អន្តរជាតិ
អាម៉េរិកចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ជិត ២០៥,០០០ នាក់ក្នុងខែតុលា
09, Nov 2022 , 8:29 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍នៅថ្ងៃទី៧ ខែវិច្ឆិកា អំពីទីភ្នាក់ងារល្បាតព្រំដែនរបស់អាម៉េរិក ដែលបានចាប់ខ្លួនជនអន្តោប្រវេសន៍យ៉ាងហោចណាស់ ២០៥០០០នាក់ដែលព្យាយាមឆ្លង ចូលទៅក្នុងប្រទេសដោយខុសច្បាប់កាលពីខែមុន។

 
តាមទិន្នន័យភ្នាក់ងារល្បាតព្រំដែនអាម៉េរិក ជាមធ្យម ជនអន្តោប្រវេសន៍ខុសច្បាប់ច្រើន ជាង២ពាន់នាក់ហូរចូលអាម៉េរិកជារៀងរាល់ថ្ងៃនៅក្នុងខែតុលា។ ជនអន្តោប្រវេសន៍ខុស ច្បាប់២០៥០០០នាក់ត្រូវបានចាប់ខ្លួនដោយទីភ្នាក់ងារល្បាតព្រំដែនអាម៉េរិក។ នេះ ជាចំនួនខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងកំណត់ត្រាដោយក្រសួងសន្តិសុខមាតុភូមិសម្រាប់ឆ្នាំនេះ។ បន្ថែមពីនេះ ជនអន្តោប្រវេសន៍ខុសច្បាប់ជាង ៥៤០០០ នាក់បានរត់គេចខ្លួន។
 
នៅក្នុងឆ្នាំ២០២១ អាម៉េរិកមានជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន១៥៩១១៣នាក់ ខណៈដែលចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ដែលត្រូវបានចាប់ខ្លួនក្នុងខែតុលាឆ្នាំ ២០២០ មានចំនួន ៦៩០៣២នាក់ប៉ុណ្ណោះ។ 
 
គួរបញ្ជាក់ថាតួលេខខាងលើមិនរាប់បញ្ចូលជនអន្តោប្រវេសន៍ដែលត្រូវបានចាប់ខ្លួននៅច្រក ចូលដោយការិយាល័យប្រតិបត្តិការគយ និងការការពារព្រំដែនអាម៉េរិក(CBP) ទេ។ មានន័យថា ចំនួនសរុបពិតប្រាកដនៃការចាប់ជនអន្តោប្រវេសន៍ខុសច្បាប់នឹងខ្ពស់ជាង ២០៥០០០នាក់៕
 

Tag:
 អាម៉េរិក
  ជនអន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com