកការអនុវត្តការប្រើប្រាស់ថាមពលកាន់តែឆ្លាតវៃ ដែលជាមធ្យោបាយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា និងជាផ្នែកមួយក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុជាសមូហភាព។
 
អ្នកចូលរួមក្នុងការប្រកួតប្រជែងក្នុងរដូវកាលទីមួយ រួមមានស្ថាប័នឈានមុខចំនួន ១៤ នៅកម្ពុជារួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ (AMK Microfinance) ក្រុមហ៊ុន អាគីធែប (Archetype) ក្រុមហ៊ុន អាតេអេស (ATS) អាកាសយានដ្ឋានកម្ពុជា ក្រុមហ៊ុន កូមិនខ្មែរ (CominKhmere) ហាងលក់សំភារៈកីឡា ដេកាថ្លន (Decathlon) ក្រុមហ៊ុន ឌីអេចអេល (DHL) សភាពាណិជ្ជកម្ម អឺរ៉ុបនៅកម្ពុជា (Eurocham) ស្ថានទូតបារាំង ក្រុមហ៊ុន ហេនីគេន (Heineken)  ក្រុមហ៊ុនសំណង់ អិលប៊ីអិល (LBL Construction)   ក្រុមហ៊ុនប្រតិបត្ដិករទូរគមនាគមន៍ចល័ត ស្មាត (Smart) ក្រុមហ៊ុនបដិសណ្ឋារកិច្ច ថាឡេស (Thalias Hospitality) និងក្រុមហ៊ុន តូតាល់អេនឹជី (TotalEnergies) ។
 
លោក Lucas Moro ប្រធានផ្នែកហិរញ្ញវត្ថុនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ បានលើកឡើងថា «នៅ អេអឹមខេ ពួកយើងផ្ដោតការពិភ្សារទៅលើអ្វីដែលពួកយើងបានរៀនក្នុងការប្រកួតនេះ និងផ្សព្វផ្សាយទៅកាន់សាខារបស់ពួកយើងនៅទូទាំងប្រទេស ពីព្រោះបើតាមសាខានីមួយៗអាចធ្វើការសន្សំសំចៃតូចមួយ នោះការរួមបញ្ចូលគ្នាទាំងអស់របស់ពួកយើងពិតជាមានវិសាលភាពធំ»។ លោក Thomas Hesketh អនុប្រធានប្រត្តិបត្តនៃសភាពាណិជ្ជកម្មអឺរ៉ុបបានចូលរួមថា«ការផ្លាស់ប្ដូរតូចមួយ អាចបង្កើតឲ្យភាពខុសគ្នាយ៉ាងទូលំទូលាយ ជាពិសេសនៅពេលគោលដៅគឺជាយុវជន ដូចជានិយោជិកនៅសភាពាណិជ្ជកម្មអឺរ៉ុប។ យុវជនគឺមានភាពខ្លាំងក្លារក្នុងការផ្លាស់ប្ដូរ។
 
ថាមពលចំនួន ១០% ត្រូវបានសន្សំសំចៃ
ការប្រកួតប្រជែងក្នុងរដូវកាលទីមួយបានប្រព្រឹត្តទៅដោយជោគជ័យ ដោយសារតែជាការសន្សំថាមពលមធ្យមក្នុងចំណោមអ្នកចូលរួមដែលជាក្រុមហ៊ុនឯកជនទាំងអស់មានប្រមាណ ១០% ក្នុងរយៈពេល១ឆ្នាំ។ ការសន្សំថាមពលនេះស្មើរនឹងការកាត់បន្ថយការបំភាយឧស្ម័នកាបូនិចទៅក្នុងបរិយាកាសប្រមាណ ២០០តោន ដែលវាជាកត្តាដ៏សំខាន់មួយក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងសម្រេចអោយបានតាមគោលដៅប្រសិទ្ធភាពថាមពលជាតិរបស់កម្ពុជា។
 
ការចូលរួមពីវិស័យសាធារណៈ
លើសពីនេះ ការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា បានពង្រីកវិសាលភាពរបស់ខ្លួនដោយបង្កើតការប្រកួតប្រជែងក្នុងចំណោមអគារសាធារណៈ ដូចជាតាមសាកលវិទ្យាល័យ និងក្រសួង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីប្រសិទ្ធភាពថាមពលក្នុងចំណោមយុវជន និងបុគ្គលិករាជរដ្ឋាភិបាល។ សាកលវិទ្យាល័យចំនួន ៦ ដែលប្រកួតប្រជែងគ្នាក្នុងរយៈពេល ៩០ ថ្ងៃមានដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

