កីឡាអន្តរជាតិ
អន្តរជាតិ
Yokohama F Marinos លើកពានលីគកំពូលជប៉ុន ក្រោយឈ្នះ Vissel Kobe ខណៈ ​Kawasaki Frontale ខកចិត្ត
06, Nov 2022 , 5:59 pm        
រូបភាព
រូបភាព៖ J1 league
រូបភាព៖ J1 league
ក្រុម ​Yokohama F Marinos គ្រងតំណែងជើងឯក J1 League លើកដំបូងចាប់តាំងពីឆ្នាំ ២០១៩ មក ក្រោយប្រកួតយកឈ្នះលើក្រុម Vissel Kobe នៅថ្ងៃនៃការប្រកួតចុងក្រោយរបស់លីគ ដោយលទ្ធផល ៣-១។ ​ម្ចាស់ការពារតំណែងជើងឯករដូវកាលចាស់ Kawasaki Frontale បានត្រឹមខកចិត្តដ្បិតចាញ់ ២ពិន្ទុ ស្ថិតនៅលំដាប់លេខ ២។

 
​នាការប្រកួតនោះ ​Yokohama បើកការនាំមុខលើ ​Vissel Kobe មុនដោយការតែតបាល់បញ្ជូលទីរបស់កីឡាករ Jose Elber​ ត្រឹមនាទី ២៦ ប៉ុន្តែអតីតកីឡាករក្រុម Newcastle United ខ្សែប្រយុទ្ធ ​Yoshinori Muto បានជួយរកគ្រាប់តាមស្មើមកវិញឱ្យ Kobe នៅចុងម៉ោងនៃវគ្គទីមួយ ពេលបន្ថែមម៉ោង ៣នាទី។
 
ចាប់ផ្តើមវគ្គទីពីរទើបតែបាន ៨នាទី កីឡាករ Takuma Nishimura បានស៊ុតបាល់ពិន័យ Free Kick នាំគ្រាប់ទីពីរមកឱ្យ Yokohama ក្រោយពេលការបង្កកំហុសពីកីឡាករអ្នកចាំទី Yuya Tsuboi លើតំបន់គ្រោះថ្នាក់។ គ្រាប់ទី៣ របស់ ​Yokohama ជាការសហការគ្នាយ៉ាងល្អរវាងកីឡាករ Nishimura និង Kota Mizunuma នៅត្រឹមនាទី៧៣។ 
 
Yokohama F Marinos គ្រងតំណែងជើងឯកជាមួយ ៦៥ពិន្ទុ ឆ្លងកាត់ការប្រកួតចំនួន ៣៤លើក ពីលើក្រុមការពារជើងឯក Kawasaki Frontale បានត្រឹមខកចិត្តដែលមាន ៦៣ពិន្ទុ បើទោះបីពួកគេបានខិតខំប្រកួតយកឈ្នះលើក្រុម FC Tokyo យ៉ាងលំបាក់នាការប្រកួតចុងក្រោយក្តី។
 
ទាំងក្រុម Yokohama F Marinos និង​ Kawasaki Frontale នឹងបង្ហាញខ្លួននៅក្នុងការប្រកួតព្រិត្តិការណ៍ពានរង្វាន់ AFC Champions league រដូវកាល​ ២០២៣-២៤ ដែលការប្រកួតចាប់ផ្តើមនៅខែកញ្ញាឆ្នាំក្រោយនេះ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com