ជាតិ
សង្គមជាតិ
ទេសចរសម្រុកទៅលេងអង្គរវត្តនាថ្ងៃទី១ នៃពិធីបុណ្យអុំទូក
07, Nov 2022 , 2:28 pm        
រូបភាព
សៀមរាប៖ ថ្ងៃទី៧ វិច្ឆិកា ជាថ្ងៃឈប់សម្រាកទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។ ប្រជាពលរដ្ឋ ទេសចរជិតឆ្ងាយ បានសម្រុកដើរកម្សាន្តនៅរមណីយដ្ឋានអង្គរ ក្នុងនោះភាគច្រើននៅប្រាសាទអង្គរវត្ត។ ទេសចរជាតិដែលមកពីបណ្ដាខេត្តរាជធានីផ្សេងៗ ច្រើនដើរជាលក្ខណៈគ្រួសារ ដោយមានទាំងដូនចាស់ៗ និងកូនក្មេងមកជាមួយផង។



ចរាចរណ៍នៅបរិវេណមុខប្រាសាទអង្គរវត្ត មានការកកស្ទះដោយអន្លើ ខណៈដែលចំណតពេញដោយ យានយន្ត ហើយខ្លះបង្ខំឈប់សុំចតនៅលើដងផ្លូវ។ ទោះអាកាសធាតុរៀងខ្លាំងបន្ដិច តែសកម្មភាពដើរ មិនថមថយឡើយ៕
 
សូមអញ្ជើញទស្សនាទិដ្ឋភាពនៃការដើរកម្សាន្តរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្ដរជាតិ នៅថ្ងៃទី១ នាពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នាប្រាសាទអង្គរវត្ត ដូចតទៅ៖ 
 


























Tag:
 ពិធីបុណ្យអុំទូក២០២២
  អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com