កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ចំបាប់៖ អត្តពលិក៧ប្រទេស ចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅកម្ពុជា
16, Dec 2022 , 2:39 pm        
រូបភាព
ការហ្វឹកហាត់របស់អត្តពលិកកិឡាចំបាប់កម្ពុជាត្រៀមការប្រកួតកីឡាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍។ រូបពី WFC
ការហ្វឹកហាត់របស់អត្តពលិកកិឡាចំបាប់កម្ពុជាត្រៀមការប្រកួតកីឡាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍។ រូបពី WFC
ដោយ:
កម្ពុជា ទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍(Southest Asian Wrestling Championship Cambodia 2022) ចាប់ពីថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២២ នៅសាលាដំបូងទូក នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រកួតនេះមាន៣វិញ្ញាសា ដោយអត្តពលិក១១៥នាក់មកពី៧ប្រទេសក្នុងតំបន់អាស៊ានចូលរួម។

 
កីឡាករ-កីឡាការិនី១១៥នាក់ មកពី៧ប្រទេសក្នុងតំបន់អាស៊ានរួមមាន កម្ពុជា(ម្ចាស់ផ្ទះ),សិង្ហបុរី, ឡាវ, ឥណ្ឌូណេស៊ី, ហ្វីលីពីន, វៀតណាម និងថៃ ដែលត្រូវប្រកួតលើ៣ប្រភេទវិញ្ញាសា រួមមាន វិញ្ញាសាក្រិចរ៉ូម៉ាំង ១០ប្រភេទទម្ងន់, ចំបាប់សេរីនារី១០ប្រភេទទម្ងន់រួមមាន WW-៥០គីឡូក្រាម, ៥៣គីឡូក្រាម, ៥៥គីឡូក្រាម,៥៧គីឡូក្រាម, ៥៩គីឡូក្រាម, ៦២គីឡូក្រាម, ៦៥គីឡូក្រាម, ៦៨គីឡូក្រាម, ៧២គីឡូក្រាម និង៧៦គីឡូក្រាម និងចំបាប់សេរីបុរស១០ប្រភេទទម្ងន់ (Freestyle) រួមមាន ៥៧គីឡូក្រាម, ៦១គីឡូក្រាម, ៦៥គីឡូក្រាម, ៧០គីឡូក្រាម, ៧៤គីឡូក្រាម, ៧៩គីឡូក្រាម, ៨៦គីឡូក្រាម, ៩២គីឡូក្រាម និង១២៥គីឡូក្រាម ។
 
មន្រ្តីអាជ្ញាកណ្តាល៧៥នាក់ មកពី១០ប្រទេសបានចូលរួមសិក្សាវគ្គ«មន្រ្តីអាជ្ញាកណ្តាល-ចៅក្រម កម្រិតអាស៊ីអាគ្នេយ៍» និងបានបញ្ចប់ទៅដោយជោគជ័យ ដើម្បីត្រៀមចូលរួមកាត់សេចក្តីក្នុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍។
 
គួរបញ្ជាក់ថា សមាសភាពកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាមាន២៦រូប ក្នុងនោះមានកីឡាការិនី៨រូប ដែលត្រូវប្រកួតលើវិញ្ញាសារ៉ូម៉ាំង១០ប្រភេទទម្ងន់រួមមាន GR-៥៥គីឡូក្រាម,៦០គីក្រាម, ៦៣គីឡូក្រាម, ៦៧គីឡូក្រាម, ៧២គីឡូក្រាម, ៧៧គីឡូក្រាម, ៨២គីឡូក្រាម, ៨៧គីឡូក្រាម, ៩៧គីឡូក្រាម និង១៣០គីឡូក្រាម៕
 

Tag:
 កីឡាចំបាប់
 ASWC
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com