កីឡាអន្តរជាតិ
អន្តរជាតិ
២៦ឆ្នាំក្រោយ ព្រុយណេបានកៅអី Mitsubishi Electric Cup ដោយស្ថិតក្នុងពូលជាមួយកម្ពុជា
09, Nov 2022 , 4:31 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិព្រុយណេ ដណ្តើមបានកៅអីទៅកាន់ការប្រកួតជើងឯកអាស៊ាន AFF Mitsubishi Electric Cup ឆ្នាំ២០២២ ក្រោយរង់ចាំ២៦ឆ្នាំ។


ក្រោយប្រកួតជម្រុះដូរទឹកដីគ្នាជាមួយទីម័រខាងកើត ព្រុយណេបានយកឈ្នះក្នុងលទ្ធផល ៦-៣។ ជើងទី១ ព្រុយណេឈ្នះ ៦-២ និងជើងទី២ចាញ់ទីម័រខាងកើត ១-០។

តាមរយៈល្ធផលនេះបានជួយព្រុយណេ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ AFF Mitsubishi Electric Cup សារជាថ្មី ដោយត្រូវស្ថិតក្នុងពូល A ជាមួយកម្ពុជា ហ្វីលីពីន ឥណ្ឌូណេស៊ី និងថៃ។ នេះជាការបង្ហាញខ្លួនជាថ្មីរបស់ព្រុយណេសម្រាប់ការប្រកួតជើងឯកអាស៊ានឆ្នាំ២០២២ ក្រោយខកខានរយៈពេល២៦ឆ្នាំ។
 
ព្រុយណេបង្ហាញខ្លួនលើកចុងក្រោយនៅឆ្នាំ១៩៩៦ ពោលគឺតាំងពីពាននេះនៅមានឈ្មោះ Tiger Cup ម្លេះ។ មុនពេលប្តូរឈ្មោះទៅ Mitsubishi Electric Cup នៅឆ្នាំ២០២២នេះ ពាន AFF Cup នេះ បានប្តូរពីឈ្មោះពី Tiger Cup ទៅ AFF Suzuki Cup នៅឆ្នាំ២០១០។
 
ថៃ ដែលជាម្ចាស់ការពារជើងឯក ឈ្នះពានតំបន់អាស៊ាននេះច្រើនជាងគេចំនួន ៦សម័យ តាមពីក្រោយដោយសិង្ហបុរីដែលឈ្នះ៤លើក។ វៀតណាមនៅលេខ៣ ធ្លាប់លើកពាន២ដង ខណៈម៉ាឡេស៊ីទទូលបានមួយលើក។
 
ព្រឹត្តិការណ៍ AFF Mitsubishi Cup 2022 នឹងចាប់ប្រកួតនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ កម្ពុជា ស្ថិតក្នុងពូល A ជាមួយប្រទេស៤ផ្សេងទៀត មាន ថៃ, ហ្វីលីពីន, ឥណ្ឌូណេស៊ី និងព្រុយណេ ខណៈ ពូល B មានវៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ៕
 

Tag:
 Mitsubishi Electric Cup
  ព្រុយណេ
© រក្សាសិទ្ធិដោយ thmeythmey.com