កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រដាល់សកលកម្ពុជា ឈ្នះមេដាយប្រាក់២ និងសំរឹទ្ធ៣ ពីកាហ្សាក់ស្ថាន គ្រូបង្វឹក និងកីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ក្រោយទទួលមេដាយពីការប្រកួតប្រដាល់សកល International Tournment។ រូបពី CBF
× កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ឈ្នះមេដាយសរុប៥ ក្នុងមេដាយប្រាក់២ និងសំរឹទ្ធ៣ ពីការប្រកួតកីឡាប្រដាល់សកលជើងឯកអន្តរជាតិ International Tournament នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នាប្រទេសកាហ្សាក់ស្ថាន។
កីឡាករ ណាស្រេឌីនូវ អាន់វ៉ា ទទួលបានមេដាយប្រាក់១ លើប្រភេទទម្ងន់ ៨០គីឡូក្រាម និងកីឡាករ រ៉ាចាពៅ អាប់ឌុលឡា មេដាយប្រាក់១ លើប្រភេទទម្ងន់ ៩២គីឡូក្រាម។ ចំណែកកីឡាករ នៅ សុខទី ទទួលបានមេដាយសំរឹទ្ធ១ លើប្រភេទទម្ងន់ ៥៤គីឡូក្រាម កីឡាករ ពេញ វណ្ណថង ទទួលបានមេដាយសំរឹទ្ធ១ លើប្រភេទទម្ងន់ ៦៧គីឡូក្រាម និងកីឡាករ អុង ភារាក់ ទទួលបានមេដាយសំរឹទ្ធ១ លើប្រភេទទម្ងន់ ៨៦គីឡូក្រាម។
គួរបញ្ជាក់ថា កីឡាករប្រដាល់សកលកម្ពុជា ៨រូបដែលបានចូលរួមប្រកួត Boxing International Tournament និងបានបោះជំរុំហ្វឹកហាត់នៅប្រទេសកាហ្សាក់ស្ថាន រួមមាន កីឡាករ នៅ សុខទី, សៅ រង្សី, ទូច ដេវីត, វ៉ែន រដ្ឋា, ពេញ វណ្ណថង, អាន់វ៉ា ណាស្រេឌីនូវ, អ៊ុង ភារាក់ និងកីឡាករ រ៉ាចាពៅ អាប់ឌុលឡា៕
Tag:
កីឡាប្រដាល់សកល
ស៊ីហ្គេម២០២៣
BIT
© រក្សាសិទ្ធិដោយ thmeythmey.com