ជាតិ
រដ្ឋសម្រេចបង្កើត«ក្រុងសំពៅពូន»ខេត្តកណ្តាល ជាប់ព្រំដែនវៀតណាម
23, Dec 2022 , 10:11 pm        
រូបភាព
រូបតំណាង៖ ស្ពានជ្រៃធំមិត្តភាពកម្ពុជា វៀតណាម ដែលស្ថិតក្នុងឃុំជ្រៃធំកន្លងមកបានក្លាយជាក្រុងសំពៅលូន ខេត្តកណ្តាល ​
រូបតំណាង៖ ស្ពានជ្រៃធំមិត្តភាពកម្ពុជា វៀតណាម ដែលស្ថិតក្នុងឃុំជ្រៃធំកន្លងមកបានក្លាយជាក្រុងសំពៅលូន ខេត្តកណ្តាល ​
រដ្ឋាភិបាលសម្រេចបង្កើត«ក្រុងសំពៅពូន» នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៥ពីស្រុកកោះធំ។ នេះបើតាមអនុក្រឹតរបស់សម្តេច ហ៊ុន សែន នាថ្ងៃទី២៣ធ្នូ។



ឃុំចំនួន៥ ដែលរដ្ឋបំបែកធ្វើជាក្រុងសំពៅពូន ជាប់ព្រំដែនវៀតណាមសម្រាប់ខេត្តកណ្តាលនោះមាន សង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្តី  សង្កាត់ជ្រាយតាកែវ និងសង្កាត់សំពៅពូន។ សម្រាប់ទីតាំងរដ្ឋបាល ក្រុងសំពៅពូននេះ គឺស្ថិតនៅក្នុងសង្កាត់សំពៅពូន តែម្តង។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវអនុលោមតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ចំពោះការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុមប្រឹក្សាស្រុកខ្សាច់កណ្តាល និងក្រុមប្រឹក្សា ស្រុកល្វាឯម ត្រូវអនុលោមតាមមាត្រា១៨ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង មាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

ក្នុងថ្ងៃជាមួយនេះ រដ្ឋាភិបាល ក៏សម្រេចបង្កើត «ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល, បង្កើត«ក្រុងឧដុង្គម៉ែជ័យ » និងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ រួមទាំងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com