ជាតិ
អត្ថបទពាណិជ្ជកម្ម
Ezecom ឈ្នះពានរង្វាន់ធុរកិច្ចនៅក្នុងតំបន់អាស៊ាន សម្រាប់ការអភិវឌ្ឍជំនាញដែល​រួមចំណែកដល់កំណើនឌីជីថលនៅកម្ពុជា
11, Nov 2022 , 9:59 am        
រូបភាព
ក្រុមហ៊ុន Ezecom ត្រូវបានទទួលស្គាល់ក្នុងតំបន់ សម្រាប់ការខិតខំប្រឹងប្រែង ក្នុងការកសាងសមត្ថភាពឌីជីថល និងធនធានមនុស្ស ក្នុងដំណើរការវិវឌ្ឍន៍នៃ​អាជីវកម្មរបស់ខ្លួននាពេលថ្មីៗនេះ ដែលរាប់ចាប់ពីការតភ្ជាប់អ៊ិនធឺណិត​ រហូតដល់ការផ្តល់សេវាកម្មឌីជីថល ដែលមានសេវាកម្ម Cloud កម្មវិធីដំណោះស្រាយក្នុងការគ្រប់គ្រងទិន្នន័យ ទីតាំងផ្ទុក មូលដ្ឋានទិន្នន័យ ការធានានូវសុវត្ថិភាព និងការភ្ជាប់បណ្តាញទៅកាន់ក្រុមហ៊ុន ក្នុងប្រទេសកម្ពុជា ចាប់ពីសហគ្រាសធុនតូច មធ្យម រហូតដល់សហគ្រាសធុនធំ។
 
Ezecom ដែល​ជា​ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) ​ឈាន​​មុខ​​គេ​​មួយ​​នៅ​​​​​ប្រទេស​​កម្ពុជា បានទទួលពានរង្វាន់ធុរកិច្ចនៅក្នុងតំបន់អាស៊ាន (ABA) សម្រាប់ផ្នែក​ "ការអភិវឌ្ឍន៍ជំនាញក្នុងវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍" នៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន (ABIS) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លោក ប៉ាន សូរស័ក្តិ និង លោក គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន។


 
យោងតាមសម្តីអ្នករៀបចំកម្មវិធី ពានរង្វាន់ធុរកិច្ចអាស៊ាន (ABA) 2022 ក្រុមហ៊ុន Ezecom បានឈ្នះពានរង្វាន់នេះ ដោយសារតែការចូលរួមចំណែកយ៉ាងសំខាន់របស់ក្រុមហ៊ុ នក្នុងការអភិវឌ្ឍ​ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាការកសាងជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ដែលជាកម្លាំងពលកម្មអាស៊ានផងដែរ។
 
កំឡុងពេលទទួលពានរង្វាន់អគ្គនាយិការបស់ក្រុមហ៊ុន​ Ezecom លោកស្រី Yuni Lee Heathcote ក៏បានចូលរួមអបអរសាទរ ដល់អ្នកទទួលពានរង្វាន់អាស៊ាន ក្នុងប្រភេទឧស្សាហកម្មផ្សេងៗគ្នាផងដែរ។ លោកស្រី បានមានប្រសាសន៍ថា៖ "នេះគឺជាជោគជ័យដ៏ធំមួយ របស់ក្រុមហ៊ុន Ezecom ក្នុងការកសាងសមត្ថភាពឌីជីថល ក៏ដូចជាសមត្ថភាពផ្ទាល់ខ្លួន​។ ក៏ប៉ុន្តែការងាររបស់យើង មិនទាន់រួចរាល់នោះទេ ដោយសារយើង​ត្រូវអនុវត្ត​កម្មវិធី​ជា​ច្រើនបន្ត​ទៀត​ ហើយ​ពាន​រង្វាន់​នេះ ​គឺជាកម្លាំងជំរុញ​ចិត្ត​ក្រុមការងារ​ទាំង​មូល ​ឱ្យ​សម្រេច​បាន​នូវសមិទ្ធផលកាន់តែធំ​ សម្រាប់​សហគមន៍ និង​ព្រះរាជាណាចក្រកម្ពុជាយើងជារួម»។
  


