ជាតិ
ឆ្នាំនេះ ផលត្រីទឹកសាបកើន៤០ភាគរយ ដោយសារការទប់ស្កាត់បទល្មើសខុសច្បាប់មាន​ប្រសិទ្ធភាព
04, Jan 2023 , 3:39 pm        
រូបភាព
ឆ្នាំនេះផលត្រីទឹកសាបកើន៤០ភាគរយ បើធៀប២០២១-២០២២)
ឆ្នាំនេះផលត្រីទឹកសាបកើន៤០ភាគរយ បើធៀប២០២១-២០២២)
ដោយ:
ភ្នំពេញ៖ ផលត្រីនេសាទដាយត្រីនៅរាជធានីភ្នំពេញ ​និងខេត្តកណ្ដាល ចាប់ពីថ្ងៃទី២៩ខែធ្នូ ដល់ថ្ងៃទី២ ខែមករាឆ្នាំ២០២៣ ប្រមូលបានសរុប ១៤៨១តោន។ បរិមាណនេះ  កើន៤០ភាគរយ បើធៀបនឹងផលត្រីទឹកសាប ក្នុងឆ្នាំ២០២១-២០២២។



ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ខែធ្នូ ដល់ថ្ងៃទី២ ខែមករាឆ្នាំ២០២៣ ផលត្រីនេសាទដាយត្រីនៅភ្នំពេញ និងខេត្តកណ្ដាល ប្រមូលបាន ១៤៨១តោន។ ទិន្នផលនេះ មាន​ការ​កើន​ឡើង ៤០ភាគរយ បើ​ធៀប​នឹង​ឆ្នាំ២០២១-២០២២ ផលត្រីបានត្រឹម ៨៩០តោនប៉ុណ្ណោះ។


រូបភាពដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 
ចំពោះប្រភេទត្រីដែលប្រមូលបានរួមមាន ត្រីរៀល ៤៥ភាគរយ, ស្លឹកឫស្សី៣០ភាគរយ, ខ្នងវែង៥ភាគរយ, កញ្រ្ជូក៣ភាគរយ, ច្រកែង២ភាគរយ, ឈ្វាត៥ភាគរយ និងត្រីចម្រុះ១០ភាគរយ។ ដោយ​ឡែក ពលរដ្ឋមកទិញត្រីធ្វើប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រី មានប្រហែល៨ពាន់នាក់  ដោយ៩០ភាគរយជាអ្នកមកពីបណ្ដាខេត្ត។
 
កើនឡើងផលនេសាទនេះ ក្រសួងកសិកម្ម បញ្ជាក់ថា បណ្ដាលមកពីការទប់ស្កាត់នូវបទល្មើសខុសច្បាប់ក្នុងបឹងទន្លេសាប ប្រកបដោយប្រសិទ្ធភាព និងមានការចូលរួមសហការការពារថែរក្សាចំនួនត្រីនៅក្នុងទឹកសាបពីគ្រប់ភាគីពាក់ព័ន្ធ។ លើសពីនេះក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះបទល្មើសជាក់ស្ដែង និងបទល្មើសខុសច្បាប់គ្រប់ទម្រង់៕
 
 
 

Tag:
 រដូវត្រីត្រូវ
  ផលនេសាទ
  ត្រីទឹកសាប
© រក្សាសិទ្ធិដោយ thmeythmey.com