កីឡាជាតិ
ជាតិ
ចំបាប់៖កម្ពុជា ឈ្នះមេដាយមាស១ និងសំរឹទ្ធ៥ ពីការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នៅកម្ពុជា
17, Dec 2022 , 11:10 am        
រូបភាព
ពិធីបំពាក់មេដាយជូនកីឡាករចំបាប់ ក្នុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍។
ពិធីបំពាក់មេដាយជូនកីឡាករចំបាប់ ក្នុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍។
ដោយ:
ក្រុមកីឡាករចំបាប់ជម្រើសជាតិកម្ពុជា ដណ្តើមបានមេដាយសរុប៦ ក្នុងនោះមេដាយមាស១ និងសំរឹទ្ធ៥ ពីការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ លើប្រភេទវិញ្ញាសាក្រិចរ៉ូម៉ាំង គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅសាលដំបូលទូក នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

 
 
មេដាយមាស១ ធ្វើបានដោយកីឡាករ ស៊ូ បាលី លើប្រភេទទម្ងន់ ១៣០គីឡូក្រាម ក្រោយយកឈ្នះកីឡាករវៀតណាម Van Hieu Ha។ កីឡាករ ម៉ូ សារិ ប្រជែងបានមេដាយសំរឹទ្ធ១ លើប្រភេទទម្ងន់ ៩៧គីឡូក្រាម ,កីឡាករ កៅ សុភ័ត្រ ឈ្នះមេដាយសំរឹទ្ធ១ លើប្រភេទទម្ងន់ ៨២គីឡូក្រាម, កីឡាករ លីម សុខលាង មេដាយសំរឹទ្ធ១ លើប្រភេទទម្ងន់ ៧៧គីឡូក្រាម ,កីឡាករ ងួន មករា មេដាយសំរឹទ្ធ១ លើប្រភេទទម្ងន់ ៧២គីឡូក្រាម និងកីឡាករ អេង ផានិត ឈ្នះមេដាយសំរឹទ្ធ១ លើប្រភេទទម្ងន់ ៦៧គីឡូក្រាម។


លោក ខេស៊ី បាណេត បំពាក់មេដាយមាស ជូនកីឡាករចំបាប់ជម្រើសជាតិកម្ពុជា ស៊ូ បាលី ពីការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍។

លទ្ធផលការប្រកួតថ្ងៃទី១នេះ ជម្រើសជាតិវៀតណាម កំពុងនាំមុខដោយ ឈ្នះមេដាយមាស៤ ប្រាក់៦ ខណៈឥណ្ឌូណេស៊ី ឈ្នះមេដាយមាស៤ និងប្រាក់១ និងសំរឹទ្ធ១។ ចំណែកថៃ ឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២ កម្ពុជា ឈ្នះមេដាយមាស១ និងសំរឹទ្ធ៥ នាំមុខហ្វីលីពីន ឈ្នះមេដាយប្រាក់២ និងសំរឹទ្ធ២។
 
គួរបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ មានកីឡាករ-កីឡាការិនីចូលរួមសរុប១១៥នាក់ មកពី៧ប្រទេស រួមមានកម្ពុជា(ម្ចាស់ផ្ទះ) វៀតណាម, ថៃ, សិង្ហបុរី, ហ្វីលីពីន, ឥណ្ឌូណេស៊ី, និងឡាវ ។ ក្រៅពីនេះ ក៏មានមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិ មកពី១០ប្រទេស ចូលរួមកាត់សេចក្ដី និងរៀបចំការប្រកួតនេះ ផងដែរ៕

Tag:
 (កីឡាចុះបាប់
 SAWC)
© រក្សាសិទ្ធិដោយ thmeythmey.com