ការផ្តោតទៅលើយុទ្ធសាស្ត្រ និងការរៀបចំផែនការ លើការបណ្តុះបណ្តាលជំនាញផ្សេងៗដែលពាក់ព័ន្ធ រួមជាមួយនឹងការផ្តល់ជូនវិញ្ញាបនប័ត្រ គឺសុទ្ធតែជាតម្រូវការ ដើម្បីគាំទ្រដល់បច្ចេកវិទ្យា និងវឌ្ឍនភាពបច្ចេកទេសរបស់ក្រុមហ៊ុន Ezecom។ កិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ជាមួយស្ថាប័នអប់រំ ជាមួយភ្នាក់ងារផ្សេងៗ និងក្រសួងដែលពាក់ព័ន្ធ គឺសុទ្ធសឹងតែជាសសរស្តម្ភសំខាន់ៗ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងភាពរហ័សរហួនផងដែរ។ កម្មវិធីដែលបានបង្កើតឡើងទាំងអស់នេះ គឺជាកាតាលីករ ជំរុញ និងលើកទឹកចិត្តបុគ្គលិកទាំងអស់ ដោយសារតែពួកគេទទួលបាននូវចំណេះដឹង និងជំនាញកាន់តែច្រើនសម្រាប់ការអភិវឌ្ឍន៍ខ្លួនរបស់ពួកគេផ្ទាល់។ ក្រុមហ៊ុន​ Ezecom ជឿជាក់ថា កត្តាទាំងនេះនឹងចូលរួមចំណែក ប្រែក្លាយកន្លែងធ្វើការជាកន្លែងដែលប្រកបដោយភាពរីករាយ រួមជាមួយនឹងប្រសិទ្ធភាព គុណភាព និងបទពិសោធន៍ដ៏ល្អសម្រាប់សេវាកម្មអតិថិជនផងដែរ​។
 
ក្នុងការសម្រេចបាននូវការផ្លាស់ប្តូរឌីជីថលភាវូបនីយកម្ម ក្រុមហ៊ុនEzecom ប្តេជ្ញាថា នឹងបន្តវិនិយោគ លើការគ្រប់គ្រងធនធានមនុស្សដែលរួមមានទាំងកម្មវិធីខាងក្នុង និងខាងក្រៅផងដែរ។ អគ្គនាយិកា Ezecom លោកស្រី Yuni Lee Heathcote បានបន្ថែមថា៖ "តាមរយៈការផ្តល់ឱកាសក្នុងការកសាងសមត្ថភាព និងការរីកចម្រើនដល់ក្រុមការងាររបស់ក្រុមហ៊ុន Ezecom នេះ យើងក៏កំពុងតែលើកកម្ពស់ឧស្សាហកម្មរបស់យើងដូចគ្នាដែរ ។ ជំនាញ និងវិន័យជាច្រើន ត្រូវបានផ្តល់ជូនទៅឲ្យសមាជិកក្រុមនៅក្នុងក្រុមហ៊ុន Ezecom ដោយផ្ទាល់ ដែលនេះ ក៏ដើម្បីជួយដល់បុគ្គលិកដោយប្រយោល ក៏ដូចជាអាចជួយអ្នកដែលនៅក្នុងវិស័យ ICT នៅកម្ពុជា​ដែរ។ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការដើរតួនាទីនាំមុខគេ ក្នុងការរួមចំណែក អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាគមនាគមន៍ ដើម្បីផលប្រយោជន៍រួមនៃព្រះរាជាណាចក្រកម្ពុជាយើង”។
 


ពានរង្វាន់ធុរកិច្ចអាស៊ាន (ABA) 2022​ នេះ ជាការទទួលស្គាល់ថា ជាក្រុមហ៊ុនឆ្នើម និងជោគជ័យ នៅក្នុងតំបន់អាស៊ាន ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងវិបុលភាពរួមរបស់អាស៊ាន។ ក្រុមហ៊ុនទាំងអស់នៅក្នុងសហគមន៍អាស៊ាន ដែលបំពេញបានតាមតម្រូវការ មានសិទ្ធិដាក់ពាក្យស្នើសុំចូលរួមប្រកួតប្រជែង ប៉ុន្តែជ័យជម្នះ នឹងត្រូវសម្រេចដោយចៅក្រមក្រុមប្រឹក្សា ដោយផ្អែកទៅលើលក្ខខណ្ឌជាក់ស្តែង។
 
ពានរង្វាន់ ABA Skills Development Award ជាការទទួលស្គាល់ ការរួមចំណែករបស់ក្រុមហ៊ុន ក្នុងការកសាងជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាកម្លាំងពលកម្មក្នុងតំបន់អាស៊ាន​។ ពានរង្វាន់នេះ ក៏គិតផងដែរអំពីការបំពេញបាន នូវជំនាញដែលជាតម្រូវការរបស់អាស៊ាននៅថ្ងៃនេះ និងថ្ងៃស្អែក ដែលនេះទាមទារឲ្យមានកិច្ចសហប្រតិបត្តិការ រវាងសហគ្រាសធុរកិច្ច និងប្រព័ន្ធបណ្តុះបណ្តាលផងដែរ។
 


