ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ខ្វះកម្លាំងនគរបាល ធ្វើឱ្យការផ្តល់សេវានៅប៉ុស្តិ៍​អន្សាចំបក់ មានភាព​យឺតយ៉ាវ ​
03, Jan 2023 , 12:59 pm        
រូបភាព
ដោយ៖ មី សុខលីម (យុវជនឃុំអន្សាចំបក់)

ស្រុកក្រគរ, ពោធិ៍សាត់៖ ​ ការបម្រើសេវាសាធារណៈដល់ពលរដ្ឋ នៅប៉ុស្តិ៍នគរបាលអន្សាចំបក់ មានភាពយឺតយ៉ាវបន្តិច ដោយសារតែខ្វះ ម្លាំងសម​ត្ថកិច្ច។ ​ភាពយឺតយ៉ាវនេះ ក៏ធ្វើឱ្យពលរដ្ឋមិនសូវសប្បាយចិត្ត និងធ្លាប់រិះគន់ផងដែរ។ នេះជាការបញ្ជាក់របស់​នាយរងប៉ុស្តិ៍រូបនេះ ដោយលោកបន្តថា បច្ចុប្បន្នប៉ុស្តិ៍អន្សាចំបក់ មានសមត្ថកិច្ចពេញសិទ្ធិចំនួន ៤នាក់ប៉ុណ្ណោះ ដែលត្រូវផ្តល់សេវារដ្ឋបាលពាក់ព័ន្ធនឹងការធ្វើសៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណដ៏មមាញឹក ជូនពលរដ្ឋជាង ១ម៉ឺននាក់ ដែលរស់នៅក្នុងភូមិទាំង៧ នៃឃុំអន្សាចំបក់។ លោក ខោល សុភីនី ទទួលស្គាល់ពីភាពយឺតយ៉ាវ និងបានស្នើ​​ឱ្យ​ពលរដ្ឋ មានការអត់ធ្មត់ និងយោគយល់ ស្របពេលដែលនាយរងប៉ុស្តិ៍រូបនេះ អះអាងថា ប៉ុស្តិ៍នគរបាលអន្សាចំបក់ ត្រូវការកម្លាំងនគរបាល ៤នាក់បន្ថែមទៀត ដើម្បីពន្លឿនដល់ការងាររដ្ឋបាល និង​ធានាការការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋាន។



ដើម្បីជ្រាបកាន់តែច្បាស់ សូមលោក អ្នកនាង ទស្សនាវីដេអូខាងក្រោម៖



អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 

(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 សេវាសាធារណៈ
  ប៉ុស្តិ៍អន្សាចំបក់
  ​ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com