ជាតិ
សម្តេច ហ៊ុន សែន រំលឹកអភិបាលខេត្តក្រចេះ និងស្ទឹងត្រែង បង្កើនការយក​ចិត្តទុកដាក់លើផ្សោត
02, Jan 2023 , 8:44 am        
រូបភាព
ដោយ: រួបរួម
 នាពិធីបើកការដ្ឋាន​ផ្លូវ​នៅខេត្ត​ក្រចេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើន​រំលឹក​ជាពិសេសដល់អភិបាល​ខេត្ត​ក្រចេះ និងស្ទឹងត្រែង បង្កើនការយក​ចិត្តទុក​ដាក់អភិរក្ស​សត្វផ្សោត បន្ទាប់ពីមាន​របាយការណ៍​ស្លាប់​ជាបន្តបន្ទាប់នៃប្រភេទសត្វជិតផុតពូជ​នេះ។



សម្តេច​បាន​ណែនាំ​ទៅ​អភិបាល​ខេត្ត​ទាំងពីរ ឲ្យ​រៀបចំកំណត់​តំបន់ស្នូលអចិន្ត្រៃយ៍ ដោយ​ហាម​ឃាត់​ការ​នេសាទ ការ​ដាក់​មង​ និង​ការរំខានផ្សេងៗ ឲ្យបាន​១០០ភាគរយ រួមទាំងការកំណត់​តំបន់ស្នូល​ផ្សេងទៀត ទៅ​តាម​ស្ថានភាពទឹក​ឡើង​ និងទឹកចុះ។

អត្ថបទទាក់ទង


«ត្រូវ​អភិរក្សពេញទីដោយគ្មាន​ការលើកលែង! ត្រូវមាន​របៀបរៀបរយ​ឲ្យ​បាន​ល្អ!»។ ប្រមុខ​រដ្ឋាភិបាល​បានបញ្ជាក់បែបនេះ ទៅអភិបាល​ខេត្តក្រចេះ និងស្ទឹងត្រែង ដោយមិន​ត្រូវពឹងផ្អែក​តែលើ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទនោះឡើយ។

កាលពីចុងខែធ្នូកន្លងមក ផ្សោត៣ក្បាល បាត់បង់ជីវិតក្នុងរយៈពេលមួយសប្ដាហ៍។​ ក្នុងឆ្នាំ២០២២នេះ សត្វផ្សោតសរុបចំនួន ១១ក្បាលហើយបានស្លាប់ និងរយៈពេល៣ឆ្នាំចុងក្រោយនេះ សត្វផ្សោតចំនួន២៩ក្បាល បានស្លាប់៕ 

Tag:
 ផ្សោត
© រក្សាសិទ្ធិដោយ thmeythmey.com