អំពីក្រុមហ៊ុន Ezecom

ក្រុមហ៊ុន Ezecom កំពុង​ប្រារព្ធ​ខួប​គម្រប់​ ១៥ឆ្នាំ ​ដែល​បាន​​​​​ត្រួស​ត្រាយ​​ផ្លូវ​​សម្រាប់​នវានុវត្ត ប្រតិបត្តិការ និង​ភាព​ល្អឥតខ្ចោះ​សម្រាប់​វិស័យបច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា និង​ទូរគមនាគមន៍​ (ICT) ដែល​ក្នុង​រយៈពេលនោះ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ក្នុង​នាម​ជា​អ្នក​ផ្តល់​សេវា​ VOIP​ បន្ទាប់​មក​បាន​ប្រែ​ក្លាយ​ខ្លួន​​យ៉ាង​ឆាប់រហ័ស ទៅជា​ក្រុមហ៊ុន​ផ្តល់សេវាអ៊ិនធឺណិត ហើយ​ឥឡូវនេះ ​ក៏​បាន​ក្លាយ​ទៅ​ក្រុមហ៊ុន​ផ្តល់​សេវា​​ភ្លែតហ្វម​ឌីជីថល ដែលនាំ​មុខ​គេ​​​​​ ក្នុង​តួនាទី​ជាកាតាលីករ​ឌីជីថល សម្រាប់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
 
ជាផ្នែក​មួយនៃ​ក្រុមហ៊ុន Royal Group ក្រុមហ៊ុន Ezecom បានបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយរហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុន​បាន​វិនិយោគសរុបជាង ១០០​លានដុល្លារ លើខ្សែហ្វាយប័រ​អុប​ទិក CAPEX ដ៏ទូលំទូលាយ។ ខ្សែ​ហ្វាយ​ប៊ើអុប​ទិក​​នេះ ​​លាត​សន្ធឹង​ជាង ៣០.០០០​គីឡូម៉ែត្រ​ នៃខ្សែហ្វាយ​ប៊ើអុប​ទិក​សរុប គិត​ចាប់​ពី​បណ្តាញ​ចម្បង​ រហូត​ដល់​អ្នកប្រើប្រាស់។  ក្រុមហ៊ុន Ezecom នៅ​តែរក្សា​បាន​​ឈ្មោះ​ជា​ក្រុមហ៊ុនខ្មែរ​ ១០០​ភាគរយ ​ដែល​កាន់​កាប់​​ខ្សែកាប​ក្រោម​បាត​សមុទ្រ ​ហៅថាប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រ ​ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) និងកាន់​កាប់​​ការ​វិនិយោគ​រយៈពេល​វែង លើខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway ដែល​តភ្ជាប់​ស្ថានីយ​ខ្សែកាប​ចំនួន១៣ នៅ​ក្នុង​ប្រទេស​ចំនួន១០។
 
ក្រុមហ៊ុន Ezecom បន្ត​បង្កើត​​សកម្មភាព​សំខាន់​ៗ ​ទាក់ទងនឹង​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជាដៃគូ ជាមួយ​នឹង​​ក្រុមហ៊ុន​បច្ចេក​វិទ្យា​អន្តរជាតិ​ល្បីៗ ​ដូចជា​ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Amazon Web Services ក្រុមហ៊ុន Oracle Cloud ក្រុមហ៊ុន VeloCloud ក្រុមហ៊ុន LogRhythm ក្រុមហ៊ុន Huawei ក្រុមហ៊ុន Ameyo និង​ក្រុមហ៊ុន MiHCM ដើម្បី​នាំយក​សេវា​របស់​ក្រុមហ៊ុនទាំងនេះ ​មក​កាន់​ប្រទេសកម្ពុជា ដើម្បី​​ឆ្លើយ​តបទៅនឹង​​តម្រូវការ​អាជីវកម្ម​អតិថិជនរបស់​យើង។ ​សកម្មភាព​ទាំងនេះ ​បានជួយ​បង្ហាញ​ឱ្យឃើញថា​ ប្រទេស​កម្ពុជា​គឺ​​ជាប្រទេស​កំពុង​រីក​ចម្រើន​វិវឌ្ឍ​ទៅ​​មុខ​ និង​មាន​ភាពទាក់​ទាញ​ក្នុង​ការអភិវឌ្ឍន៍​អាជីវកម្ម និងការវិនិយោគ​ពី​ថ្នាក់​​តំបន់ និង​ពិភពលោក។
 
អាស័យដ្ឋាន៖ ផ្ទះលេខ ៧D មហាវិថីសហព័ន្ធរុស្សី អគារសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា ទូរស័ព្ទ៖ (+៨៥៥) ០២៣ ២៣ ៨១ ៨១ គេហទំព័រ www.ezecom.com.kh៕
 












អត្ថបទពាណិជ្ជកម្ម
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com