ការប្រកួតប្រជែងនេះបានប្រមូលការចូលរួមជាពិសេសពីសិស្សានុសិស្សតាមរយៈការចុះទៅសិក្សានៅទីតាំងផ្ទាល់ ការប្រកួតប្រជែងគំនិតរចនាលើប្រសិទ្ធភាពថាមពល និងទិវាថាមពលដែលមានពិព័រណ៍ការងារនៅក្នុងវិស័យថាមពល។ សកម្មភាពទាំងនេះក៏ត្រូវបានគាំទ្រដោយគម្រោង GreenCap ដែលទទួលបានជំនួយពីកម្មវិធី EU Erasmus+។

ប្រសិទ្ធភាពថាមពលសម្រាប់ក្រសួងមានរយៈពេល៤៥ថ្ងៃ ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធដូចជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល។ សម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនផ្សេងទៀតសម្រាប់ក្រសួង គឺបុគ្គលិកមន្រ្ដីបានចូលរួមក្នុងវគ្គចែករំលែកចំណេះដឹង និងសិក្ខាសាលាស្តីពីប្រសិទ្ធភាពថាមពល។
 
ពានរង្វាន់ប្រសិទ្ធភាពថាមពលប្រចាំឆ្នាំ២០២២ 
សម្រាប់ការប្រកួតរវាងអគារឯកជន៖
1. ជ័យលាភីសម្រាប់ប្រភេទទី១ (ការិយាល័យប្រើថាមពលទាប) គឺ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខា ខេត្ត ស្ទឹងត្រែង (AMK Microfinance Stung Treng)
2. ជ័យលាភីសម្រាប់ប្រភេទទី២ (ការិយាល័យប្រើថាមពលខ្ពស់) គឺ៖ EuroCham Cambodia
3. ជ័យលាភីសម្រាប់ប្រភេទទី៣ (អគារដែលមិនមែនជាការិយាល័យ) គឺ៖ ភោជនីយដ្ឋាន Topaz
4. ជ័យលាភីសម្រាប់ក្រុមហ៊ុនមានក្រុមដែលមានទំនាក់ទំនងល្អបំផុត (Best Communication) គឺ៖ ក្រុមហ៊ុនលក់សម្ភារៈកីឡា Decathlon Cambodia
5. ជ័យលាភីសម្រាប់ក្រុមបៃតងល្អបំផុត គឺ៖ ក្រុមហ៊ុនប្រតិបត្ដិករទូរគមនាគមន៍ចល័ត Smart Axiata
សាកលវិទ្យាល័យជ័យលាភី គឺ៖ សាកលវិទ្យាល័យជាតិបាត់ដំបង (National University of Bathambang – NUBB)
ការប្រគល់លិខិតសសើរចំពោះ ក្រសួងទាំង ៣ ដែលបានចូលរួម រួមមាន៖ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល  និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
 
អំពីកម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា:  កម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជាត្រូវបានអនុវត្តដោយ វិទ្យាស្ថានបច្ចេកទេសកម្ពុជា (សាលាតិចណូ) និង ក្រុមហ៊ុនសិវែ (Sevea)។
 
កម្មវិធីនេះគឺជាកម្មវិធីក្នុងតំបន់ដែលយកលំនាំតាមកម្មវិធីប្រកួតប្រជែង CUBE ដែលផ្តួចផ្តើមដោយ French Institute for Building Performance (IFPEB) ដើម្បីកាត់បន្ថយការបំភាយកាបូននៅក្នុងប្រទេសបារាំង។ កម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា មានការសហការជាដៃគូជាមួយ EuroCham, EnergyLab, Liger Leadership Academy និង IFPEB ក៏ដូចជាការគាំទ្រផ្នែកហិរញ្ញវត្ថុពី ក្រុមហ៊ុន Schneider Electric និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពតាមរយៈ មូលនិធីនៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដែលគាំទ្រដោយ សហគមន៍អឺរ៉ុប ប្រទេសស៊ុយអែត និង យូអិនឌីភី។
 
ដើម្បីស្វែងយល់បន្ថែមពីកម្មវិធី អាចចូលទៅកាន់គេហទំព័រវេបសាយរបស់យើង: https://ceecomp.org/ 
តាមដានបន្ថែមអំពីពួកយើងតាមរយៈទំព័រFacebook: https://www.facebook.com/CEEComp 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com