ជាតិ
អត្ថបទពាណិជ្ជកម្ម
«ជីវិតអ្នករត់កង់បីហ្គ្រេប» សម្តែងដោយតារាល្បីជើងចាស់ ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង
12, Nov 2022 , 9:51 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ វីដេអូ​ដែល​បង្ហាញ​ពីជីវិត​ប្រចាំថ្ងៃ​របស់​​អ្នក​បើកបរហ្គ្រេប (Grab) សម្តែងដោយ​តារាភាព​យន្តខ្មែរ​ដ៏ល្បីល្បាញ​​គឺលោក ទេព រិនដារ៉ូ ។ វីដេអូខ្លីនេះទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នក​បង្កើត​មាតិកា​នានា ​ដូច​ជា Chris Dyna និង KhemraA ក៏ដូច​ជាអ្នក​ប្រើ​ប្រាស់បណ្តាញ​សង្គម Facebook និង​​​ទំព័រហ្វេសប៊ុក​ក្នុងស្រុក​ជា​ច្រើន​​ផ្សេង​ទៀត។ ពួកគេ​ទាំង​អស់​គ្នា​បង្ហាញ​ពី​ការ​គាំទ្រ ​ចំពោះ​ការ​ខិតខំប្រឹង​ប្រែងធ្វើការងារ ដើម្បីផ្គត់ផ្គង់គ្រួសារបស់​អ្នកបើកបរហ្គ្រេប​។
 
ពាក់ព័ន្ធទៅនឹងវីដេអូ​ ដែល​កំពុង​ទទួល​បាន​ការចាប់អារម្មណ៍​ច្រើន ​នៅ​លើ​បណ្តាញ​សង្គម​នេះផងដែរ លោក ទេព រិនដារ៉ូ​​ បានថ្លែងថា៖ «ខ្ញុំពិត​ជា​មានកិត្តិយសយ៉ាងខ្លាំង និងសូម​​កោត​សរសើរអំពីសាច់រឿង ដែលព៌ណនាអំពីជីវិតពិតជាក់ស្តែងរបស់អ្នកបើកបរហ្រ្គេប ជាពិសេស គឺសូមកោតសរសើរដល់​ការ​ប្រឹង​ប្រែង​ធ្វើការងារ​របស់ពួកគាត់ ប្រកបទៅដោយ​​​វិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ ដែលខ្ញុំនឹកស្មានមិនដល់ »។
 
វីដេអូនេះ បានបង្ហាញ​ពី​ជីវិត​ប្រចាំថ្ងៃរបស់អ្នកបើកបរម៉ូតូកង់បីហ្គ្រេប​​ម្នាក់ ដែល តស៊ូដោះស្រាយ​ស្ថានភាព​ជីវិត​ពិត​ផ្សេងៗ ដែល​រាប់​ចាប់​​ពី​ការបែក​​កង់​របស់​ម៉ូតូកង់បី ការជួសជុលកង់បី រហូត​ដល់​ការងារ​ជាច្រើន​ផ្សេងៗ​ទៀត ​រួមទាំង​​​ការ​ទទួល​ទានអាហារ​​ជា​មួយ​គ្រួសារ​ផងដែរ។ 
 
លោក ទេព រិនដារ៉ូ បាន​លើក​ឡើង​ថែមទៀតថា៖ «ខ្ញុំមានអារម្មណ៍រំភើបមែនទែន ដែលមានឱកាសបានស្វែងយល់ពីជីវិតផ្ទាល់របស់អ្នកបើកបរហ្រ្គេប តាមរយៈការសម្តែងនៅក្នុងវីដេអូនេះ។ អ្វីដែលកាន់តែគួរឱ្យស្ងើចសរសើរគឺ ក្រុមហ៊ុនហ្រ្គេប បានយកចិត្តទុកដាក់ និងគាំទ្រការខិតខំប្រឹងប្រែងរបស់អ្នកបើកបរគ្រប់ៗរូប តាមរយៈការបង្កើតវេទិកាឌីជីថល ដ៏មានអត្ថប្រយោជន៍នេះឡើង»។

 
 
