កីឡាអន្តរជាតិ
អន្តរជាតិ
កីឡដ្ឋានទាំង ៨ ដែលកាតា​ ត្រៀមប្រកួត ​World Cup 2022
07, Nov 2022 , 8:59 am        
រូបភាព
រូបភាព៖-AFP
រូបភាព៖-AFP
ខែវិច្ឆិកាបានឈានចូលមកដល់ហើយ ខណៈព្រឹត្តិការណ៍ FIFA World Cup ក៏ខិតកាន់តែគៀកខ្លាំងមែនទែនហើយ ពោលគឺនៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះ។ ម្ចាស់ផ្ទះកាតាបានត្រៀមកីឡដ្ឋានចំនួន៨រួចរាល់ហើយ ដើម្បីដំណើរការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោកលើកទី២៣។ ​ក្រុមបាល់ទាត់ជម្រើសជាតិកាតា នឹងប្រកួតបើកឆាក់ទទួលអេក្វាទ័រ ថ្ងៃទី២០ វិច្ឆិកា។



កន្លងមកតែងតែមានការព្រួយបារម្ភថា ការសាងសង់កីឡដ្ឋានមិនទាន់ពេលវេលា ពីសំណាក់អ្នកតាមដានវិស័យកីឡាបាល់ទាត់។ ប៉ុន្តែផ្ទុយទៅវិញម្ចាស់ផ្ទះកាតា បានរួចរាល់ក្នុងការរៀបចំកីឡដ្ឋានទាំង ៨ សម្រាប់ World Cup។ 
 
ការសាងសង់កីឡដ្ឋានទាំងនេះបានចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ ២០១៥ មក ដោយឆ្លងកាត់រយៈពេល ៧ឆ្នាំ នៃដំណើរការ និងប្រាក់រាប់ពាន់លានដុល្លារ។ ប្រទេសកាតាទីបំផុតបានបង្ហាញឱ្យឃើញនូវសិល្បៈនៃការសាងសង់ដ៏មានភាពទាក់ទាញខ្លាំងបំផុត ចំណោមកីឡដ្ឋាននៅលើពិភពលោក។
 
 
ខាងក្រោមនេះជាកីឡដ្ឋានទាំង ៨ សម្រាប់ព្រឹត្តិការណ៍ ​FIFA World Cup Qatar 2022៖
 
Al Bayt Stadium
កីឡដ្ឋានត្រៀមសម្រាប់បើកព្រឹត្តិការណ៍ និងការប្រកួតជំនួបដំបូងម្ចាស់ផ្ទះកាតា ជាមួយអេក្វាទ័រ ពូល A ផ្ទុកមនុស្សបាន ៦០,០០០នាក់ មានទីតាំងក្នុងទីក្រុង ​Al Khor ចម្ងាយ ៣៥គីឡូនៃភាគខាងជើងកណ្តាលរដ្ឋធានីដូហា។
 
Lusail Iconic Stadium
កីឡដ្ឋានត្រៀមរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2022 នេះ ផ្ទុកមនុស្សបាន ៨០,០០០នាក់ មានទីតាំងក្នុងទីក្រុង ​Lusail ចម្ងាយ ២០គីឡូម៉ែត្រនៃភាគខាងជើងកណ្តាលរដ្ឋធាទីដូហា។
 
Ahmad Bin Ali Stadium 
ផ្ទុកមនុស្សបាន ៤០,០០០នាក់ មានទីតាំងក្នុងទីក្រុង Umm Al Afaei ចម្ងាយ ២០គីឡូម៉ែត្រនៃភាគខាងលិចកណ្តាលរដ្ឋធានីដូហា។
 
Al Janoub Stadium 
ផ្ទុកមនុស្សបាន ៤០,០០០នាក់ មានទីតាំងក្នុងទីក្រុង Al Wakrah ចម្ងាយ ២២គីឡូម៉ែត្រភាគខាងកើតកណ្តាលនៃរដ្ឋធានីដូហា។
 
Al Thumama Stadium 
ផ្ទុកមនុស្សបាន ៤០,០០០នាក់ មានទីតាំងក្នុងទីក្រុង Al Thumama ចម្ងាយ ១២គីឡូម៉ែត្រភាគខាងត្បូងកណ្តាលនៃរដ្ឋធានីដូហា។
 
Education City Stadium
ផ្ទុកមនុស្សបាន ៤០,០០០នាក់ មានទីតាំងក្នុងទីក្រុង ​Al Rayyan ចម្ងាយ ១៣គីឡូម៉ែត្រភាគពាយព្យនៃកណ្តាលរដ្ឋធានីដូហា។
 
Khalifa International Stadium
ផ្ទុកមនុស្សបាន ៤០,០០០នាក់​ មានទីតាំងក្នុងទីក្រុង Aspire ចម្ងាយ ៥គីឡូម៉ែត្រភាគខាងលិចនៃកណ្តាលរដ្ឋធានីដូហា។
 
Stadium 974
កសាងឡើងពីទូកុងតឺន័រកែច្នៃចំនួន ៩៧៤ទូ អាចផ្ទុកមនុស្សបាន ៤០,០០០នាក់​ មានទីតាំងក្នុងទីក្រុង Ras Abu Aboud ចម្ងាយ ១០គីឡូម៉ែត្រភាគខាងកើតនៃកណ្តាលរដ្ឋធានីដូហា៕
 
 

Tag:
 World Cup
  Qatar
© រក្សាសិទ្ធិដោយ thmeythmey.com