ជាតិ
ព័ត៌មានបឋមពីប៉ោយប៉ែត៖ ស្លាប់ជាង១០នាក់ រីឯអ្នករបួសជាង៥០នាក់ត្រូវបានបញ្ជូនទៅថៃ
29, Dec 2022 , 3:47 pm        
រូបភាព
កាស៊ីណូដែលកំពុង​ឆាបឆេះ។ រូបភាពពី កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ
កាស៊ីណូដែលកំពុង​ឆាបឆេះ។ រូបភាពពី កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ
មនុស្សយ៉ាងហោចណាស់១១នាក់បានស្លាប់ ហើយអ្នករបួសជាង៥០នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅថៃ ក្រោយហេតុការណ៍គ្រោះអគ្គិភ័យដែលលេបត្របាក់កាស៊ីណូ ហ្គ្រេនដាយមិន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់តាំងពីម៉ោង១២យប់ ថ្ងៃទី២៨ ខែធ្នូ។ នេះជាព័ត៌មានបឋមដែលអះអាងដោយលោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាវេលាម៉ោង៣ និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ។

 
ប្រតិបត្តិការរុករកជនរងគ្រោះ ដែលដឹកនាំដោយសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅតែបន្ត ខណៈអគ្គិភ័យទើបតែអាចគ្រប់គ្រងបាននារសៀលថ្ងៃព្រហស្បតិ៍។ ប្រតិបត្តិការនេះ ក៏មានការចូលរួមពីភាគីថៃ ផងដែរ។
 
លោក សុទ្ធ គឹមកុលមុន្នី បានបញ្ជាក់ថា មនុស្សដែលស្ថិតក្នុងកាស៊ីណូ នោះ មានប្រមាណ១៥០០នាក់ ដោយគិតទាំងបុគ្គលិក និងភ្ញៀវ។ បើតាមអ្នកនាំពាក្យរូបនេះ ភ្ញៀវមានប្រមាណ១០០០នាក់៕
 

Tag:
 អគ្គិភ័យ
  កាស៊ីណូ
© រក្សាសិទ្ធិដោយ thmeythmey.com