ជាតិ
បាក់ឌុប៖ ភ្នំពេញ​ជាប់ជិត​៦៥ភាគរយដោយជាងពាក់កណ្តាល​ជា​សិស្សស្រី រីឯនិទ្ទេស A មាន​២៦៨នាក់
23, Dec 2022 , 8:59 pm        
រូបភាព
ដោយ: រួបរួម
នៅរាជធានីភ្នំពេញ បេក្ខជន​ប្រឡងជាប់​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ​ប្រឡង​៥ ធ្នូ ២០២២ មានចំនួន ១៤ ៦១៥នាក់ ដែលស្មើ ៦៤,៧១ភាគរយ ក្នុងចំណោម​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន​២២ ៥៨៤នាក់។

 
តាម​របាយការណ៍​របស់​លោក ហែម ស៊ីណារ៉េត ផ្ញើ​ជូន​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងចំណោម​អ្នក​ជាប់​ទាំង១៤ ៦១៥នាក់ មាន​សិស្ស​ស្រី​ដល់​ទៅ ៧០,​៨៧ភាគរយ។ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០២១ អត្រាអ្នកជាប់បាក់ឌុប​សរុប​ក្នុងរាជធានីភ្នំពេញ កើន​ពី​៥៨,​៣២ភាគរយ ទៅ​៦៤,៧១ភាគរយ។
 
ជាមួយ​គ្នានេះ សិស្សនិទ្ទេស A ក្នុង​រាជធានីភ្នំពេញ​នៅ​ឆ្នាំ២០២២នេះ មាន២៦៨នាក់ (ស្រី​១៣៧នាក់), និទ្ទេស B មាន​១៣៣៥នាក់ (ស្រី​៧៧៨នាក់), និទ្ទេស C មាន២៨៧០នាក់ (ស្រី​១៦៩៩នាក់), និទ្ទេស D មាន៤ ៦៦៦នាក់ (ស្រី២៤៩៧នាក់), និទ្ទេស E មាន​៥៤៧៦នាក់ (ស្រី​២៧២៦នាក់)។
 
កាលពី​សម័យ​ប្រឡង​២៧ ធ្នូ ឆ្នាំ​២០២១ ភ្នំពេញ​មាន​អ្នកជាប់​បាក់ឌុប​សរុប​១១ ៤៨៤នាក់ ក្នុង​ចំណោម​បេក្ខជន​ ១៩៦៩១នាក់។ រីឯនិទ្ទេស A កាលណោះ មាន​៥៦៥នាក់, និទ្ទេស B មាន​១១៨៤នាក់, និទ្ទេស C មាន​១៨៧២នាក់, និទ្ទេស D មាន​៣២៩២នាក់ និង​និទ្ទេស E មាន​៤៥​៧១នាក់៕
 
 

Tag:
 អប់រំ
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com