កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ការ៉ាតេ៖ កម្ពុជា ឈ្នះមេដាយសំរឹទ្ធ២ ពីការប្រកួតជើងឯកអាស៊ី នៅអ៊ូសបេគីស្ថាន
21, Dec 2022 , 12:29 pm        
រូបភាព
ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ការ៉ាតេជម្រើសជាតិកម្ពុជា ក្រោបបញ្ចប់ពិធីបំពាក់មេដាយ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេ ជើងឯកអាស៊ី លើកទី១៨។ រូបពី CKF
ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ការ៉ាតេជម្រើសជាតិកម្ពុជា ក្រោបបញ្ចប់ពិធីបំពាក់មេដាយ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេ ជើងឯកអាស៊ី លើកទី១៨។ រូបពី CKF
ដោយ:
កីឡាការិនី លីម សុខវិច្ឆិការ និងកីឡាករ លី គួយហាវ ទទួលបានមេដាយសំរឹទ្ធម្នាក់១ ពីព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេជើងឯកអាស៊ី លើកទី១៨ (Asia Karate Federation Championship 2022) ដែលធ្វើឡើងនៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន ថ្ងៃទី១៦-២០ ខែធ្នូ ដោយមានអត្តពលិកមកពីជាង៤០ប្រទេសចូលរួម។

 
កីឡាការិនី លីម សុខវិច្ឆិការ ប្រកួតលើវិញ្ញាសាប្រយុទ្ធ(Kumite)អាយុក្រោម ២១ឆ្នាំ ទម្ងន់-៥៥គីឡូក្រាម ចាញ់ កីឡាការិនីវៀតណាម ដោយពិន្ទុ ៣-០។ តែដោយសារ កីឡាការិនី វៀតណាម ឡើងដល់ជុំផ្ដាច់ព្រ័ត្រ(Final Round) ដូច្នេះ កីឡាការិនី លីម សុខវិច្ឆិការ របស់កម្ពុជា ត្រូវប្រកួតនៅជុំ Repechage ចំនួន២ប្រកួត។ ប្រកួតដំបូងឈ្នះអ៊ូសបេគីស្ថាន ដោយពិន្ទុ ៣-១ និងបន្តឈ្នះ កាហ្សាក់ស្ថាន ពិន្ទុ៥-២ ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរឹទ្ធ)។
 
ចំណែកកីឡាករ លី គួយហាវ ប្រកួតលើវិញ្ញាសា ប្រយុទ្ធឯកត្តជន ទម្ងន់ -៦០គីឡូក្រាម។ នៅជុំទី១ ឈ្នះវៀតណាម តែចាញ់ អ៊ីរ៉ង់ នៅជុំទី២ តែឈ្នះ ហុងកុង នៅជុំទី៣ ដោយពិន្ទុ ៨-៣ ចំណាត់ថ្នាក់លេខ៣ (មេដាយសំរឹទ្ធ)។
 
គួរបញ្ជាក់ថា សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបញ្ជូន គ្រូបង្វឹក មន្រ្តីចៅក្រម និងកីឡាករ-កីឡាការិនី ៣២ រូបចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេជើងឯកអាស៊ី លើកទី១៨ (Asia Karate Federation Championship 2022) នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន ការប្រកួតធ្វើពីថ្ងៃទី១៦-២០ ខែធ្នូ ដោយមានអត្តពលិកជាង៤០ប្រទេសចូលរួម៕
 

 

Tag:
 កីឡាការ៉ាតេ
 ស៊ីហ្គេម២០២៣
 WKF
© រក្សាសិទ្ធិដោយ thmeythmey.com