ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata លើកទឹកចិត្តអតិថិជនឱ្យចូលរួមជួយកុមារដែលមានជំងឺមហារីក
12, Nov 2022 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា កំពុងលើកទឹកចិត្តអតិថិជនរបស់ខ្លួន ឱ្យចូលរួមគាំទ្រក្នុងការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈយុទ្ធនាការ “រត់ជាមួយសាយ៖ ៤០០.០០០ជំហាន” របស់សិល្បករដ៏ល្បីឈ្មោះ លោក អួន បឋម  ហៅ «សាយ» ។ យុទ្ធនាការ “រត់ជាមួយសាយ៖ ៤០០.០០០ជំហាន” គឺ ជាការត់រៃអង្គាសថវិកាដ៏ល្បីមួយ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ដើម្បីប្រមូលថវិកា សម្រាប់មន្ទីរពេទ្យកុមារអង្គរ។
 
កាលពីខែមុន ក្រុមហ៊ុន Smart Axiata បានសមការបរិច្ចាគ ថវិកា 10,000 ដុល្លារ ហើយទោះបីជា Sai បានបញ្ចប់រួចហើយក៏ដោយ ក៏យុទ្ធនាការនេះ បើកសម្រាប់ការបរិច្ចាគរហូតដល់ពាក់កណ្តាលខែវិច្ឆិកានេះ។ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Smart Axiata ក៏បានចូលរួមវិភាគទានចំនួន ១ម៉ឺនដុល្លារផងដែរ ដល់យុទ្ធនាការ “រត់ជាមួយសាយ” ដែលបានរៃអង្គាសប្រាក់ចំនួន ៥សែនដុល្លារ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។ ក្នុងឱកាសនោះ លោក សាយ បានរត់ឆ្លងកាត់ខេត្តចំនួន ២១ ក្នុងរយៈពេល ៩៧ថ្ងៃ។
 
និយាយអំពី “រត់ជាមួយសាយ៖ ៤០០.០០០ជំហាន” លោក សាយ បានថ្លែងថា៖ «ជំងឺមហារីកគឺជាជំងឺដ៏គួរឱ្យភ័យខ្លាច ដែលប៉ះពាល់ដល់កុមារកម្ពុជាជាច្រើន។ ខ្ញុំសូមលើកទឹកចិត្ត ដល់អ្នកដែលមានលទ្ធភាព សូមជួយបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយយើងដោះស្រាយបញ្ហានេះ ក្នុងនាមកុមារទាំងអស់។ ការបរិច្ចាគទាំងអស់ នឹងចូលទៅក្នុងគណនីធនាគាររបស់មន្ទីរពេទ្យ ដោយផ្ទាល់»។
 
សម្រាប់យុទ្ធនាការ “រត់ជាមួយសាយ” ឆ្នាំ២០២២នេះ លោក សាយ មានគោលបំណងរៃអង្គាសប្រាក់ឱ្យបាន     ១សែនដុល្លារ ដើម្បីជួយមន្ទីរពេទ្យនេះ។ យុទ្ធនាការនេះ គ្រោងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ ដែលអនុញ្ញាតឱ្យសាធារណជន បន្តបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ បើទោះបីជាគាត់បានបញ្ចប់ ការរត់របស់គាត់ក៏ដោយ។


 
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទី របស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងជឿជាក់ លើការបង្កើនការយល់ដឹងឲ្យកាន់តែរឹងមាំ ដើម្បីជួយគាំទ្រដល់កុមារកម្ពុជាដែលត្រូវការជំនួយ។ លោកSai គឺជាគំរូមួយរូប ដែលសុខចិត្តលះបង់គ្រប់យ៉ាង ដើម្បីបុព្វហេតុដ៏ល្អ ហើយក្រុមហ៊ុន Smart Axiata មានកិត្តិយស ក្នុងការចាប់ដៃគូជាមួយគាត់ និងមន្ទីរពេទ្យកុមារអង្គរ ក្នុងការបន្តគោលដៅដ៏គួរឱ្យកោតសរសើរនេះ។ យើងនៅក្រុមហ៊ុន Smart Axiata មានសេចក្តីសោមនស្សរីករាយ ដែលអាចចូលរួមចំណែកក្នុងបុព្វហេតុដ៏មានតម្លៃនេះ ហើយយើងបានធ្វើឲ្យមានភាពងាយស្រួល សម្រាប់អតិថិជនរបស់យើង  ក្នុងការចូលរូមបរិច្ឆាគ តាមលទ្ធភាព ដែលពួកគេមានដោយប្រើប្រាស់លេខកូដរបស់យើង»។
 
បន្ថែមពីលើការបរិច្ចាគរបស់ខ្លួន ក្រុមហ៊ុន Smart Axiata ក៏កំពុងលើកទឹកចិត្តដល់អតិថិជនរបស់ក្រុមហ៊ុនទាំងអស់ ឱ្យចូលរួមបរិច្ចាគដោយប្រើលេខកូដដូចខាងក្រោម៖
 
