ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
ពោធិ៍សាត់៖ មណ្ឌលសុខភាពក្រគរ មានបុគ្គលិកសុខាភិបាល៦នាក់ កំពុងផ្ដល់សេវាក្នុងឃុំក្បាលត្រាច
04, Jan 2023 , 12:59 pm        
រូបភាព
ដោយ៖ អេង គឹមលាង(យុវជនឃុំក្បាលត្រាច)
 
ស្រុកក្រគរ, ពោធិ៍សាត់៖ នៅមណ្ឌលសុខភាពក្រគរ ស្ថិតក្នុងឃុំក្បាលត្រាច ស្រុកក្រគរ មានគ្រូពេទ្យ និងបុគ្គលិក ដែលកំពុងបម្រើសេវាសុខភាពជូនពលរដ្ឋចំនួន៦នាក់។ ចំនួនបុគ្គលិកពេទ្យនេះ មិនគ្រប់គ្រាន់សម្រាប់ការផ្តល់សេវាសុខភាពដល់ពលរដ្ឋនៅក្នុងឃុំនោះឡើយ។ បើតាម លោក ឡេង ឡូញ ប្រធានមណ្ឌលសុខភាព ក្រគរ ដែលបានផ្ដល់បទសម្ភាសន៍កាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅថា មណ្ឌលសុខភាពខ្លួន ​ត្រូវការបុគ្គលិកសុខាភិបាលថែម២នាក់ទៀត ឱ្យត្រូវតាមស្តង់ដារ និងអាចផ្តល់សេវាសុខភាព កាន់តែមានប្រសិទ្ធភាពសម្រាប់ពលរដ្ឋ។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង កញ្ញា អេង គឹមលាង យុវជនឃុំក្បាលត្រាច ជាមួយលោក លោក ឡេង ឡូញ ប្រធានមណ្ឌលសុខភាព ក្រគរ ដូចតទៅ៖ 
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ThmeyThmey
  មណ្ឌលសុខភាពក្រគរ
  ឃុំក្បាលត្រាច
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com