ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ មេប៉ុស្តិ៍ឃុំត្រពាំងសង្កែថា គ្មានសកម្មភាពលែងល្បែងស៊ីសងទៀតទេ
20, Nov 2022 , 8:59 pm        
រូបភាព
ដោយ៖ម៉ាត់ ម៉ាស៊ីតោះ  (យុវជនត្រពាំងសង្កែ)
ស្រុកទឹកឈូ,កំពត៖ លោក ម៉ី សាវុធ មេប៉ុស្ដិ៍នគរបាលឃុំត្រពាំងសង្កែ បានអះអាង ក្នុងឃុំខ្លួនគ្មានករណីលែងល្បែងស៊ីសងខុសច្បាប់ទៀតទេ ព្រោះអាជ្ញាធរតែងចុះល្បាត និងទប់ស្កាត់បញ្ហានេះជាប្រចាំ។ បើតាម លោក សាវុធ បញ្ហាល្បែងស៊ីសងក្នុងឃុំកន្លងមក កើតមានច្រើនគួរសម តែកម្លាំងសមត្ថកិច្ច បានបញ្ចប់បញ្ហានេះទៅវិញ ដោយបានចុះបង្រ្កាប និងចុះកិច្ចសន្យាគ្រប់ទីតាំង។ មេប៉ុស្ដិ៍នគរបាលឃុំត្រពាំងសង្កែ បានរៀបរាប់ដូច្ចេះ៖ «យើងពិនិត្យទូទៅនៅក្នុងមូលដ្ឋាន ដូច្នេះស្ថានភាពល្បែងបៀរ និងល្បែងផ្សេងៗមានពីមុនមកគឺបង្ក្រាប ទាំងស្រុងតែម្ដង»។
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
​លោក ម៉ី សាវុធ បានបន្ថែមទោះបីបញ្ហាល្បែងស៊ីសង ត្រូវបានបង្រ្កាបទាំងស្រុង តែរូបលោកនៅតែបន្តតាមដាន និងឃ្លាំមើល ដើម្បីកុំឱ្យ​បញ្ហា​នេះកើតមានឡើងក្នុងឃុំទៀត។ 
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(អត្ថបទ និងវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)។
 

Tag:
 កំពត
 ល្បែង
© រក្សាសិទ្ធិដោយ thmeythmey.com