បរិច្ចាគ ៥០សេន ចុច *1745*50#
បរិច្ចាគ ១ដុល្លារ ចុច *1745*100#
បរិច្ចាគ ២ដុល្លារ ចុច *1745*200#
បរិច្ចាគ ៥ដុល្លារ ចុច *1745*500#
 
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ថា៖ «ពួកយើងនៅមន្ទីរពេទ្យកុមារអង្គរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ក្រុមហ៊ុន Smart Axiata ហើយក៏សូមថ្លែងអំណរគុណផងដែរ ដល់អតិថិជនរបស់ក្រុមហ៊ុន Smart Axiata។ ជំងឺមហារីក គឺជាជំងឺដ៏គួរឲ្យភ័យខ្លាច ដែលប៉ះពាល់ដល់កុមារក៏ដូចជាមនុស្សពេញវ័យ។ ជំងឺនេះ ទាមទារនូវបច្ចេកទេសស្មុគស្មាញ រួមទាំងការវះកាត់ ការព្យាបាលដោយប្រើគីមី ការព្យាបាលដោយឡាស៊ែរ ការចាក់បង្កកជាលិកា និងការគ្រប់គ្រងការឈឺចាប់ ដែលទាំងអស់នេះ អាចចំណាយប្រាក់ច្រើន។ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រ ដើម្បីធានាថាកុមារ     កម្ពុជាទាំងអស់ ដែលមានជំងឺមហារីក មិនថាអ្នកមាន ឬអ្នកក្រ អាចទទួលបានការព្យាបាលដែលពួកគេត្រូវការ»។
 
យុទ្ធនាការ “រត់ជាមួយសាយ” ក៏បានបំផុសគំនិតអ្នកបង្កើតមាតិកា និងបញ្ចេញមតិលើអ៊ីនធឺណិត (KOL) របស់ក្រុមហ៊ុន Smart Axiata ដូចជា– Lin Vee, Soy Senghour, Rainnie Dara, Reachny Kim, Sopheareach Vee, Jasmine Vee, Yaro, and Khmera មកចូលរួមរួមរត់ជាមួយគាត់ផងដែរ។ 


 
Sopheareach Vee បាននិយាយថា “សាយ មានភាពក្លាហានក្នុងការរត់ពីភ្នំពេញទៅសៀមរាប។ គាត់បំផុសគំនិតខ្ញុំ ឲ្យចេះជួយមនុស្សដែលខ្វះខាត។ គាត់បានរត់ទៅជួយសង្គ្រោះកុមារ ពីជំងឺមហារីក។ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ ហើយខ្ញុំប្ដេជ្ញាថា នឹងផ្តល់ឲ្យសង្គមវិញ ដូចដែល សាយ ធ្វើ»។
 
លោក សាយ ក៏ថ្លែងអំណរគុណដល់យុវជន និងអ្នករត់ផ្សេងទៀតផងដែរ ដែលបានចូលរូមរត់ជាមួយគាត់ ដើម្បីផ្សព្វផ្សាយបុព្វហេតុនៃការរៃអង្គាសថវិកានេះ។ ការរត់របស់លោក សាយ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប បានចំណាយពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។
 
លោក សាយ បានបន្ថែមថា៖ «វាពិតជាល្អណាស់ ដែលឃើញក្រុមហ៊ុនធំៗនៅកម្ពុជា ដូចជាក្រុមហ៊ុន Smart Axiata គាំទ្រយ៉ាងខ្លាំងដល់គំនិតផ្តួចផ្តើម ដូចជាយុទ្ធនាការរបស់ខ្ញុំ ដែលជួយឱ្យប្រជាជនកម្ពុជា មានឱកាសជួយដល់អ្នកដែលមិនសូវមានសំណាងដូចខ្លួន ជាពិសេសកុមារ»។
 
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ
www.facebook.com/smartaxiata  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh
 
អំពីក្រុមហ៊ុន Smart 
 
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេ ក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនមេ មានឈ្មោះថា  “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយ ក្នុងទ្វីបអាស៊ី។
 
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័ត ដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប ទាន់សម័យ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បង បច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជា ដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏ សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។  Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
 
ក្រុមហ៊ុន ក៏កំពុងបម្លែងខ្លួនយ៉ាងសកម្ម ទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យ ប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូ ជាមួយភាគីអន្តរជាតិនានា ដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យ ក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុត នៅព្រះរាជាណាចក្រកម្ពុជា នៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់ លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានា សម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
 
ក្រុមហ៊ុន Smart មានបុគ្គលិក និយោជិត សរុបជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេស ដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នា ក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!  
 
(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com