ជាតិ
កោះកុង ហាមអាជីវករដំឡើងថ្លៃបន្ទប់ស្នាក់នៅ និងអាហារ ពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
21, Nov 2022 , 8:59 am        
រូបភាព
 (រូបភាពពី មន្ទីរទេសចរណ៍ខេត្តកោះកុង)
(រូបភាពពី មន្ទីរទេសចរណ៍ខេត្តកោះកុង)
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង  ហាមអាជីវករដំឡើងថ្លៃបន្ទប់ស្នាក់នៅ និងអាហារលក់តាមភោជនីយដ្ឋាន ពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី៥-៦ ខែធ្នូ ខាងមុខនេះ។ ការរក្សាតម្លៃនេះ គឺដើម្បីសម្រាលបន្ទុក សិស្សានុសិស្សិ និងអាណាព្យាបាល លើការចំណាយអំឡុងពេលប្រឡង។

 
បើតាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តកោះកុង រាល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល អាហារដ្ឋាន និងតូបលក់អាហារនានា ត្រូវរក្សាតម្លៃថេរ នៅពេលសិស្សានុសិស្ស អាណាព្យាបាល ទៅសម្រាកនៅក្បែរមណ្ឌលប្រឡង។ ទន្ទឹមនឹងនោះ រដ្ឋបាលខេត្ត ក៏ស្នើឱ្យម្ចាស់អាជីវកម្មទាំងអស់ចូលរួមសហការឱ្យបានល្អ ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់សាធារណៈផងដែរ។
 
គួរឱ្យដឹងដែរថា ខេត្តកោះកុងមានមណ្ឌលប្រឡងចំនួន ៣ន្លែងរួមមាន វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស តេជោហ៊ុនសែនកោះកុង  អនុវិទ្យាល័យ ជាស៊ីមស្មាច់មានជ័យ និងសាលាបឋមសិក្សាទីរួមខេត្ត ក្រុងខេមរភូមិន្ទ៕
 
 

Tag:
 ThmeyThmey
  ខេត្តកោះកុង
  ផ្ទះស្នាក់
  ប្រឡងសញ្ញាបត្រទុតិយភូមិ
© រក្សាសិទ្ធិដោយ thmeythmey.com