ជាតិ
អត្ថបទពាណិជ្ជកម្ម
កំពូលរថយន្ត THE NEW RANGE ROVER SPORT នឹងបង្ហាញខ្លួនជាផ្លូវការនៅកម្ពុជា ដោយក្រុមហ៊ុន Jaguar Land Rover Cambodia
12, Nov 2022 , 11:49 am        
រូបភាព
ដោយ: ថ្មីៗ
កំពូលរថយន្ត THE NEW RANGE ROVER SPORT នឹងបង្ហាញខ្លួនជាផ្លូវការ នៅប្រទេសកម្ពុជានៅថ្ងៃទី ១៨ ខែវិច្ឆិកា ២០២២ នៅទីតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន Jaguar Land Rover Cambodia ចាប់ពីម៉ោង 5:00 រសៀល ដល់ម៉ោង 10:00 យប់។
 
កម្មវិធីសម្ពោធរថយន្ត THE NEW RANGE ROVER SPORT នេះធ្វើឡើងដោយក្រុមហ៊ុន Jaguar Land Rover Cambodia ក្នុងគោលបំណងដាក់បង្ហាញជាផ្លូវការ នូវកំពូលរថយន្តសេរីថ្មី THE NEW RANGE ROVER SPORT ដល់ភ្ញៀវកិត្តិយស និងអ្នកចូលរួម។ 


 
ជាមួយគ្នានេះ លោកអ្នក នឹងទទួលបានអារម្មណ៍អស្ចារ្យ ដែលអាចប៉ះផ្ទាល់ ជាមួយភាពប្រណិត នៃកំពូលរថយន្ត SUV សេរីថ្មី THE NEW RANGE ROVER SPORT។ 


 
រថយន្ត THE NEW RANGE ROVER SPORT ជាកំពូលរថយន្តសេរីទំនើប មានបច្ចេកវិជ្ជាខ្ពស់ និងកម្លាំងម៉ាស៊ីនខ្លាំង ជាមួយការរចនាឡើងយ៉ាងប្រណិតបែបកីឡា។ 


 
ជាមួយកម្លាំងម៉ាស៊ីនដ៏អស្ចារ្យ THE NEW RANGE ROVER SPORT ត្រៀមខ្លួនជាស្រេចសម្រាប់គ្រប់ស្ថានភាពផ្លូវ និងគ្រប់កាលៈទេសៈ ធ្វើឱ្យដំណើរកម្សាន្តរបស់លោកអ្នក ប្រកបទៅដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់។
 
លើសពីនេះ អតិថិជនអាចកក់ទុក រថយន្ត THE NEW RANGE ROVER SPORT ដោយផ្ទាល់ ឬតាមរយៈភ្នាក់ងារលក់ របស់ Jaguar Land Rover Cambodia ឬតាមលេខ 070 999 111 ឬ 085 999 111 ។
 
គួបញ្ជាក់ថា Jaguar Land Rover Cambodia ស្ថិតនៅក្រោមក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយ ផ្តាច់មុខនូវរថយន្តម៉ាក Jaguar និង Land Rover ពីចក្រភពអង់គ្លេសដោយផ្ទាល់។ Jaguar Land Rover Cambodia មានទីតាំងស្ថិតនៅ តាមបណ្តោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 
 
ព័ត៌មានបន្ថែមអំពីរថយន្ត៖ https://www.landrover.co.uk/vehicles/new-range-rover-sport/index.html
 
(អត្ថបទពាណិជ្ជកម្ម) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com