ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បន្ដការបញ្ចុះតម្លៃ៥០% និងផ្តល់ជូនកែវទឹកដ៏ស្រស់ស្អាតសម្រាប់ការទិញគម្រោងឌីជីថល ប្រាយ ឡាយហ្វ៍
09, Nov 2022 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
ដើម្បីចូលរួមអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ ក៏ដូចជាឆ្លើយតបទៅនឹងសំណើរបស់អតិថិជន ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុន បានបន្ដការបញ្ចុះតម្លៃ៥០% សម្រាប់ការទិញគម្រោង ឌីជីថល ប្រាយ ឡាយហ្វ៍ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ កាន់តែពិសេសទៀត អតិថិជនទាំងអស់នឹងទទួលបានកែវទឹកដ៏ស្រស់ស្អាតមួយផងដែរ សម្រាប់រាល់ការទិញគម្រោង ឌីជីថល ប្រាយ ឡាយហ្វ៍ អំឡុងពេលនេះ។
 
គម្រោង ឌីជីថល ប្រាយ ឡាយហ្វ៍ ផ្ដល់ការការពារលើហានិភ័យមរណភាព ឬពិការភាពទាំងស្រុង និងអចិន្រ្តៃយ៍ដែលអាចកើតឡើងជាយថាហេតុ ជាមួយទំហំទឹកប្រាក់ធានារ៉ាប់រងរហូតដល់ ១០,០០០ ដុល្លារអាមេរិក។
 
ដើម្បីទិញគម្រោង ឌីជីថល ប្រាយ ឡាយហ្វ៍ សូមលោកអ្នកចូលទៅកាន់៖ https://onlinesales.dai-ichilife.com.kh/policy/BrightLife/form/your-details 
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អ៊ិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុន អស់រយៈពេលជិត ១២០ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។
 
ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយ សហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត៕
 
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com