បន្ថែមពីនេះ អ្នកគាំទ្រ​ម្នាក់​របស់លោក ទេព រិនដារ៉ូ គឺ​លោក ពុធ ឌីម៉ង់ ​បាន​ចែករំលែក​វីដេអូជា​មួយ​នឹង​ចំណង​ជើង​ថា «អាយដូល ទេព រិនដារ៉ូ រត់​ហ្គ្រេប (Grab) ខ្ញុំ​រត់តាក់ស៊ី​តាម​ជាយ​ដែន​។ ការងារ​ណា​ក៏​មានតម្លៃ​ដែរឱ្យ​តែ​​បាន​ដោយ​សុច្ចរិត​ត្រឹមត្រូវ ជា​ពិសេស សេរីភាពនៃការងារ »️ ដែល​បង្ហាញថា វីដេអូនេះ​បាន​សាយ​ភាយ ​ទៅ​ដល់អ្នក​បើកបរជាច្រើន និង​បង្កើត​​ឥទ្ធិពលជាវិជ្ជមាន​​ដល់​អ្នក​បើកបរ និង​ជួយលើកទឹកចិត្តពួកគាត់ឱ្យមានមោទកភាពចំពោះការងារ​របស់​ខ្លួន និងលទ្ធផល​ដែល​ពួកគាត់បានបង្កើតកន្លងមក។
 
ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​យក​ចិត្តទុកដាក់ ​របស់​សាធារណជន​ ចំពោះវីដេអូអំពី​ជីវិត​ប្រចាំថ្ងៃ​របស់​​អ្នក​បើកបរហ្គ្រេបរបស់​លោក ទេព រិនដារ៉ូ លោក Corentin Rouxel ប្រធានក្រុមហ៊ុន ហ្រ្គេប ប្រចាំប្រទេសកម្ពុជា ​មាន​ប្រសាសន៍​ថា៖ «យើងជាក្រុមការងារ ហ្គ្រេប សូមយកឱកាសនេះ អរគុណចំពោះបងៗដៃគូបើកបររបស់យើងទាំងអស់ ដែលតែងតែខិតខំបំ​​ពេញការងារដោយពុំខ្លាចនឿយហត់ទោះក្ដៅ ឬ ត្រជាក់។ យើងពិតជាសូមអរគុណដែលបងៗ ប្រឹងប្រែងផ្ដល់ជូនសេវាកម្មដ៏ល្អប្រសើរ សម្រាប់អ្នកប្រើប្រាស់សេវាកម្មរបស់ហ្គ្រេបទាំងអស់។ ហើយក៏សូមអរគុណអ្នកប្រើប្រាស់សេវាកម្មរបស់ហ្គ្រេបទាំងអស់ ផងដែរ ដែលតែងតែគាំទ្រសេវាកម្មរបស់យើងរហូតមក»។
 
ក្រុមហ៊ុន ហ្គ្រេប បាន​ប្រកាស​ជាផ្លូវការបើក​ដំណើរការ កម្មវិធី​សេវា​ដឹក​ជញ្ជូនអាហារ GrabFood នៅក្នុងទីក្រុងភ្នំពេញ​នៅ​ខែកក្កដា ឆ្នាំនេះ បន្ទាប់ពី​បាន​ដាក់ដំណើរការ​​សាក​​ល្បង​ដ៏ជោគជ័យ​រយៈ​ពេល ៤​ខែនៅ​ក្នុង​ទីក្រុង​នេះ។
 
ហ្គ្រេប ជាកម្មវិធីកក់សេវាធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងដឹកជញ្ជូនអាហារអនឡាញ ដែលបានចូលក្នុងព្រះរាជាណាចក្រកម្ពុជានៅចុងឆ្នាំ២០១៧។
នៅ​ថ្ងៃ​នេះ វីដេអូ​នេះ​មាន​អ្នក​ចូល​​មើល​ជាង 8K ហើយ​ចំនួននេះ​អាច​នឹង​សាយ​ភាយ​ទៅកាន់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​​​កម្ពុជា​​បន្ថែមទៀត​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​​ថ្ងៃខាង​មុខ​នេះ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com