កីឡាអន្តរជាតិ
អន្តរជាតិ
ទីនេះជាផ្ទះខ្ញុំ ខ្ញុំនឹងស្លាប់នៅទីនេះ! Pique សន្យាជាមួយអ្នកគាំទ្រ ​Barca ថានឹងវិលមកវិញ ទោះចូលនិវត្តន៍ក្តី
06, Nov 2022 , 4:01 pm        
រូបភាព
ខ្សែការពារ Gerard Pique នៃក្រុម ​Barcelona ថ្ងៃទី៥ ខែវិច្ឆិកា បានអះអាងថា វេលានេះមិនមែនការលាគ្នាចុងក្រោយរវាងរូបគេនិងក្លិបឡើយ ។ ខ្សែការពាររូបនេះ បានបង្ហាញខ្លួនលើកចុងក្រោយសម្រាប់ក្រុមអ្នកមានបុណ្យនាទឹកដី ​Spotify Camp Nou បន្ទាប់ពីប្រកាសថាចូលនិវត្តន៍ពេលថ្មីៗនេះ។ Pique ក៏បានផ្តែផ្តាំអ្នកគាំទ្រថា Barca ជាផ្ទះរបស់គេ ហើយគេនឹងវិលត្រលប់មកវិញ។

 
Pique ត្រូវបានប្តូរចេញនៅនាទី ៨៥ក្រោយពេលដែលក្រុម Barca បានប្រកួតនាំមុខលើក្រុមភ្ញៀវ Almeria ដោយលទ្ធផល ២-០ ដែលស៊ុតបានដោយកីឡាករ Ousmane Dembele និង Frankie de Jong។ 
 
ខ្សែការពារវ័យ ៣៥ឆ្នាំ បានប្រកាសថា អាជីពរបស់គេឈានដល់ទីបញ្ចប់ហើយ ខណៈ ​Barcelona បានយល់ព្រមបញ្ចប់កិច្ចសន្យាជាមួយរូបគេ ដោយស្វ័យប្រវត្តិមុនការចាប់ផ្តើមព្រឹត្តិការណ៍ ​World Cup ដែលនឹងធ្វើឡើងក្នុងខែវិច្ឆិកា នាពេលខាងមុខនេះ។
 
​​និយាយទៅកាន់អ្នកគាំទ្រក្រោយបញ្ចប់ការប្រកួត Pique បកស្រាយលាយឡំជាមួយទឹកភ្នែក ថា គេពិតជាស្រលាញ់ Barcelona នឹងចាត់ទុកដូចជាផ្ទះដែលរស់នៅប្រចាំថ្ងៃអ៊ីចឹង។ 
 
«ចង់បានខ្លាំងបំផុត តែក៏ត្រូវលះបង់ ទីនេះគឺពោរពេញទោដោយការស្រលាញ់ និងទឹកចិត្តរវាង ​Barca និងរូបខ្ញុំ។ នេះជាពេលដែលត្រូវចាកចេញ តែខ្ញុំសូមសន្យាថាពេលអនាគតខ្ញុំនឹងមកកាន់ទីនេះម្តងទៀត ខ្ញុំបានចាកចេញហើយ និងត្រលប់មកវិញដែរ នេះមិនមែនជាការលាគ្នាឡើយ ខ្ញុំបានក្លាយជាសមាជិកនៅទីនេះតាំងតែពីពេលកើតដូច្នេះខ្ញុំនឹងស្លាបនៅទីនេះ។»។ Pique បាននិយាយបែបនេះ។
 
ចូលរួមជាមួយ Barca តាំងពីឆ្នាំ ២០០៨ មក ខ្សែការពាររូបនេះ បានជួយក្រុមឈ្នះពានរង្វាន់ជាច្រើន ក្នុងអាជីពរួមទាំងពានរង្វាន់ Champions league និង ​FIFA Club World Cup ជាដើម៕
 

Tag:
 Gerard Pique
© រក្សាសិទ្ធិដោយ thmeythmey.com